Category: ព័ត៌មានជាតិ​

  • យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម

    យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម

    យ៉ាងហោចណាស់មាន ៦៨៨គណនី កំពុងបង្ហោះផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី តាមបណ្តាញព័ត៌មានសង្គម (ភ្នំពេញ)៖ តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។ លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។ នៅលើបណ្តាញសង្គមក្រុមគ្រួសារហ្វេសបុក ដែលមានបងប្រុសម្នាក់បានស្លាប់ដោយសារជម្ងឺសួត ដោយសារការប្រើប្រាស់បារីអេឡិចត្រូវនិច។ ជាមួយនិងការបង្ហាញការឈឺចាប់ សោកស្តាយចំពោះការបាត់បង់សមាជិកគ្រួសារ ម្ចាស់គណនេយ្យរូបនេះក៏បានអំពាវនាវដូច្នេះថា «គត់ស្លាប់ដោយសារជម្ងឺសួតសូមបងប្អូនទាំងអស់គ្នាឈប់ជក់អា Yooz (បារីអេឡិចត្រូនិច)អីនិងទៅប៉ះពាល់ណាស់យូរៗទៅសួតអស់ហើយ ឈប់ទៅណាបងប្អូនកុំអោយមានវិប្បដិសារីថ្ងៃក្រោយ»។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់…

  • ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង​ ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade

    ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង​ ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade

    រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយ​រួម​ផ្សំ​ចីរភាព​ជា​មួយ​នឹង​សិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែល​នឹង​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង Smart និង ReMade in Cambodia។ កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី 24 ខែតុលា រហូតដល់ ថ្ងៃទី 25 ខែតុលា 2025 នៅ សាល បុរី កោះពេជ្រ (Koh Pich City Hall)។​ សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី មិនថាគ្រួសារ សិស្ស និស្សិត សិល្បករ ឬអ្នកស្រឡាញ់ការរស់នៅ​បែបបៃតងឡើយ។ ​ការអបអរសមិទ្ធផលចីរភាពនេះ ជាការបង្ហាញឱ្យ ឃើញថា ចីរភាពក៏អាចជាសកម្មភាពដែលរាល់គ្នាអាចសិក្សាស្វែងយល់ បំផុសគំនិត និង​ចូល​រួម​ចំណែក​ផង​ដែរ។ ពិព័រណ៍នេះពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយជាច្រើន តាំង​ពី​ការ​ដាក់​តាំង​ផលិតផល​​បៃតង កិច្ចពិភាក្សា និងហត្ថកម្មបែបច្នៃប្រឌិត ព្រមទាំងការដើរបង្ហាញម៉ូដ ដែល​មាន​ការ​រចនា​បែប​ចីរភាពផងដែរ។ អ្នកទស្សនានឹងអាចស្វែងយល់បន្ថែមអំពីផលិតផល…

  • កិច្ចប្រជុំពិសេសលើកទី២ GBC កម្ពុជា-ថៃ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុ និងសេចក្តីថ្លែងការណ៍រួម

    កិច្ចប្រជុំពិសេសលើកទី២ GBC កម្ពុជា-ថៃ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុ និងសេចក្តីថ្លែងការណ៍រួម

    ម៉ាឡេស៊ី៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិក្រកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើសារ អបអរសាទរ ខួបលើកទី ៣៤ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”  មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។   ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើសារ អបអរសាទរ ខួបលើកទី ៣៤ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥

  • លោក Trump បញ្ជាក់ថា អាមេរិកមិនបានព្រមឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ីទេ

    លោក Trump បញ្ជាក់ថា អាមេរិកមិនបានព្រមឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ីទេ

    ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២២ តុលា) បានបញ្ជាក់ថា របាយការណ៍ព័ត៌មាននានាដែលនិយាយថា សហរដ្ឋអាមេរិក កំពុងផ្តល់ការយល់ព្រមដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជារឿងមិនពិតនោះឡើយ ដោយបន្ថែមថា សហរដ្ឋអាមេរិក “មិនពាក់ព័ន្ធអ្វីជាមួយមីស៊ីលទាំងនោះទេ”។ កាសែត Wall Street Journal ដែលដកស្រង់សម្តីពីប្រភពមន្ត្រីអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធដដែលនោះថា រដ្ឋបាលលោក Trump បានដកការរឹតត្បិតលើអ៊ុយក្រែនហើយ ចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច។ ក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា៖ អត្ថបទរបស់ Journal នោះ (ដោយសំដៅលើសារព័ត៌មាន Wall Street Journal) ស្តីពី “ការយល់ព្រមរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងការអនុញ្ញាតឱ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយវាយជ្រៅក្នុងប្រទេសរុស្ស៊ី” គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា “សហរដ្ឋអាមេរិក មិនមានអ្វីពាក់ព័ន្ធជាមួយមីស៊ីលនោះសោះឡើយ ទាំងប្រភពដើមរបស់មីស៊ីល ឬអ្វីដែលអ៊ុយក្រែនធ្វើជាមួយអាវុធទាំងនោះ!”។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា “សមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ…

  • អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី

    អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី

    អ៊ុយក្រែន ជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប កុំដាក់ដែនកំណត់លើការប្រើប្រាស់ប្រាក់កម្ចី ១៦៣ពាន់លានដុល្លារ ដែលបានស្នើឡើង ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបង្កក ដោយលើកហេតុផលថា ខ្លួនត្រូវការលទ្ធភាពទិញសព្វាវុធដែលមិនមែនជារបស់អឺរ៉ុប ជួសជុលការខូចខាតសង្គ្រាមពីការវាយប្រហាររបស់រុស្ស៊ី និងផ្តល់សំណងដល់ជនរងគ្រោះ នេះបើតាមការលើកឡើងរបស់មន្រ្តីទីក្រុងគីវ។ មេដឹកនាំសហភាពអឺរ៉ុបត្រៀមពិភាក្សាពី “ឥណទានគ្មានការប្រាក់” ដល់ទីក្រុងគីវ នៅថ្ងៃព្រហស្បតិ៍ (២៣ តុលា) នេះ ក្នុងកិច្ចពិភាក្សាមួយ ដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ហើយរដ្ឋមួយចំនួនបានណែនាំថា មូលនិធិនេះគួរតែចំណាយជាចម្បងលើអាវុធផលិតដោយអឺរ៉ុប ដើម្បីបង្កើនឧស្សាហកម្មការពារជាតិរបស់ពួកគេ ខណៈការគំរាមកំហែងពីរុស្ស៊ី កើនឡើង។ ប៉ុន្តែអ៊ុយក្រែននិយាយថា ខ្លួនត្រូវការសេរីភាពក្នុងការទិញយុទ្ធោបករណ៍ពីរដ្ឋដទៃ ប្រសិនបើអាវុធអឺរ៉ុបមិនមានគ្រប់គ្រាន់។ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែនត្រូវការថវិកាពីឥណទាននោះនៅចុងឆ្នាំ២០២៥នេះ និងស្វ័យភាពលើរបៀបចំណាយ ជាពិសេសលើការទិញសព្វាវុធ។ ជាឧទាហរណ៍ ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក មានសារសំខាន់ណាស់ចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ គួរឱ្យដឹងថា មេដឹកនាំអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងទូលំទូលាយនៅដើមខែនេះ សម្រាប់គំនិតនៃការប្រើទ្រព្យរុស្ស៊ី ដែលត្រូវបង្កកនៅលោកខាងលិច ដើម្បីផ្តល់ប្រាក់កម្ចី ១៤០ពាន់លានអឺរ៉ូ (១៦៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ វិមានក្រឹមឡាំងបានហៅផែនការនេះថាជាការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដោយខុសច្បាប់ ហើយព្រមានថានឹងមានការសងសឹក៕

