Category: ព័ត៌មានជាតិ​

  • ស៊ែរប៊ីបើកការស៊ើបអង្កេតចំពោះគ្រោះមហន្តរាយបាក់ដំបូលអគារស្ថានីយ៍រថភ្លើងសម្លាប់មនុស្ស ១៤នាក់

    ស៊ែរប៊ីបើកការស៊ើបអង្កេតចំពោះគ្រោះមហន្តរាយបាក់ដំបូលអគារស្ថានីយ៍រថភ្លើងសម្លាប់មនុស្ស ១៤នាក់

    ប្រទេសស៊ែរប៊ី បានចុះប្រតិបត្តិការជួយសង្រ្គោះ និងបើកការស៊ើបអង្កេតចំពោះឧបទ្ទេវហតុបាក់ដំបូលអគារស្ថានីយ៍រថភ្លើងដែលបានសម្លាប់មនុស្សយ៉ាងហោច ១៤នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស នៅទីក្រុងភាគខាងជើង Novi Sad ។ គ្រោះមហន្តរាយនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ពេលដែលដំបូលអគារនៅតាមច្រកចូលស្ថានីយ៍រថភ្លើងបានបាក់នៅពេលថ្ងៃ ។ ក្រុមជួយសង្រ្គោះ បានធ្វើការរហូតដល់ពេលយប់ ដោយប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ដើម្បីរំដោះអ្នកស្លាប់ និងអ្នករបួសចេញពីក្រោមគំនរបាក់បែក ។ កាលពីព្រឹកថ្ងៃសៅរ៍ ប្រជាពលរដ្ឋនាំគ្នាយកផ្កា និងអុជទៀននៅកន្លែងកើតហេតុ ហើយកម្មករ បោសសម្អាតគំនរបាក់បែកចុងក្រោយ ។ ស្ថានីយ៍រថភ្លើងមួយនេះដែលស្ថិតនៅចម្ងាយប្រហែល ៧០គ.ម ភាគពាយ័ព្យទីក្រុង Belgrade កំពុងស្ថិតក្រោមការជួសជុលឡើងវិញ ។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនស៊ែរប៊ីលោក Goran Vesic និយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយក្រុមអាជ្ញាធរនៅក្នុងទីក្រុង Novi Sad រួមទាំងវិទ្យាស្ថានចរាចរណ៍រដ្ឋ ក្រុមហ៊ុនផ្លូវរថភ្លើងរដ្ឋ និងសម្ព័ន្ធចិនដែលទទួលយកការងារជួសជុលឡើងវិញនេះ ។ ក្រុមអាជ្ញាធរបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១ថ្ងៃកាលពីថ្ងៃសៅរ៍ ៕

  • ប្រតិបត្តិការបោសសម្អាត និងជួយសង្រ្គោះកំពុងបន្តក្រោយទឹកជំនន់សម្លាប់មនុស្ស ២១១នាក់នៅតំបន់ Valencia

    ប្រតិបត្តិការបោសសម្អាត និងជួយសង្រ្គោះកំពុងបន្តក្រោយទឹកជំនន់សម្លាប់មនុស្ស ២១១នាក់នៅតំបន់ Valencia

    ប្រតិបត្តិការបោសសម្អាត និងជួយសង្រ្គោះ កំពុងបន្តពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ រយៈពេល ៤ថ្ងៃក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងកើត Valencia របស់ប្រទេសអេស្ប៉ាញ ។ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយថា ទឹកជំនន់ដ៏គំហក់ស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់អេស្ប៉ាញ បានសម្លាប់មនុស្សយ៉ាងហោច ២១១នាក់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត នៅបាត់ខ្លួន ។ ក្រុមរុករក បានស្វែងរកមនុស្សបាត់ខ្លួននៅតាមបង្អួចរថយន្តក្នុងចំណតរថយន្តក្រោមដីរងការជន់លិច ហើយនិងបោសសម្អាតកម្ទេចកម្ពីបន្សល់ទុកពីទឹកជំនន់ ដោយពួកគេសង្ឃឹមថានឹងរកឃើញអ្នករស់រាន ។ សោកនាដកម្មនេះ គឺជាគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៦៧ ពេលដែលមនុស្សយ៉ាងហោច ៥០០នាក់ បានស្លាប់នៅក្នុងប្រទេសព័រទុយហ្គាល់ ។ នាយករដ្ឋមន្រ្តីអេស្ប៉ាញ បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ធនធានចាំបាច់ ដើម្បីជួយដល់ប្រតិបត្តិការរុករក និងបោសសម្អាត រួមទាំងការបញ្ជូនទាហាន ៥ពាន់នាក់ បន្ថែមពីលើទាហាន ២.៥០០នាក់ ដែលត្រូវបានដាក់ពង្រាយរួចរាល់ទៅកាន់តំបន់រងគ្រោះ ៕

