Category: ព័ត៌មានជាតិ​

  • FBI ស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់លោក Trump និយាយថាបណ្តាញទំនាក់ទំនងត្រូវបានលួចចូលដោយអ៊ីរ៉ង់

    FBI ស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់លោក Trump និយាយថាបណ្តាញទំនាក់ទំនងត្រូវបានលួចចូលដោយអ៊ីរ៉ង់

    ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) របស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ថាការិយាល័យកំពុងស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់ប្រធានាធិបតី លោក Donald Trump បាននិយាយថាទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួន ត្រូវបានលួចចូល និងបានដាកើកំហុសលើរដ្ឋាភិបាលអ៊ីរ៉ង់។ អតីតប្រធានាធិបតី បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Microsoft បានផ្តល់ដំណឹងដល់យុទ្ធនាការរបស់លោក ថា អ៊ីរ៉ង់បានលួចចូលគេហទំព័រមួយ ក្នុងចំណោមគេហទំព័រជាច្រើនរបស់ខ្លួន។ លោក និយាយថា ប្រទេសអ៊ីរ៉ង់«អាចទទួលបានតែព័ត៌មានសាធារណៈប៉ុណ្ណោះ»។រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធថាខ្លួនបានលួចចូលក្នុងបណ្តាញទំនាក់ទំនងយុទ្ធនាការរបស់លោក Trump។ យុទ្ធនាការរបស់លោក Trump បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដោយក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Microsoft បង្ហាញថាក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីរបស់ «មន្ត្រីជាន់ខ្ពស់» ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែមិថុនា។ របាយការណ៍បាននិយាយបន្ថែមថា ក្រុមចោរព័ត៌មានវិទ្យា បានចូលកាន់កាប់គណនីដែលជាកម្មសិទ្ធិរបស់អតីតទីប្រឹក្សានយោបាយ ហើយបន្ទាប់មកប្រើ

  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ប៉ះទង្គិចគ្នាជុំវិញកិច្ចព្រមព្រៀងចំណាប់ខ្មាំងហ្កាហ្សា

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ប៉ះទង្គិចគ្នាជុំវិញកិច្ចព្រមព្រៀងចំណាប់ខ្មាំងហ្កាហ្សា

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បានរិះគន់ដាក់គ្នាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជុំវិញការជាប់គាំងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងដោះលែងចំណាប់ខ្មាំងត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រួមទាំងប៉ុស្តិ៍ទូរទស្សន៍ Kan បានរាយការណ៍ថា ហេតុផលដែលកិច្ចព្រមព្រៀងចំណាប់ខ្មាំងកំពុងជាប់គាំងគឺដោយសារតែអ៊ីស្រាអែល និងបានរាយការណ៍ថា លោកGallant បានផ្ដល់របាយការណ៍ខ្លីលក្ខខណៈឯកជនមួយ សម្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃចន្ទ។ ទូរទស្សន៍ Kan បានរាយការណ៍ថា លោក Gallant កំពុងពិភាក្សាអំពីជម្រើសដែលអ៊ីស្រាអែលប្រឈមរវាងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចបញ្ចប់ជម្លោះនៅភាគខាងជើង ជាមួយក្រុមហេសបូឡារបស់ប្រទេសលីបង់ និងនៅដែនដីហ្កាហ្សា និងការកើនឡើងនៃសង្រ្គាម។ លោកបាននិយាយថា ខ្ញុំ និងស្ថាប័នការពារជាតិគាំទ្រជម្រើសទីមួយ ជាជាងនិយាយអំពី ជ័យជម្នះទាំងស្រុង និងគំនិតមិនសមហេតុសមផលទាំងអស់នោះ ជាឃ្លាដែលប្រើញឹកញាប់ដោយ លោកNetanyahu នៅក្នុងការទំនាក់ទំនងរបស់លោក។ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃសង្រ្គាមពាក្យសម្ដីរបស់លោក Gallant ដែលលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ លោក Netanyahu បានវាយបកវិញនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយលោកបានចោទប្រកាន់មន្ត្រីការពារជាតិលោក Gallant ពីបទបង្កគ្រោះថ្នាក់ដល់កិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំង៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

  • អ៊ុយក្រែន អះអាងយកបានផ្នែកខ្លះនៃតំបន់ Kursk ខណៈនាំយកសង្រ្គាមទៅក្នុងទឹកដីរុស្ស៊ីវិញ

    អ៊ុយក្រែន អះអាងយកបានផ្នែកខ្លះនៃតំបន់ Kursk ខណៈនាំយកសង្រ្គាមទៅក្នុងទឹកដីរុស្ស៊ីវិញ

    អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាម បានដណ្តើមយកទឹកដីទំហំ ១.០០០គីឡូម៉ែត្រក្រឡានៃតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ខណៈអ៊ុយក្រែនកំពុងប្រឹងប្រែងនាំយកសង្រ្គាមចូលទៅក្នុងទឹកដីរុស្ស៊ីវិញ។ ដោយរុស្ស៊ីនៅតែបន្តខិតខំទប់ទល់យ៉ាងលំបាកនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយសប្តាហ៍មកនេះ មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក អូឡេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានរាយការណ៍ពីស្ថានភាពសមរភូមិប្រាប់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) តាមរយៈការហៅវីដេអូ ហើយបាននិយាយថា ការវាយរុលចូលទៅក្នុងទឹកដីរុស្ស៊ីកំពុងបន្ត។ លោកបានផ្តល់នូវព័ត៌មានលម្អិតផ្សេងទៀត ដោយបន្តយុទ្ធសាស្រ្តនៃភាពស្ងៀមស្ងាត់របស់ទីក្រុងគីវ ដែលផ្ទុយស្រឡះជាមួយនឹងការវាយបកកាលពីឆ្នាំមុនដែលត្រូវបានគេដឹងលឺច្រើនខែជាមុន ហើយដែលត្រូវបានជាប់គាំងនៅលើខ្សែការពាររបស់រុស្ស៊ី។ លោក Syrskyi បាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីលោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) អភិបាលតំបន់ស្តីទីរបស់រុស្ស៊ីនៃតំបន់ Kursk បានប៉ាន់ប្រមាណថា កងកម្លាំងរបស់ទីក្រុងគីវ បានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ២៨កន្លែងនៅក្នុងការលុកលុយដែលមានបណ្ដោយប្រហែល ១២គីឡូម៉ែត្រនិងទទឹង ៤០គីឡូម៉ែត្រ។ ទោះបីជាការប៉ាន់ប្រមាណរបស់លោក Syrkyi តិចជាងពាក់កណ្តាលនៃការអះអាងរបស់អ៊ុយក្រែនក៏ដោយ ក៏ការលើកឡើងរបស់ Smirnov នេះគឺជាការទទួលស្គាល់ជាសាធារណៈនូវការចាញ់ប្រៀបដ៏ធំរបស់រុស្ស៊ី ក្នុងពេលជាង ២៩ខែចាប់តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើប្រទេសជិតខាងមួយនេះ៕

  • ទង់អូឡាំពិកធ្វើដំណើរមកដល់ទីក្រុ Los Angeles សហរដ្ឋអាមេរិកជាទីដែលធ្វើម្ចាស់អូឡាំពិក២០២៨។  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្តល់សិទ្ធធ្វើម្ចាស់ផ្ទះ ឱ្យទីក្រុងឡូសអែនជឺឡេសស៍ ឆ្នាំ២០១៧ ដើម្បីរៀបចំអូឡាំពិក២០២៨។  វាជាលើកទី៣ដែល LA ធ្វើម្ចាស់ផ្ទះអូឡាំពិកទំនើប បន្ទាប់ពីធ្វើនៅឆ្នាំ១៩៣២ និង១៩៨៤៕
  • លោក Putin និយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី បំណងឱ្យមានការចរចាបទឈប់បាញ់

    លោក Putin និយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី បំណងឱ្យមានការចរចាបទឈប់បាញ់

    លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម គឺបំណងធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ទីក្រុង Kyiv មុនពេលការចរចាសន្តិភាពដែលអាចកើតមាន និងដើម្បីបន្ថយល្បឿននៃវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានវាយលុកឆ្លងព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានលុកលុយពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ ឃើស (Kursk) របស់រុស្ស៊ី ជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរបស់រុស្ស៊ីក្នុងតំបន់នោះ។ លោក Putin នៅក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតបំផុតរបស់លោកអំពីការលុកលុយរហូតមកដល់បច្ចុប្បន្នបាននិយាយថា អ៊ុយក្រែន ដោយមានជំនួយពីក្រុមចៅហ្វាយនាយលោកខាងលិច កំពុងព្យាយាមកែលម្អជំហររបស់ខ្លួនមុនពេលកិច្ចពិភាក្សាដែលអាចធ្វើទៅបាន។ លោកបានលើកជាសំណួរថា តើការចរចារអាចមានអ្វីខ្លះជាមួយសត្រូវដែលលោកបានចោទប្រកាន់ថាបានបាញ់ដោយមិនរើសមុខទៅលើជនស៊ីវិល និងរោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ជាការពិតណាស់ ក្រសួងការពារជាតិមានភារកិច្ចចម្បងក្នុងការកម្ចាត់សត្រូវចេញពីទឹកដីរបស់យើង ដោយបន្ថែមថាកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយរុលទៅមុខរបស់ពួកគេតាមសមរភូមិមុខដ៏សំខាន់ចម្ងាយ១.០០០ គីឡូម៉ែត្រ៕

  • របាយការណ៍៖ មនុស្សជាង ៤៧.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកម្ដៅ

    របាយការណ៍៖ មនុស្សជាង ៤៧.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកម្ដៅ

