Category: ព័ត៌មានជាតិ​

  • ក្រសួងការបរទេសអាមេរិក តាមដានយ៉ាងដិតដល់នូវការរឹបអូសដោយចិន ចំពោះទូកនេសាទរបស់តៃវ៉ាន់

    ក្រសួងការបរទេសអាមេរិក តាមដានយ៉ាងដិតដល់នូវការរឹបអូសដោយចិន ចំពោះទូកនេសាទរបស់តៃវ៉ាន់

    ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៃទូកនេសាទរបស់កោះតៃវ៉ាន់ ដែលត្រូវបានរឹបអូសដោយប្រទេសចិន និងនាវិករបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី២ ខែកក្កដា) ឆ្មាំល្បាតឆ្នេរចិនបានឡើងលើទូក Da Jin Man 88 ហើយបានចាប់ខ្លួនបុគ្គលិកលើទូកនោះ។ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មាន CNA ថា ខ្លួនកំពុងតាមដានយ៉ាងកៀកកិត ចំពោះស្ថានការណ៍នេះ និងជំរុញឲ្យភាគីទាំង២ រក្សាទំនាក់ទំនងបើកចំហរ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ ទូករបស់កោះតៃវ៉ាន់នេះ ត្រូវបានស្ទាក់ចាប់ដោយនាវាឆ្មាំល្បាតឆ្នេរចិនចំនួន២ ចម្ងាយជិត ៤៤គីឡូម៉ែត្រ នៅភាគឦសាននៃឈូងសមុទ្រ Liaoluo ក្នុងកោះ Kinmen ហើយត្រូវបានបញ្ជូនទៅកំពង់ផែ Weitou របស់ខេត្ត Fujian។ នៅលើទូកនេសាទនោះ មានពលរដ្ឋកោះតៃវ៉ាន់ ២នាក់ និងជនជាតិឥណ្ឌូស៊ី ៣នាក់។ រដ្ឋបាលឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ (CGA) កាលថ្ងៃពុធ (ទី៣ ខែកក្កដា) បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងដែនទឹករបស់ចិន។ CGA បាននិយាយថា ខ្លួននឹងស្នើអាជ្ញាធរពាក់ព័ន្ធឲ្យផ្តល់ការណែនាំដល់សមាគមនេសាទ…

  • រដ្ឋាភិបាលEU ស្ទាក់ស្ទើរក្នុងការបន្ថែមពន្ធលើរថយន្តអគ្គិសនីរបស់ចិន ខណៈដែលជម្លោះពាណិជ្ជកម្ម កើនឡើង

    រដ្ឋាភិបាលEU ស្ទាក់ស្ទើរក្នុងការបន្ថែមពន្ធលើរថយន្តអគ្គិសនីរបស់ចិន ខណៈដែលជម្លោះពាណិជ្ជកម្ម កើនឡើង

    បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងស្ទាក់ស្ទើរថាតើត្រូវគាំទ្រការបន្ថែមពន្ធលើរថយន្តអគ្គិសនីដែល       ផលិតដោយប្រទេសចិន ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់ទីក្រុងប្រ៊ុចសែល ក្នុងការកសាងការគាំទ្រសម្រាប់រឿងក្តីពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននៅឡើយ ខណៈដែលទីក្រុងប៉េកាំង គំរាមកំហែងសងសឹកយ៉ាងទូលំទូលាយនោះ។ យោងតាមប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ដែលក្រុមហ៊ុនផលិតរថយន្តរបស់ពួកគេផលិតបានមួយភាគបីនៃការលក់របស់ពួកគេ កាលពីឆ្នាំមុន នៅក្នុងប្រទេសចិន ចង់បញ្ឈប់ការយកពន្ធនេះ ខណៈដែលប្រទេសបារាំង គឺជាប្រទេសដែលគាំទ្រយ៉ាងរឹងមាំបំផុតចំពោះគំនិតនេះ។ ប៉ុន្តែប្រទេសភាគច្រើន នៅតែថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្លោះពាណិជ្ជកម្ម ដែលកំពុងកើនឡើង។ នេះបើយោងតាមការស្ទង់មតិក្រៅផ្លូវការទៅលើរដ្ឋាភិបាលសហភាពអឺរ៉ុប ដោយសារព័ត៌មានរ៉យទ័រ។ បញ្ហានេះ នឹងត្រូវដាក់ទៅសមាជិកក្នុងការបោះឆ្នោតស្ទង់មតិ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលជាការសាកល្បងជាផ្លូវការលើកដំបូងនៃការគាំទ្រក្នុងករណីសំខាន់សម្រាប់គណៈកម្មការនេះ។ សហភាពអឺរ៉ុប បានផ្តួចផ្តើមការស៊ើបអង្កេតដោយគ្មានពាក្យបណ្តឹងឧស្សាហ៍កម្ម ដែលជារឿងក្តីពាណិជ្ជកម្មដំបូងបង្អស់ដែលពាក់ព័ន្ធនឹងការបន្ថែមពន្ធនេះ។ ប្លុកនេះ ត្រូវគ្រោងនឹងបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ អំពីពន្ធបណ្តោះអាសន្នរហូតដល់ ៣៧,៦ភាគរយ លើម៉ាករថយន្តរបស់ចិនដូចជា BYD, Geely និង SAIC ក៏ដូចជាលើម៉ូដែល ដែលផលិតនៅប្រទេសចិន ដូចជា Tesla, BMW និងក្រុមហ៊ុនផលិតរថយន្តលោកខាងលិចផ្សេងទៀត។