  • សម្តេចធិបតី ថ្លែងអំណរគុណស្ថានទូតខ្មែរនៅកូរ៉េ​ដែលបានខិតខំធ្វើលិខិត​ឆ្លងដែន​​ជូនពលករខ្មែរ​នៅកូរ៉េ​រហូតបានបញ្ចប់ដោយជោគជ័យ

    សម្តេចធិបតី ថ្លែងអំណរគុណស្ថានទូតខ្មែរនៅកូរ៉េ​ដែលបានខិតខំធ្វើលិខិត​ឆ្លងដែន​​ជូនពលករខ្មែរ​នៅកូរ៉េ​រហូតបានបញ្ចប់ដោយជោគជ័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​ថ្លែង​អំណរ​គុណ​ដល់​ស្ថាន​ឯក​អគ្គ​រាជ​ទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំ និង​សម្រប​សម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ​រហូតឈាន​សម្រេច​បាន​នូវ​ការ​បិទ​បញ្ចប់​ដំណើរ​ការ​ដោយ​ជោគ​ជ័យ​គួរ​ជាទីមោទនៈ ខណៈយុទ្ធនាការដែលបានចាប់ផ្តើមពីខែមករា រហូតដល់ថ្ងៃទី២​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះបានចំនួនជាងមួយម៉ឺននាក់នោះ។ តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ ​បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន៦.២៥២ ច្បាប់ និងបានបើក​លិខិត​ឆ្លង​ដែន​​ជូ​​នប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់។ សម្តេចបានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុង​នាម​ខ្លួន​ខ្ញុំផ្ទាល់​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំង​និស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្រប​សម្រួល​ការ​ផ្តល់​សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ក្នុង​សាធារណ​រដ្ឋ​កូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈាន​សម្រេច​បាន​នូវ​ការ​បិទ​បញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែល​ពិត​ជា​បាន​ជួយ​សម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករ​យើង​នៅ​ក្នុង​ប្រទេសកូរ៉េបានយ៉ាងច្រើន»។ ជាមួយគ្នានេះ​ផងដែរ សម្តេចធិបតី…

  • តបតាមសំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គ្រឹះស្ថានសិក្សាមួយចំនួន សម្រេចមិនដំឡើងថ្លៃសិក្សាឡើយនៅឆ្នាំសិក្សា២០២៤-២០២៥នេះ

    តបតាមសំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គ្រឹះស្ថានសិក្សាមួយចំនួន សម្រេចមិនដំឡើងថ្លៃសិក្សាឡើយនៅឆ្នាំសិក្សា២០២៤-២០២៥នេះ

    (ភ្នំពេញ)៖ ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥នេះ។ តបតាមសំណើនេះ គ្រឹះស្ថានមួយចំនួនសម្រេចមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ខណៈគ្រឹះស្ថានសិក្សាខ្លះទៀត សម្រេចមិនដំឡើងថ្លៃនៅឆ្នាំសិក្សាឆ្នាំ២០២៥-២០២៦។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រាលបន្ទុកឪពុក​ម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត ក្នុងការ​បង់​ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេចបានប្រគល់ភារកិច្ចជូនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជាដែលមានសមាជិក១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក១២០ ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែង​ក្នុង​ការ​​បញ្ចុះថ្លៃសិក្សាសម្រាប់សិស្ស-និស្សិត។ សម្តេចមហាបវរធិបតី បានបន្ថែមថា ជាលទ្ធផលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯក​ភាព​មិន​ដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ហើយគ្រឹះស្ថានសិក្សាទាំងអស់​នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយ​ឡែក​ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សា​សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ជំនួសវិញ ព្រោះឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជា​សមាជិក​សហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំ​នៃកម្ពុជា ដែលបានយល់ស្របតាមសំណើរបស់សម្តេច ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ​សិក្សាថ្មី…

  • ការផ្តល់សេវាលិខិតឆ្លងដែន នៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាត្បូង បិទបញ្ចប់ហើយ, រយៈពេល១០ខែ មានអ្នកស្នើសុំផ្តល់សេវាលិខិតឆ្លងដែនជាង ៦ពាន់នាក់

    ការផ្តល់សេវាលិខិតឆ្លងដែន នៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាត្បូង បិទបញ្ចប់ហើយ, រយៈពេល១០ខែ មានអ្នកស្នើសុំផ្តល់សេវាលិខិតឆ្លងដែនជាង ៦ពាន់នាក់

