Category: ព័ត៌មានជាតិ
-

ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះបានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។ លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei…
-

កងកម្លាំងរុស្ស៊ី បន្តវាយសម្រុកលើទីប្រជុំជនចំនួនបួននៅភាគខាងកើតអ៊ុយក្រែន
យោងតាមក្រុមអ្នកសរសេរប្លុកដែលគាំទ្ររុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កំពុងវាយសម្រុកលើទីប្រជុំជនចំនួន៤ នៅភាគខាងកើតអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី ប្រឹងប្រែងវាយរុញឱ្យទទួលបានការគ្រប់គ្រងលើតំបន់ ដុនបាស (Donbas) ទាំងមូល។ ការបង្ហោះរបស់អ្នកសរសេរប្លុកកាលពីថ្ងៃអង្គារ (២២ តុលា) បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងប្រយុទ្ធជាមួយកងទ័ពទីក្រុងគីវ នៅក្នុងទីប្រជុំជនភាគខាងកើតអ៊ុយក្រែន ដូចជា សេលីដូវ៉េ (Selydove), ហៀនីក (Hirnyk), គូរ៉ាខូវ (Kurakhove) និង ថូរ៉េត (Toretsk) ។ ប្លុកយោធាគាំទ្ររុស្ស៊ី យូរី ផូដូយ៉ាកា (Yuri Podolyaka) ដែលមានដើមកំណើតនៅអ៊ុយក្រែនមួយនេះនិយាយថា កងកម្លាំងរុស្ស៊ី កំពុងវាយលុកទីប្រជុំជន Hirnyk ពីទិសដៅជាច្រើន និងមានការប្រយុទ្ធខ្លាំងក្លានៅកណ្តាលតំបន់ ដែលមានប្រជាជនមុនសង្គ្រាមជាង ១០.០០០នាក់មួយនេះ។ ប្លុកនេះបន្ថែមថា ការប៉ះទង្គិចក៏កំពុងកើតឡើងផងដែរនៅជាយទីប្រជុំជន Kurakhove និង Selydove ដែលតំបន់នីមួយៗមានប្រជាជនប្រហែល ២០.០០០នាក់ មុនសង្គ្រាម។ យោងតាមទិន្នន័យបើកចំហបានឱ្យដឹងថា កងកម្លាំងរុស្ស៊ី ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន…
-

យុទ្ធសាស្ត្រទ័ពព្រៃរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ធ្វើឱ្យអ៊ីស្រាអែល ពិបាកកម្ចាត់
មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាសភាគច្រើនបានស្លាប់ ហើយអង្គភាព និងឯកសារសម្ងាត់នានារបស់ក្រុមត្រូវបានបំបែក ព្រមទាំងកន្លែងលាក់ខ្លួន និងឃ្លាំងស្តុកជាច្រើនត្រូវបានរឹបអូសយក និងបំផ្លាញចោលប៉ុន្តែយុទ្ធសាស្រ្តប្រយុទ្ធបែបទ័ពព្រៃរបស់ក្រុមនេះ ធ្វើឱ្យអ៊ីស្រាអែល ពិបាកកម្ចាត់។ ការសម្លាប់វរសេនីយ៍ឯកអ៊ីស្រាអែលម្នាក់ ដោយក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី២០ តុលា បានគូសបញ្ជាក់ថាស្លាបយោធារបស់ក្រុមសកម្មប្រយុទ្ធនេះនៅតែជាកងកម្លាំងទ័ពព្រៃដ៏ខ្លាំងក្លាដែលមានយុទ្ធជន និងអាវុធគ្រប់គ្រាន់ដើម្បីវាយលុកយោធាអ៊ីស្រាអែល បន្តិចម្ដងៗ និងជាសង្គ្រាមដែលពិបាកយកឈ្នះបាន ទោះបីជាក្រុមហាម៉ាស មិនអាចធ្វើប្រតិបត្តិការជាកងទ័ពធម្មតាក៏ដោយ។ វរសេនីយ៍ឯកអ៊ីស្រាអែល លោក អេសាន ដាកសា (Ehsan Daksa) បានស្លាប់នៅពេលដែលគ្រាប់រំសេវផ្ទុះនៅជិតក្បួនរថក្រោះរបស់លោក។ នេះគឺជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបង្ហាញថា ក្រុមហាម៉ាសនៅតែអាចទប់ទល់បាន បន្ទាប់ពីសង្រ្គាមអស់ពេល ១ឆ្នាំ ចាប់តាំងពីអ៊ីស្រាអែល វាយលុកតំបន់ហ្កាហ្សា នៅចុងខែតុលា ឆ្នាំ២០២៣ ហើយទំនងជានៅតែអាចបន្តប្រយុទ្ធបានយ៉ាងខ្លាំងក្លា ទោះជាមេដឹកនាំក្រុមគឺលោក Yahya Sinwar ស្លាប់កាលពីសប្តាហ៍មុនក៏ដោយ។ ខណៈពេលដែលក្រុមហាម៉ាស មិនអាចយកឈ្នះអ៊ីស្រាអែលក្នុងសមរភូមិមុខបាន វិធីសាស្ត្រទ័ពព្រៃបែបវាយប្រហារហើយរត់គេចក្នុងទ្រង់ទ្រាយតូចៗរបស់ខ្លួន អាចឱ្យក្រុមនេះបន្តបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល និងបញ្ចៀសការបរាជ័យ ទោះបីជាក្រុមហាម៉ាស បានបាត់បង់អ្នកប្រយុទ្ធច្រើនជាង ១៧.០០០នាក់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមក៏ដោយ នេះបើយោងទៅតាមតួលេខដែលមិនបានផ្ទៀងផ្ទាត់របស់អ៊ីស្រាអែល៕
-