  • ប្រជាជនទីក្រុងឡុងដ្រ៍ ពិភាក្សាគ្នាអំពីក្តីសង្ឃឹមរបស់ពួកគេ ខណៈអង់គ្លេសចាប់ផ្តើមបោះឆ្នោតសកល

    ប្រជាជនទីក្រុងឡុងដ្រ៍ ពិភាក្សាគ្នាអំពីក្តីសង្ឃឹមរបស់ពួកគេ ខណៈអង់គ្លេសចាប់ផ្តើមបោះឆ្នោតសកល

    មនុស្សមួយចំនួននៅទីក្រុងឡុងដ្រ៍ កំពុងសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដានេះ ជាថ្ងៃនៃការបោះឆ្នោតសកលនៅចក្រភពអង់គ្លេស ខណៈអ្នកផ្សេងទៀត មិនសូវមានទំនុកចិត្តពីការផ្លាស់ប្តូរ។ លោក ហ្វីលីព ដេតេម៉ីយឺ(Philip Deitemeyer) ទីប្រឹក្សាផ្នែកគ្រប់គ្រងអាយុ៤១ ឆ្នាំ បាននិយាយថា លោក គិតថាវាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ និងបាននិយាយថា ខណៈលោកមានផែនការប្រហែលជាបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យសេរី ប៉ុន្តែលោករំពឹងថាគណបក្សការងារជាគណបក្សប្រឆាំងធំនឹងទទួលជ័យជម្នះ។ ទន្ទឹមនឹងនោះ អ្នកផ្សេងទៀតបានសម្តែងកំហឹងចំពោះគណបក្សអភិរក្សនិយម ដោយស្ត្រីម្នាក់ និយាយថា យើងត្រូវកម្ចាត់ពួកគេចេញ។ ការបោះឆ្នោតស្ទង់មតិ បានបង្ហាញថា គណបក្សការងារឆ្វេងនិយមកណ្តាល ត្រូវបានកំណត់ថាទទួលជ័យជម្នះធំធេងក្នុងការបោះឆ្នោត ដែលនឹងបញ្ចប់រយៈពេល១៤ឆ្នាំ នៃរដ្ឋាភិបាលអភិរក្សនិយម។ លោកមានអារម្មណ៍រំភើប ហើយលោកគិតថា វានឹងអាចប្រសើរឡើង។ ទោះជាយ៉ាងណា អ្នកខ្លះទៀតយល់ថា វាពុំមានអ្វីខុសគ្នាទេ ថានណាជាអ្នកទទួលជ័យជម្នះ ខណៈគណបក្សទាំងអស់ កំពុងផ្តល់គោលនយោបាយស្រដៀងគ្នា។

  • ក្រុមហេសបូឡា អះអាងថា ខ្លួននឹងឈប់ប្រយុទ្ធជាមួយអ៊ីស្រាអែល បន្ទាប់ពីមានបទឈប់បាញ់ នៅហ្កាហ្សា

    ក្រុមហេសបូឡា អះអាងថា ខ្លួននឹងឈប់ប្រយុទ្ធជាមួយអ៊ីស្រាអែល បន្ទាប់ពីមានបទឈប់បាញ់ នៅហ្កាហ្សា

