Category: ព័ត៌មានជាតិ​

  • បាតុករគាំទ្រប៉ាឡេស្ទីននិយាយថា «មិនគ្រប់គ្រាន់ទេ» សម្រាប់សេចក្តីសម្រេចរបស់ ICJ លើអ៊ីស្រាអែល

    បាតុករគាំទ្រប៉ាឡេស្ទីននិយាយថា «មិនគ្រប់គ្រាន់ទេ» សម្រាប់សេចក្តីសម្រេចរបស់ ICJ លើអ៊ីស្រាអែល

    ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃសុក្រ ដោយបានស្តីបន្ទោសចំពោះសេចក្តីសម្រេចរបស់តុលាការដែលឲ្យអ៊ីស្រាអែលត្រឹមតែ បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់នៅទីក្រុងRafah។ អ្នកតវ៉ានិយាយថា សវនាការនៅថ្ងៃនេះល្អ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ «សេរីភាពប៉ាឡេស្ទីន ព្រមទាំងដំណោះស្រាយរដ្ឋពីរដោយសេរីភាព នោះទើបគ្រប់គ្រាន់។ វាល្អសម្រាប់ប្រជាជនទាំងសងខាង ទាំងសាសនា និងសម្រាប់តំបន់មជ្ឈិមបូព៌ាផងដែរ។ ចៅក្រមតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងសេចក្តីសម្រេចបន្ទាន់មួយលើករណីនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ តុលាការ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។ បាតុករ អ្នកស្រី អ៊ីមម៉ាន ខាសាណេ(Eman Khasawneh) បាននិយាយថាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គួរតែបង្គាប់ឱ្យមានបទឈប់បាញ់ ដែលការចេញសេចក្តីសម្រេចរបស់តុលាការនៅពេលនេះ មិនគ្រប់គ្រាន់នៅឡើយទេ។ យើងកោតសរសើរចំពោះការចេញសេចក្តីសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការនៅទីក្រុង Rafah ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់។ អ៊ីស្រាអែល បានច្រានចោល ការចោទប្រកាន់ករណីប្រល័យពូជសាសន៍ ម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះ «គ្មានមូលដ្ឋាន» ដោយលើកហេតុផលនៅក្នុងតុលាការថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាការ ការពារខ្លួន និងបានដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

  • ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីតាំងការិយាល័យបោះឆ្នោតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល ដើម្បីធានាថា ការិយាល័យបោះឆ្នោត និងសម្ភារៈបម្រើការបោះឆ្នោតបានរៀបចំត្រឹមត្រូវទៅតាមការកំណត់និងច្បាប់។
  • ក្រុមប្រឹក្សាUN អំពាវនាវឱ្យមានការការពារបុគ្គលិកផ្តល់ជំនួយនៅទូទាំងពិភពលោក

    ក្រុមប្រឹក្សាUN អំពាវនាវឱ្យមានការការពារបុគ្គលិកផ្តល់ជំនួយនៅទូទាំងពិភពលោក

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យប្រទេសទាំងអស់ គោរព និងការពារ បុគ្គលិកផ្តល់ជំនួយនិងបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាទាំងអស់ទៅលើពួកគេ ព្រមទាំងថ្កោលទោសចំពោះ «ការបដិសេធដោយខុសច្បាប់នៃដំណើរការផ្នែកមនុស្សធម៌»។ ស្ថាប័នដែលមានសមាជិកចំនួន១៥ ប្រទេស បានអនុម័ត សេចក្តីសម្រេចពង្រៀងដោយប្រទេសស្វីស ដោយទទួលបានសំឡេងគាំទ្រ ១៤ សំឡេង ខណៈរុស្ស៊ី អនុបវាទ។ វិធានការនេះ មិនបានកំណត់អត្តសញ្ញាណជម្លោះជាក់លាក់ណាមួយនោះទេ ដែលបានកើតឡើងក្នុងពេលមានសង្គ្រាមរយៈពេល៧ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិ និយាយថា បុគ្គលិកមនុស្សធម៌ជាង២៥០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ។ អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធជាសកលកាន់តែខ្លាំងឡើង ដើម្បីអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ជាកន្លែងដែលអង្គការសហប្រជាជាតិ និយាយថា គ្រោះទុរ្ភិក្ស កំពុងកើតឡើង។ លោក ប៉ាស្កេល បារីស្វីល(Pascale Baeriswyl) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្វីស បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សេចក្តីសម្រេចនេះ មិនមែននិយាយតែអំពីបរិបទតែមួយជាពិសេសនោះទេ គឺសម្រាប់បុគ្គលិកមនុស្សធម៌ទាំងអស់នៅទូទាំងពិភពលោក។ ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្លូវេនី លោក Ondina Blokar បាននិយាយថា ចាប់តាំងពីឆ្នាំ២០០៣ បុគ្គលិកផ្តល់ជំនួយយ៉ាងហោចណាស់២.៤៩១នាក់ ត្រូវបានសម្លាប់ និងជាង ៤.៥០០នាក់…

  • សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

    សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