មេដឹកនាំអ៊ុយក្រែនអំពាវនាវឱ្យសម្ព័ន្ធមិត្តកុំលាក់លៀមចំពោះការឆ្លើយតបការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្គ្រាមរុស្ស៊ី
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវដល់សម្ព័ន្ធមិត្តកាលពីថ្ងៃអង្គារ ២២ តុលាសប្ដាហ៍នេះ កុំឲ្យលាក់លៀម និងឆ្លើយតបទៅនឹងភស្តុតាងនៃការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកបាននិយាយនៅក្នុងសុន្ទរកថាពេលយប់ថា អ៊ុយក្រែន មានព័ត៌មានអំពីការត្រៀមខ្លួនរបស់អង្គភាពចំនួនពីរ ដែលប្រហែលជាមានទាហានកូរ៉េខាងជើងរហូតដល់១២.០០០នាក់ ដើម្បីចូលរួមក្នុងសង្គ្រាមជាមួយកងកម្លាំងរុស្ស៊ី។ លោកZelenskyy បាននិយាយថា នេះគឺជាបញ្ហាប្រឈម ប៉ុន្តែយើងដឹងថាត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះដោយរបៀបណា។នេះជារឿងសំខាន់ដែលដៃគូមិនត្រូវលាក់បាំងពីបញ្ហាប្រឈមនេះដូចគ្នា។ ប្រធានចារកម្មដ៏សំខាន់របស់អ៊ុយក្រែន បានប្រាប់សារព័ត៌មានអាមេរិក The War Zone ថាទីក្រុង Kyiv រំពឹងថាកងកម្លាំងកូរ៉េខាងជើងនឹងលេចមុខនៅថ្ងៃពុធសប្ដាហ៍នេះក្នុងតំបន់ឃើស(Kursk) ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី ជាទីដែលកងកម្លាំងអ៊ុយក្រែនបានបើកការលុកលុយកាលពីខែសីហាកន្លងទៅ។ ចំណែកលោក John Healey រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា មានភាគរយខ្ពស់ដែលអាចថា កូរ៉េខាងជើង បានចាប់ផ្ដើមបញ្ជូនកងទ័ពរបស់ខ្លួនជួយរុស្ស៊ី ក្នុងសង្រ្គាមមានអាយុកាលជាង២ឆ្នាំកន្លះមកនេះ៕
-

ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!!!
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។ ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។ (១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000 (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01 (៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr…
-

