Category: ព័ត៌មានជាតិ
-

-

ប្រធានាធិបតីបារាំងថា ការដាក់ពន្ធលើអឺរ៉ុប មិនមែនជាផលប្រយោជន៍របស់អាមេរិកទេ
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការដាក់ពន្ធគយលើសហភាពអឺរ៉ុប (EU) មិនមែនជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកទេ។ លោក Macron បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រសិនបើអ្នកចង់ឱ្យអឺរ៉ុបចូលរួមក្នុងការវិនិយោគបន្ថែមទៀតនៅក្នុងសន្តិសុខ… នោះខ្ញុំគិតថា ជាផលប្រយោជន៍របស់អាមេរិក តែអ្នកមិនគួរធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប ដោយការគំរាមកំហែងវាជាមួយនឹងការដំឡើងពន្ធទេ។ លោក Macron ក៏បានព្រមានដែរថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនដាក់ពន្ធលើវិស័យជាច្រើន នោះវានឹងបង្កើនថ្លៃដើមទំនិញ ហើយនាំមកនូវអតិផរណានៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីបារាំងរូបនេះ បានពន្យល់ថា ប្រាក់សន្សំជាច្រើនរបស់អឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ចអាមេរិក។ ប្រសិនបើអ្នកចាប់ផ្តើមដាក់ពន្ធនៅគ្រប់ទីកន្លែង អ្នកនឹងកាត់ផ្តាច់ទំនាក់ទំនង ហើយវាមិនល្អសម្រាប់ហិរញ្ញវត្ថុនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើយ។ ការអះអាងបែបនេះរបស់លោក Macron កើតឡើងបន្ទាប់ពីលោក Trump កាលពីដើមខែនេះ បានគំរាមសហភាពអឺរ៉ុបជាមួយនឹងពន្ធថ្មី ដោយលើកឡើងពីអតិរេកពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុបជាមួយសហរដ្ឋអាមេរិក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា
(ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។ ជាការឆ្លើយតប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ…
-

គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិកទ័រ វាយប្រហារប្រទេសម៉ារ៉ុក
ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីក្នុងកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Ksar el Kebir ភាគខាងជើងប្រទេសម៉ារ៉ុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ ជាសំណាងល្អ គ្រោះមហន្តរាយចុងក្រោយនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួស ក៏ដូចជាការខូចខាតធ្ងន់ធ្ងរត្រូវបានគេរាយការណ៍នោះទេ។ គ្រោះរញ្ជួយដីនេះ ត្រូវបានអាជ្ញាធរនិយាយថា បានបង្កការញ័ររញ្ជួយក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ក្នុងនោះរួមទាំងរដ្ឋធានីរ៉ាបា។ សូមរម្លឹកថា ក្នុងខែកញ្ញា ឆ្នាំ ២០២៣ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិចទ័រ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិសម្លាប់ជីវិតមនុស្សច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ ១៩៦០ ដោយវាបានឆក់យកអាយុជីវិតមនុស្សជាង ២.៩០០នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគខាងត្បូងទីក្រុង Marrakech៕ ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
-

តស់ ! មកដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត
(ភ្នំពេញ)៖ ការបោកបន្លំតាមអ៊ីនធឺណិតនៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួន។ សូមកុំធ្វេសប្រហែស តស់ ! មកដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិត
-

កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត
(ហ្វីលីពីន)៖ ថ្នាក់ដឹកនាំកម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ សម្តេចបវរធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតីយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ នាពេលនេះ ។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពី ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន…
-

Google ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបញ្ជា Trump
បរទេស ៖ ក្រុមហ៊ុន Google កាលពីថ្ងៃច័ន្ទ បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកដែលប្រើវេទិកាផែនទី របស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដោយគោរពតាមបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតី Donald Trump។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសរសេរ នៅក្នុងការបង្ហោះរបស់ខ្លួនថា អ្នកប្រើប្រាស់ នៅក្រៅសហរដ្ឋអាមេរិក នឹងបន្តឃើញ ទាំងឈ្មោះដើម និង ឈ្មោះថ្មី សម្រាប់ឈូងសមុទ្រម៉ិកស៊ិក។ «អ្នកដែលប្រើប្រាស់ផែនទី នៅសហរដ្ឋអាមេរិកនឹងឃើញ ឈូងសមុទ្រអាមេរិចហើយប្រជាជន នៅម៉ិកស៊ិកនឹងឃើញ ឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក ។ អ្នកផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរ» នេះជាអ្វីដែល Google បញ្ជាក់។ Google បាននិយាយថា ការផ្លាស់ប្តូរនេះ ស្របនឹងគោលការណ៍របស់ខ្លួន ក្នុងការធ្វើតាមការរចនាភូមិសាស្ត្រផ្លូវការ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធព័ត៌មានឈ្មោះ ភូមិសាស្ត្រ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