    មេដឹកនាំរងនៃក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា បាននិយាយកាលពីថ្ងៃអង្គារថា ផ្លូវប្រាកដតែមួយគត់ទៅកាន់បទឈប់បាញ់ នៅព្រំដែនលីបង់ និងអ៊ីស្រាអែល គឺជាបទឈប់បាញ់ពេញលេញ នៅតំបន់ហ្កា ហ្សា។ លោក Sheikh Naim Kassem ដែលជាមេដឹកនាំរងរបស់ក្រុមហេសបូឡា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP នៅការិយាល័យនយោបាយរបស់ក្រុមនេះ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតថា៖«ប្រសិនបើមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា យើងនឹងបញ្ឈប់ ដោយពុំចាំបាច់        មាមានការពិភាក្សាណាមួយឡើយ»។ លោក Kassem បាននិយាយថា ការចូលរួមរបស់ក្រុមហេសបូឡា ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានក្លាយជា «គាំទ្រដ៏សំខាន់» សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាស ហើយ «ប្រសិនបើសង្រ្គាមត្រូវបញ្ចប់ ការគាំទ្រផ្នែកយោធានេះ នឹងលែងមានតទៅទៀតហើយ»។ ប៉ុន្តែលោកបាននិយាយថា ប្រសិនបើអ៊ីស្រាអែលពង្រីកប្រតិបត្តិការយោធារបស់ខ្លួនដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការ និងការដកចេញទាំងស្រុងពីតំបន់ហ្កាហ្សានោះ ផលប៉ះពាល់សម្រាប់ជម្លោះ     ព្រំដែនលីបង់ និងអ៊ីស្រាអែល គឺមានតិចតួច។

  • ភាគខាងកើតប្រទេសចិន កំពុងប្រឈមគ្រោះទឹកជំនន់ ខណៈភ្លៀងធ្វើឱ្យកម្រិតទឹកទន្លេឡើងខ្ពស់

    ភាគខាងកើតប្រទេសចិន កំពុងប្រឈមគ្រោះទឹកជំនន់ ខណៈភ្លៀងធ្វើឱ្យកម្រិតទឹកទន្លេឡើងខ្ពស់

    កំណើនដ៏គ្រោះថ្នាក់នៃកម្រិតទឹកនៅក្នុងទន្លេ ឆាងជាំង (Yangtze River) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន បានជំរុញឱ្យភាគខាងកើតនៃតំបន់ក្រោមខ្សែរទឹកត្រៀមខ្លួនសម្រាប់លទ្ធភាពទឹកជំនន់។ កម្រិតទឹកនៅផ្នែកដៃទន្លេក្នុងខេត្ត ជាំងស៊ូ (Jiangsu) នៃទន្លេវែងបំផុតរបស់ប្រទេសចិននេះ បានបន្តកើនឡើងកាលពីថ្ងៃពុធ (០៣ កក្កដា) ដែលជាលទ្ធផលនៃកំណើនលំហូរពីផ្នែកខាងលើរបស់វា ក៏ដូចជាដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុង ណានជីង (Nanjing) នៃខេត្ត ជាំងស៊ូ ភាគខាងកើតរបស់ប្រទេសចិន បានចេញការព្រមានអំពីទឹកជំនន់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ហើយអាជ្ញាធរបានហាមឃាត់នាវាផ្សេងៗ រួមទាំងសាឡាងដឹកអ្នកដំណើរ មិនឱ្យចូល ឬដំណើរការនៅក្នុងតំបន់ដៃទន្លេនោះ។ ក្រសួងធនធានទឹកចិន បាននិយាយកាលពីថ្ងៃអង្គារថា កម្រិតទឹកនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ ឆាងជាំង លើសពីសញ្ញាព្រមាន។ កម្រិតទឹកនៅបឹង ផូយ៉ាង (Poyang) ក្នុងខេត្ត ជាំងស៊ី (Jiangxi) ជាទីដែលអាជ្ញាធរបានបើកការឆ្លើយតបកម្រិតទីពីរសម្រាប់ការគ្រប់គ្រងទឹកជំនន់ចាប់តាំងពីយប់ថ្ងៃអង្គារមកនោះ ក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកខ្លះនៃខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យទន្លេ មីលួ (Miluo) ក្នុងតំបន់ ភីងជាំង (Pingjiang) ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ។…

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អនុញ្ញាតឱ្យ ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
  • នាយករដ្ឋមន្រ្តី ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំការឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ

    នាយករដ្ឋមន្រ្តី ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំការឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គប្បីរៀបចំធ្វើការឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដល់ស្រ្តីមានផ្ទៃពោះ ដែលនឹងកំពុងជាប់ពន្ធនាគារ ខណៈយើងត្រូវគិតគូរទារកក្នុងផ្ទៃ ដែលមិនជាប់ពាក់ព័ន្ធនឹងម្តាយគេជាពិរុទ្ធជននោះ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធ​ដទៃទៀត គប្បីជួបប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងៗ​ដល់ស្រ្តីជាពិរុទ្ធជន ដែលកំពុងមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់​ធ្វើយ៉ាងណា​ទទួល​បាន​ការ​ឧបត្ថម្ភ​តាមរយៈប្រព័ន្ធគំពារ​សង្គម ​ដូចស្ត្រីជាកម្មការិនី និងស្រ្តីដទៃទៀត​ដែលមានផ្ទៃពោះដែរនោះ។ សម្តេចធិបតី ​ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា​ ការដែលសម្តេច​ឲ្យមានការ​រៀបចំ​ផ្តល់​ការ​ឧបត្ថម្ភ ដល់​ស្រ្តីមានផ្ទៃពោះ ​ដែលកំពុង​ជាប់ឃុំឃាំងនេះ ​គឺធ្វើឡើង​ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃដែល​មិនដឹងរឿង ​និង​ជាប់ពាក់ព័ន្ធ ​នឹងរឿងម្តាយ​របស់ពួកគេ​ដែល​ជាពិរុទ្ធជននោះ។ មួយវិញទៀត​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ជា​សកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ ​៕អត្ថបទបាន ចក់

  • ការស្ទង់មតិ៖ លោក Biden ទទួលបានសំឡេងគាំទ្រស្មើគ្នាជាមួយនឹងលោក Trump

    ការស្ទង់មតិ៖ លោក Biden ទទួលបានសំឡេងគាំទ្រស្មើគ្នាជាមួយនឹងលោក Trump

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាញយកសំឡេងគាំទ្រស្មើគ្នាជាមួយនឹងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងសប្តាហ៍នេះក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលជាសញ្ញាមួយបង្ហាញថា ការប្រកួតប្រជែងនៅតែប្រកៀកប្រកិត ទោះជាបន្ទាប់ពីលោក Biden ធ្វើមិនបានល្អក្នុងជជែកដេញដោលក៏ដោយ នេះបើយោងតាមការស្ទង់មតិថ្មីរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos)។ លោក Biden និងលោក Trump មានការគាំទ្រ ៤០ ភាគរយស្មើគ្នាក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ (០២ កក្កដា)។ ការស្ទង់មតិរបស់ Reuters/Ipsos លើកមុន ដែលបានធ្វើឡើងនៅថ្ងៃទី១១-១២ ខែមិថុនា បានបង្ហាញថា លោក Trump ទទួលបានពិន្ទុនាំមុខ ២ ភាគរយលើសលោក Biden គឺ ៤១ភាគរយទល់នឹង ៣៩ ភាគរយ។ ការស្ទង់មតិថ្មីនេះបង្ហាញថា បន្ទាប់ពីការជជែកដេញដោល សមាជិកបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោមបីនាក់ គិតថាលោក Biden គួរតែបោះបង់ការប្រកួត ដោយនោះជាអ្វីដែលលោកបេ្ដជ្ញាថានឹងមិនធ្វើ។…

  • ក្រសួងកសិកម្មបើកប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤-២០២៦

    ក្រសួងកសិកម្មបើកប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤-២០២៦

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិល បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើងថែមទៀតតាមបរិបទឌីជីថល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងតាមបណ្តាញសង្គមថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លើសពីនេះទៅទៀត ឯកឧត្តមបានជំរុញការលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនាវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេសការពង្រឹងសន្តិសុខឌីជីថល (Cyber Security) ឱ្យមានប្រសិទ្ធិភាពទៅលើកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់។ សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កើនប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តលើការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕អត្ថបទឈិត បូរ៉ាវី

  • តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា

    តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា

    ឧត្ដរមានជ័យ៖ តំបន់សហគមន៍ទេសចរណ៍ថ្មដាអូរទឹកខៀវមានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន កំពុងតែបង្ហាញ សម្រស់ដ៏ស្រស់ខៀវស្ងាត់នារដូវវស្សា គួរជាទីសម្រាកកម្សាន្តដ៏ត្រជាក់ចិត្ត ។ ថ្មដាអូរទឹកខៀវ ត្រូវបានបង្កើតជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋតំបន់នេះ ៕