    មនុស្សជាង ៤៧.០០០នាក់ បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងក្នុងឆ្នាំ២០២៣ ជាមួយនឹងបណ្តាប្រទេសនៅតំបន់ភាគខាងត្បូងជាតំបន់រងគ្រោះខ្លាំងបំផុត នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន បាសេឡូណា សម្រាប់សុខភាពសកល (ISGlobal) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (១២ សីហា)។ កាលពីឆ្នាំមុន គឺជាឆ្នាំដែលក្តៅបំផុតក្នុងពិភពលោកក្នុងកំណត់ត្រា។ ដោយសារបម្រែបម្រួលអាកាសធាតុបន្តបង្កើនសីតុណ្ហភាព ប្រជាជនអឺរ៉ុបរស់នៅក្នុងទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតរបស់ពិភពលោក ប្រឈមមុខនឹងកំណើនហានិភ័យសុខភាពដោយសារកម្ដៅលើសកម្រិត។ ចំនួនអ្នកស្លាប់ឆ្នាំ២០២៣ ដែលទាបជាងការស្លាប់ទាក់ទងនឹងកម្ដៅជាង ៦០.០០០នាក់ដែលបានប៉ាន់ប្រមាណសម្រាប់ឆ្នាំមុននោះ អាចនឹងខ្ពស់ជាងនេះ ៨០ភាគរយ បើពុំមានវិធានការណែនាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះដើម្បីជួយមនុស្សសម្របខ្លួនទៅនឹងការកើនឡើងនៃសីតុណ្ហភាព ដូចជាប្រព័ន្ធព្រមានជាមុន និងការកែលម្អការថែទាំសុខភាពជាដើម នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវអេស្ប៉ាញមួយនេះ។ អ្នកស្រាវជ្រាវបានប្រើកំណត់ត្រានៃការស្លាប់ និងសីតុណ្ហភាពពីប្រទេសចំនួន ៣៥នៅអឺរ៉ុប។ ពួកគេបានប៉ាន់ប្រមាណថា មនុស្ស ៤៧.៦៩០នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងសីតុណ្ហភាពខ្ពស់។ កំណែតម្រូវទិន្នន័យតាមចំនួនប្រជាជនបង្ហាញថា ប្រទេសក្រិក ប៊ុលហ្គារី អ៊ីតាលី និងអេស្ប៉ាញ គឺជាប្រទេសដែលមានអត្រាមរណភាពខ្ពស់បំផុតទាក់ទងនឹងកម្ដៅ៕

  • លោកZelenskiy ៖ រុស្ស៊ី ត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើលោក Putin ចង់ប្រយុទ្ធ

    លោកZelenskiy ៖ រុស្ស៊ី ត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើលោក Putin ចង់ប្រយុទ្ធ

    លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ខណៈប្រធានាធិបតី Vladimir Putin ចង់ប្រយុទ្ធ ហើយសង្រ្គាមនោះនឹងត្រលប់ទៅលើប្រទេសរុស្ស៊ីវិញ បន្ទាប់ពីទីក្រុងមូស្គូវាយលុកប្រទេសផ្សេងទៀត។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកថា ការវាយប្រហារឆ្លងព្រំដែនដ៏សំខាន់របស់ Kyiv ទៅកាន់តំបន់ភាគខាងលិចនៃ តំបន់ឃើស (Kursk) គឺជាបញ្ហាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយទីក្រុង Kyiv បានដណ្តើមយកុំកវិញនូវតំបន់មួយចំនួនពីកន្លែងដែលរុស្ស៊ីបានបើកការវាយប្រហារ។ លោក Zelenskiy បាននិយាយថា រុស្ស៊ីត្រូវតែត្រូវបានបង្ខំឱ្យបង្កើតសន្តិភាព ប្រសិនបើ Putin ចង់ប្រយុទ្ធខ្លាំងបែបនេះ។ លោកបាននិយាយថា តំបន់ Sumy ភាគឦសានរបស់ប្រទេសអ៊ុយក្រែន ដែលឆ្លងកាត់ព្រំដែនពីតំបន់ ឃើស ត្រូវបានវាយប្រហារជិត ២.១០០ ដងដោយការវាយប្រហារឆ្លងព្រំដែនរបស់រុស្ស៊ីចាប់តាំងពីថ្ងៃទី ១ ខែមិថុនា។ លោកបាននិយាយថា រុស្ស៊ី បាននាំសង្រ្គាមដល់ប្រទេសដទៃ ឥឡូវនេះត្រលប់ទៅប្រទេសខ្លួនឯងវិញ។ អ៊ុយក្រែនតែងតែចង់បានសន្តិភាព ហើយយើងពិតជានឹងធានាបាននូវសន្តិភាព៕

  • អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    អន្តរក្រសួង-ស្ថាប័នគាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង-ស្ថាប័ន ប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់…

  • កងកម្លាំងនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។