    (ភ្នំពេញ)៖ ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទ​បញ្ចប់​ហើយ​នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។ យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណជា១០ខែមកនេះ គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​​កូរ៉េខាត្បូង បានទទួលពាក្យស្នើសុំ​ផ្តល់​លិខិតឆ្លងដែនសរុបចំនួន ៦,២៥២ច្បាប់ និងបាន​បើក​លិខិត​ឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករ​ខ្មែរបានសរុបចំនួន ៤,៩៧១នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះថ្នាក់​ដឹក​នាំ​មន្ត្រី​នគរបាលជាតិ​ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រ​ចិត្តទាំង​អស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូន​ប្រជាពល​រដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងកូរ៉េខាងត្បូង នៅស្ថានឯក​អគ្គរាជ​ទូត​កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រហូតឈានសម្រេចបានការបិទបញ្ចប់ដំណើរការនៃការផ្តល់​សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលការលំបាក និងកាត់​បន្ថយ​បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករនៅប្រទេសកូរ៉េបានយ៉ាងច្រើន។ សម្តេចមហាបវរធិបតី ក៏បានសម្តែងក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់​ប្រជា​ពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ។ សូមរំលឹកថា កាលពីរដើមឆ្នាំ២០២៤ ក្រោយពេលឡើងកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាម សម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ាណែត…

  • តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា នេះ

    តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា នេះ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២១ឈ្មោះកង្រី នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២២°C និងសីតុណ្ហភាពអតិបរមា៣២°C។ ដោយឡែក សម្រាប់តំបខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕ ដោយ ធូ កុសល

  • សិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា

    សិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា

    ព្រះរាជាណាចក្រថៃ៖ កាលពីរសៀលថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាជំរុញ និងទាក់ទាញវិនិយោគ ដែលសហការរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិនតាមរយៈយន្តការប្រទេសបូក (Thailand +1)។ កម្មវិធីនេះក៏មានការចូលរួមពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាងកក (JCC), ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំពីក្រសួងស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ ២០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់កម្ពុជាលើកិច្ចការងារវិនិយោគ ពិសេសការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចការងារទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅជំរុញកម្ពុជាចូលរួមឱ្យបានកាន់តែប្រសើរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និងផ្ដល់ការលើកទឹកចិត្តជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។ ក្នុងឱកាសនៃសិក្ខាសាលានេះ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមានដែលវិនិយោគិន ពិសេសវិនិយោគិនជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈយន្តការប្រទេសបូក ដោយទាញយកសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។ មានប្រសាសន៍ក្នុងសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ JETRO…

  • ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ

    ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀត ក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។ ប្រធាន NOCC បានសង្កត់ធ្ងន់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (World Underwater Federation) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (Southeast Asian Underwater…

  • ឯកឧត្តម ខៀវ កាញារីទ្ធ៖ វិស័យកីឡារាំមានការអភិវឌ្ឍ ទាំងធនធាន និងសមត្ថភាព

    ឯកឧត្តម ខៀវ កាញារីទ្ធ៖ វិស័យកីឡារាំមានការអភិវឌ្ឍ ទាំងធនធាន និងសមត្ថភាព

    (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ បើកការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖«ជាមួយនឹងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនេះ ជាពិសេសកន្លងមក កីឡាករ កីឡាការិនីរាំកម្ពុជាបានចេញទៅប្រកួតនៅវៀតណាមដណ្តើមបានមេដាយកម្រិតពិភពលោកទៀតផង»។ ឯកឧត្តមប្រធានកិត្តិយសសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមែលប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម ខៀវ…

  • ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤៖ វ៉ូវីណាម  កីឡាវ៉ូវីណាមបានបញ្ចប់ការប្រកួតផ្លូវការហើយនៅរសៀលនេះ។   ចំពោះលទ្ធផល លេខ១ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប១២គ្រឿង។ លេខ២ក្រសួងការពារជាតិ មេដាយមាស៦គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង សរុប១០គ្រឿង។  លេខ៣ ខេត្តសៀមរាប ដណ្តើមបានមេដាយមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៣គ្រឿង។  ចំណែកលេខ៤ ខេត្តស្ទឹងត្រែង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង។ ក្រៅពីនោះខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ដណ្តើមបានតែមេដាយប្រាក់ និងសំរឹទ្ធ។ ឯប៉ៃលិន និងកំពង់ស្ពឺ ដណ្តើមបានមេដាយសំរឹទ្ធ៕

    ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤៖ វ៉ូវីណាម កីឡាវ៉ូវីណាមបានបញ្ចប់ការប្រកួតផ្លូវការហើយនៅរសៀលនេះ។ ចំពោះលទ្ធផល លេខ១ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប១២គ្រឿង។ លេខ២ក្រសួងការពារជាតិ មេដាយមាស៦គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង សរុប១០គ្រឿង។ លេខ៣ ខេត្តសៀមរាប ដណ្តើមបានមេដាយមាស២គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៣គ្រឿង។ ចំណែកលេខ៤ ខេត្តស្ទឹងត្រែង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង។ ក្រៅពីនោះខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ដណ្តើមបានតែមេដាយប្រាក់ និងសំរឹទ្ធ។ ឯប៉ៃលិន និងកំពង់ស្ពឺ ដណ្តើមបានមេដាយសំរឹទ្ធ៕