Category: ព័ត៌មានជាតិ
-

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។ នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។ ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ…
-

-

-

ទ័ពមួកខៀវកម្ពុជាគាំទ្រការបញ្ជូនសមាជិកខ្លួនបំពេញបេសកម្មថែរក្សាសន្តិភាពក្រោមឆត្រ UN
នៅថ្ងៃទី៥ ខែកក្កដានេះ នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលដំណើរ និងជូនដំណើរទ័ពមួកខៀវកម្ពុជាប្តូរវេន២៤៤នាក់ បំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាល។ ក្នុងឱកាសនេះ បណ្តាគ្រួសារទ័ពមួក បានទឹកចិត្តគាំទ្រខ្ពស់ការបញ្ជូនសមាជិក និងសាច់ញ្ញាតិខ្លួនបន្តបំពេញបេសកកម្មថែរក្សាសន្តិភាពសហប្រជាជាតិ។ បណ្តាអាណាព្យាបាល ភរិយា កូន សមាជិកគ្រួសារទ័ពខៀវកម្ពុជា បានបង្ហាញមោទកភាព និងមានការគាំទ្រខ្ពស់ ចំពោះ ស្វាមី ភរិយា និងបងប្អូន សាច់ញ្ញាតិ ធ្វើការងារជាកងកម្លាំងមួកខៀវ ស្វែងរកសុខសន្តិភាពអង្គការសហប្រជាជាតិUN ជូនបណ្តាប្រទេសកំពុងមានជម្លោះ សង្គ្រាមដោះស្រាយមិនទាន់ចប់ បើទោះណាបំពេញបេសកកម្មនេះ មានការប្រឈមហានីភ័យ និងការនឹករលឹកអាលោះអាល័យគ្នាខ្លាំងយ៉ាងណាក៏ដោយ។ បើតាម លោកវរៈសេនីយឯក ស៊ឹម ធារ៉ា មេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ៤២៣ ថ្លែងថា នៅថ្ងៃនេះ យើងបានដឹកនាំកងកម្លាំងមួកខៀវកម្ពុជា ២៤៤នាក់ មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព ក្រោយពីបានបញ្ចប់ការងារការបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅអាហ្វ្រឹកកណ្តាលដោយជោគជ័យ។ លោកបន្តថា ជារួមស្ថានភាពជម្លោះសង្គ្រាមស៊ីវិល នៅក្នុងសាធារណរដ្ឋអាហ្រឹ្វកកណ្តាល មកដល់ពេលនេះ មិនទាន់មានភាពធូរសា្រលនោះទេ ហើយនៅមានការងារជាច្រើនទៀត ដែលកងម្លាំងទ័ពខៀវរបស់UN ត្រូវធ្វើបន្ត ដើម្បីជួយដល់ប្រជាជនភៀសខ្លួន ជួយជនរងគ្រោះ…
-

ប្រធានាធិបតីអ៊ុយក្រែន អរគុណនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Starmer ចំពោះការគាំទ្រពេលសង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអរគុណចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក Keir Starmer កាលពីថ្ងៃសុក្រ សម្រាប់ការធានាបានថា ចក្រភពអង់គ្លេសនឹងតែបន្តគាំទ្រ ទីក្រុងគីវ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងរុស្ស៊ី។ លោក Zelenskyy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដែលបាននិយាយថា លោកបានសន្ទនាជាមួយ លោក Starmer តាមទូរស័ព្ទ ហើយបានជូនពរលោកឲ្យទទួលជោគជ័យក្នុងការបំពេញការងារតាមការរំពឹងទុករបស់ប្រជាជនអង់គ្លេស។ លោក Zelenskyy បានសរសេរថា លោកដឹងគុណចំពោះ លោក Keir Starmer សម្រាប់ការធានាបានថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសអ៊ុយក្រែន នឹងនៅតែមិនផ្លាស់ប្តូរគោលការណ៍នោះទេ។ លោក Zelenskyy និយាយថា លោកនិង លោក Starmer បានសម្របសម្រួលជំហរ នៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅសប្តាហ៍ក្រោយ ដែលអ៊ុយក្រែនសង្ឃឹមថា នឹងស្តាប់ឮអំពីជំហានដែលអាចធ្វើទៅបាន សម្រាប់ទីក្រុងគីវ ដើម្បីទទួលបានសមាជិកភាពរបស់សម្ព័ន្ធនេះ។ លោក Zelenskyy បាននិយាយថា លោកទន្ទឹងរង់ចាំការចាប់ផ្តើមរៀបចំសម្រាប់កិច្ចព្រមព្រៀងរយៈពេលវែង រវាងប្រទេសទាំងពីរ។ ប្រធានាធិបតីអ៊ុយក្រែន បានចេញសារមួយនៅលើបណ្តាញ X ដែលអបអរចំពោះជ័យជំនះនៃការបោះឆ្នោតរបស់ លោក…
-

-

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥ ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។ ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ជាការតបស្នងចំពោះគុណូបការៈដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕
-

ឯកឧត្តម កែវ រតនៈ ស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម
បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ ។ ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ។ ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និងរៀបចំផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និងការរុករានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអាស្រ័យផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង២៤២ហិកតា គិតជាគ្រួសារមានចំនួន២១៦គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០ហិកតាទៅ១០.០០០ហិកតា និងស្រូវប្រាំង៤២០០ហិកតា ៕
-

លោក Xi ប្រាប់បណ្ដាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាលឱ្យទប់ទល់ នឹងការជ្រៀតជ្រែកពីខាងក្រៅ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់ដល់បណ្ដាមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាលនៅរដ្ឋធានី អាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែកក្កដា ឲ្យទប់ទល់នឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ។ យោងតាមទូរទស្សន៍រដ្ឋ CCTV លោក Xi បានប្រាប់កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ថា យើងគួរតែរួមដៃគ្នាដើម្បីទប់ទល់នឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ ខ្វល់ខ្វាយពីក្ដីកង្វល់របស់គ្នាទៅវិញទៅមក និងគ្រប់គ្រងយ៉ាងរឹងមាំនូវអនាគត និងជោគវាសនានៃប្រទេសរបស់យើង ក៏ដូចជាសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់នៅក្នុងដៃរបស់យើង។ អង្គការសហប្រតិបត្តិការសៀងហៃ ដែលគ្របដណ្ដប់លើពិភពលោកដ៏ច្រើនសន្ធឹកសន្ធាប់ចាប់ពីទីក្រុងមូស្គូ ដល់ទីក្រុងប៉េកាំង រួមមានប្រជាជនប្រហែលពាក់កណ្តាលនៃពិភពលោក ហើយកាលពីថ្ងៃព្រហស្បតិ៍បានស្វាគមន៍សមាជិកទី ១០ របស់ខ្លួនគឺប្រទេសបេឡារុស។ សមាជិកអចិន្ត្រៃយ៍ផ្សេងទៀតរបស់អង្គការនេះ ដែលជាម្ចាស់ផ្ទះឆ្នាំនេះ គឺ កាហ្សាក់ស្ថាន ឥណ្ឌា ចិន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់។ ទូរទស្សន៍ CCTV បានរាយការណ៍ថាលោក Xi បាននិយាយថា ពិភពលោកឈរម្តងទៀតនៅចំណុចផ្លូវបំបែក។ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោកដែលអង្គការសហប្រតិបត្តិការសៀងហៃ ឈរនៅខាងស្តាំនៃប្រវត្តិសាស្ត្រ និងនៅលើផ្នែកនៃការស្មើភាពគ្នា…
-