-

-

អ៊ីស្រាអែល បញ្ជាក់ថាខ្លួនបានសម្លាប់អ្នកស្នងតំណែងមេដឹកនាំក្រុមហេសបូឡា
អ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២២ តុលា) បានបញ្ជាក់ថា ខ្លួនបានសម្លាប់លោក ហាសេម សាហ្វៃឌីន (Hashem Safieddine) ដែលជាអ្នកស្នងតំណែងបន្តពីអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា លោក ហាសាន ណាស្រាលឡា (Hassan Nasrallah) ដែលក៏ត្រូវបានសម្លាប់កាលពីខែមុនផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យោធាអ៊ីស្រាអែល និយាយថា លោក Safieddine ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលបានធ្វើឡើងកាលពី ៣សប្តាហ៍មុន នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាការបញ្ជាក់ជាលើកដំបូងនៃការស្លាប់របស់លោក។ កាលពីដើមខែនេះ អ៊ីស្រាអែល ធ្លាប់បាននិយាយរួចហើយថា មន្រ្តីជាន់ខ្ពស់ហេសបូឡារូបនោះប្រហែលជាត្រូវបានកម្ចាត់បានហើយ។ មិនមានការឆ្លើយតបភ្លាមៗពីក្រុមហេសបូឡា ចំពោះសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល ដែលថាខ្លួនបានសម្លាប់លោក Safieddine ទេ។ មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា “យើងបានទៅដល់លោក Nasrallah អ្នកជំនួសតំណែងរបស់លោក និងភាគច្រើននៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ហេសបូឡា ហើយយើងក៏នឹងសំដៅទៅរកអ្នកណាក៏ដោយដែលគំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិលអ៊ីស្រាអែល”។ អ៊ីស្រាអែល បាននិងកំពុងអនុវត្តការវាយលុកកាន់តែខ្លាំងនៅលីបង់ បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនរយៈពេលមួយឆ្នាំជាមួយនឹងក្រុមហេសបូឡា ដែលជាកងកម្លាំងប្រូកស៊ីរបស់អ៊ីរ៉ង់ប្រដាប់ដោយអាវុធខ្លាំងបំផុតនៅទូទាំងមជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានបង្ហាញសញ្ញាបន្ធូរបន្ថយក្នុងយុទ្ធនាការយោធានៅតំបន់ហ្កាហ្សា និងលីបង់របស់ខ្លួនទេ…
-

លោក Blinken ជំរុញមេដឹកនាំអ៊ីស្រាអែលឲ្យមានបទឈប់បាញ់ដ៏សំខាន់ចុងក្រោយ នៅមុនការបោះឆ្នោតសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងការជំរុញដ៏សំខាន់ដំបូងរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar កាលពីសប្តាហ៍មុន និងការប៉ុនប៉ងចុងក្រោយមុនការបោះឆ្នោតប្រធានាធិបតីដែលអាចមានការប្រែប្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិក។ លោក Blinkenចាប់ផ្តើមកិច្ចពិភាក្សាក្នុងប្រទេសអ៊ីស្រាអែល ខណៈក្រុមហេសបូឡា បានបាញ់រ៉ូកែតចូលទៅក្នុងទីក្រុង Tel Aviv និងHaifa ហើយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារផ្នែកខ្លះនៃតំបន់ជាយភាគខាងត្បូងនៃរដ្ឋធានីបេរូត រួមទាំងការវាយប្រហារតាមអាកាសដែលបណ្តាលឱ្យអគារកម្ពស់ច្រើនជាន់ដួលរលំទាំងស្រុង និងបានបញ្ជូនរលកថ្មីនៃការរត់ភៀសខ្លួនរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងការទូតម្តងហើយម្តងទៀតបានបរាជ័យក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេលមួយឆ្នាំនៅក្នុងដែនដីប៉ាឡេស្ទីននៃតំបន់ហ្កាហ្សា និងការហៀរចេញនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់។ ក្នុងដំណើរលើកទី ១១ របស់ប្រមុខការទូតអាមេរិកទៅកាន់តំបន់នេះ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ប្រឈមបេសកកម្មដ៏គួរឱ្យភ័យខ្លាច។ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃអង្គារថា នឹងពុំមានការចចារទេ ខណៈការប្រយុទ្ធនៅតែបន្ត ហើយក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនលើផ្ទះវិស្សមកាលរបស់លោក Netanyahu កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ទោះអាមេរិកនិយាយយ៉ាងណា គេបានមើលឃើញថាអ៊ីស្រាអែលពុំបានបង្ហាញពីសញ្ញានៃការដកថយយុទ្ធនាការយោធារបស់ខ្លួនទេ សូម្បីតែបន្ទាប់ពីការធ្វើឃាតមេដឹកនាំជាច្រើននៃសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺក្រុមហាម៉ាស និងហេបូឡា ដែលបានបាត់បង់មេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្លួន លោកHassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៧ខែកញ្ញាក៏ដោយ៕
-

ចិន បាញ់បង្ហោះផ្កាយរណបទៀនពីង-៣
ប្រទេសចិនកាលពីថ្ងៃអង្គារបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។ ផ្កាយរណបទៀនពីង-៣ (Tianping-3) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:១០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើរ៉ុក្កែតឡុង ម៉ាច-៦ (Long March-6) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។ ផ្កាយរណបនេះនឹងផ្តល់សេវាកម្មដូចជា ការស្ទង់មតិបរិយាកាសក្នុងលំហអាកាស និងការកែតម្រូវគំរូព្យាករណ៍ក្នុងគន្លង៕ ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)