  • កូរ៉េខាងជើង អះអាងថា ខ្លួនបានសាកល្បងអាវុធល្បឿនលឿនជាងសំឡេង ២ គ្រាប់ដោយជោគជ័យ

    កូរ៉េខាងជើង អះអាងថា ខ្លួនបានសាកល្បងអាវុធល្បឿនលឿនជាងសំឡេង ២ គ្រាប់ដោយជោគជ័យ

    ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បាននិយាយថា អាវុធលឿនជាងសំឡេងពីរគ្រាប់ ដែលបាញ់ចេញពីស្រុក Ryokpho ក្រុង Pyongyang ឆ្ពោះទៅភាគឦសាន បានវាយប្រហារចំណុចគោលដៅនៅលើកំពូលភ្នំ Kwesang ក្នុងតំបន់ Orang ខេត្ត North Hamgyong។ KCNA បានរាយការណ៍ថា ការសាកល្បងដែលបានធ្វើឡើងកាលពីថ្ងៃមុន ដោយរដ្ឋបាលមីស៊ីល គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពការពារជាតិ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពនៃការទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងសត្រូវសំខាន់ៗ។ កាលពីមួយថ្ងៃមុន យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅភាគឦសាននៅម៉ោងប្រហែល ៨ និង១០នាទីព្រឹក ដែលហោះបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ។ ប្រភពយោធាបាននិយាយថា អាវុធនេះអាចជាមីស៊ីលផ្លោងតាកទិក ដែលត្រូវបានគេស្គាល់ថា Hwasongpho-11-Da-4.5 ដែលត្រូវបានសាកល្បងដោយកូរ៉េខាងជើងកាលពីខែកញ្ញាឆ្នាំមុន ដោយបន្ថែមថា មីស៊ីលទាំងនោះបានធ្លាក់នៅលើដី មិនមែននៅក្នុងសមុទ្រខាងកើតនោះទេ៕

  • រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា

    រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា

    ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាស្តីពី ការដាក់ ចេញ វិធាន ការ ហាម ឃាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការ ប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុក ទុក ឧបករណ៍ អេឡិច ត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ។ នេះបើតាមបទបញ្ជា ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។ អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។ ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ…

  • UN យកវៀតណាម ធ្វើជាទីតាំងចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    UN យកវៀតណាម ធ្វើជាទីតាំងចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

    អ.ស.ប ៖ អង្គការសហប្រជាជាតិ ឬ UN បានជ្រើសរើសយក វៀតណាម ធ្វើជាទីតាំង សម្រាប់ការចុះកិច្ចព្រមព្រៀងស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅថ្ងៃទី២៥ ខែតុលា ចុងសប្តាហ៍នេះ បើទោះបីជាមានការរិះគន់ អំពីហានិភ័យសិទ្ធិមនុស្ស នៅក្នុងប្រទេស មួយនេះ ក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី២២ ខែតុលានេះ ថា អនុសញ្ញា Cybersecurity Tech Accord ដែលត្រូវបានផ្តល់សច្ចាប័ន ដោយ៤០ប្រទេស រៀបចំឡើង ក្នុងគោលបំណងទប់ស្កាត់បទល្មើស ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ អស់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ តំណាងមកពីរាប់សិបប្រទេស នឹងចូលរួមបង្កើតឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយ អង្គការសហប្រជាជាតិរំពឹងថា នឹងឆ្លើយតបចំពោះបញ្ហាឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត កាន់តែលឿន និង មានប្រសិទ្ធភាពជាងមុន។ បញ្ជីឈ្មោះប្រទេសហត្ថលេខី មិនត្រូវបានបញ្ចេញនោះទេ តែ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres , សហភាពអឺរ៉ុប…

  • OpenAI ដំណើរការកម្មវិធី ChatGPT Atlas ប្រជែង Google Chrome

    OpenAI ដំណើរការកម្មវិធី ChatGPT Atlas ប្រជែង Google Chrome

    បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI កាលពីថ្ងៃអង្គារ បានបើកដំណើរការ កម្មវិធីរុកររក គេហទំព័រថ្មី ChatGPT Atlas ដំណើរការដោយបញ្ញាសិប្បនិម្មិត ដែលត្រូវបានរចនាឡើង ជាមួយនឹង AI chatbot ដ៏ពេញនិយមរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹង Google Chrome នៅលើទីផ្សារកម្មវិធី រុករក សកលលោក។ ជាការកត់សម្គាល់ បន្ទាប់ពីការប្រកាសឲ្យដំណើរការ ChatGPT Atlas ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ របស់ Google និង ជាម្ចាស់របស់ Chrome បានធ្លាក់ចុះ ១.៦ភាគរយ នៅក្នុងការជួញដូរ ពេលរសៀល។ ទីភ្នាក់ងារព័ត៌មាន CNA បានចេញ នៅថ្ងៃទី២២ ខែតុលានេះថា ChatGPT Atlas ចូលរួមនឹងភាពរីកចម្រើន នៃ កម្មវិធីរុករកតាមអ៊ីនធឺណិត ឬ web browser ដែលពង្រឹងដោយ AI រួមមាន…