សម្តេចតេជោ ហ៊ុន សែន បង្ហើបរឿងមានអ្នករៀបផែនការវាយប្រហារតាមដ្រូនចូលភូមិគ្រឹះសម្ដេចនៅក្រុងតាខ្មៅ
កណ្ដាល៖សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការដើម្បីវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។ ផែនការនេះ ត្រូវបាន សម្តេច ដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ។សម្តេចតេជោ ក៏បានស្នើដល់បរទេសទាំងអស់ ឱ្យមាន ការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ លើសកម្មភាពភេរវកម្ម ។ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយនូវផែនការដ៏អាក្រក់នេះ។ ទន្ទឹមនេះសម្តេចតេជោ បានផ្តាំផ្ញើទៅអ្នកមានផែនការ វាយប្រហាដោយដ្រូននោះផងដែរ ដោយការព្រមានថា “អ្នកមានផែនការវាយប្រហារដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ”។ ជាមួយនឹងនឹងការលាតត្រដាងផែនការខ្មៅងងឹតនេះ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីឈ្មោះអ្នកពាក់ព័ន្ធក្នុងការរៀបចំផែនការវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើតរដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល ។…
-

ពលរដ្ឋជាង ២ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកដាក់ពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរ ខេត្តកំពត
កំពត៖ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូងរវាងប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន ។ទន្ទឹមនឹងការចាប់ផ្តើមនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបជាមួយប្រជាពលរដ្ឋដែលរងគ្រោះ និងបង្ហាញនូវយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋ។នៅថ្ងៃដដែលនាសាលមហាជន សាលាខេត្តកំពត មានប្រជាពលរដ្ឋជាង ២ពាន់នាក់បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។ ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅខេត្តកំពតមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារការភូតកុហកពីសំណាក់ក្រុមហ៊ុន ជា សារ៉ន ។ក្នុងរឿងនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគិតគូរជានិច្ច និងចង្អុលការដល់ក្រសួងយុត្តិធម៌ឱ្យធ្វើការស្រាវជ្រាវ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់យន្តការជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លង់កម្មសិទ្ធិជូន ។ចំពោះអ្នកមិនទាន់បង់គ្រប់បន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តបានពន្យល់ប្រជាពលរដ្ឋថា មុនថ្ងៃនៃការទទួលពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ។ដូច្នេះឯកឧត្តមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួបក្រុមការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ។ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យពាក្យស្នើសុំទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្តកំពត ក៏បានសំដែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងគិតគូររកដំណោះស្រាយជូនពួកគាត់។ ទន្ទឹមនឹងនោះពួកគាត់ក៏ថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តដែលទទួលរងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន…
-

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមគ្នាទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេសាប ដែលជាធនធានធម្មជាតិដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ
(កំពង់ឆ្នាំង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តផែនការចុះបញ្ជីដីនៅតំបន់បឹងទន្លេសាប រួមនឹងខេត្តកំពង់ឆ្នាំងទាំងមូល និងត្រៀមអនុវត្តតាមសំណូមពរមួយចំនួនរបស់រដ្ឋបាលខេត្ត ស្រុកផងដែរ ។ កិច្ចការបឹងទន្លេសាប គឺជាកិច្ចការមួយដែលយើងទាំងអស់គ្នាត្រូវហ៊ានសម្រេចចិត្ត ក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះ ឱ្យបានជាក់លាក់ដោយមិនអាចបណ្ដែតបណ្ដោយបាននោះទេ ជៀសវាងប្រឈមនឹងការបាត់បង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់នៅតំបន់ខ្លះក្នុងតំបន់បឹងទន្លេសាបដើម្បីឈានទៅកំណត់ឡើងវិញ និងមិនត្រូវអោយមានការកាត់ឆ្វៀលដីធ្វើជាកម្មសិទ្ធរបស់ខ្លួនទៀតទេ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយ ក្នុងការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរគង់វង្ស ពីព្រោះបឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសម្រាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប៕