Category: ព័ត៌មានជាតិ​

  • សម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    សម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤ ដោយសម្តេច បានចាត់ទុកថា ថ្ងៃ២៣តុលានេះ គឺបានធ្វើឲ្យប្រទេសជាតិមានការផ្សះផ្សាជាតិឡើងវិញក្រោយមានការ បែកបាក់សាមគ្គីគ្នាអស់រយៈពេលជាយូរមកនោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានថ្លែងថា«មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ តាមរយៈសំណេរក្នុងឆាណែលតេលេក្រាមក៏ដូចជាបណ្តាញសង្គមហ្វេសបុក សម្តេចធិបតី នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា«សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»៕

  • ចាប់ខ្លួន​អតីត CEO ហាងខោវអាវ Abercrombie And Fitch ​ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល

    ចាប់ខ្លួន​អតីត CEO ហាងខោវអាវ Abercrombie And Fitch ​ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល

    បរទេស ៖ មេធាវីអាមេរិក លោក Breon Peace បាននិយាយ កាលពីថ្ងៃអង្គារថា អតីតនាយកប្រតិបត្តិនៃចក្រភពសម្លៀកបំពាក់ Abercrombie And Fitch ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរតារាម៉ូដែលប្រុស សម្រាប់ពិធីជប់លៀងផ្លូវភេទ ជុំវិញពិភពលោក។ ក្នុងនាមជានាយកប្រតិបត្តិ អស់រយៈពេលជាង ២ទសវត្សរ៍ លោក Jeffries បានផ្លាស់ប្តូរ Abercrombie And Fitch ទៅជាម៉ាកយីហោល្បីជាលក្ខណៈសកល សម្រាប់ម៉ូដយុវវ័យ។ អតីត CEO លោក Mike Jeffries ព្រមទាំង ដៃគូរបស់លោក ឈ្មោះ Matthew Smith និង James Jacobson ត្រូវបានគេចោទប្រកាន់ថា បានប្រើ “មុខតំណែង” ដើម្បីល្បួងបុរសៗ ដែលប្រាថ្នាចង់ធ្វើជាតារាម៉ូដែល ត្រូវចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដែលជនរងគ្រោះត្រូវ​ប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន។ មេធាវីសហរដ្ឋអាមេរិក Breon Peace បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះ យើងមកទីនេះ ដើម្បីប្រកាសពីការចាប់ខ្លួន…

  • ក្រសួងធនធានទឺក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចមានភ្លៀងបន្តធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដោយ គ្របដណ្តប់លើផ្ទៃដីចាប់ពី១៥ទៅ៤០ភាគរយ ខណៈរលកសមុទ្រអាចឡើងដល់កម្ពស់១,២០ម៉ែត្រ៕
  • អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស  ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤  មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។   “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”
  • នគរបាលហៃទី ប្រយុទ្ធនឹងក្រុមជនអន្ធពាលដែលព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទាំងមូល

    នគរបាលហៃទី ប្រយុទ្ធនឹងក្រុមជនអន្ធពាលដែលព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទាំងមូល

    នគរបាលហៃទី ប្រយុទ្ធនឹងក្រុមជនអន្ធពាលដែលព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទាំងមូល នគរបាលនៅប្រទេសហៃទី កាលពីថ្ងៃចន្ទ (២១ តុលា) បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយខ្មាន់កាំភ្លើងមកពីក្រុមជនអន្ធពាលដែលកំពុងព្យាយាមកាន់កាប់ទីតាំងបន្ថែមក្នុងចំណោមសហគមន៍មួយចំនួននៅក្នុងរដ្ឋធានីព័រអូប្រាំង ដែលមិនទាន់ត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធទាំងនោះ។ តំបន់ សូលីណូ (Solino) ត្រូវបានរងការវាយប្រហារចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ដោយអ្នកស្រុកបានទូរស័ព្ទទៅស្ថានីយ៍វិទ្យុដើម្បីអង្វរករសុំជំនួយ ខណៈពួកគេបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ នគរបាលជាតិរបស់ហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមមន្រ្តីបានដណ្តើមគ្រប់គ្រងតំបន់ជាច្រើនមកវិញ និងបន្តតាមចាប់ក្រុមជនអន្ធពាល។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សមាជិកក្រុមប្រដាប់អាវុធទាំងនោះបានអបអរដែលពួកគេបានគ្រប់គ្រងលើផ្នែកខ្លះនៃតំបន់ Solino ដោយព្រមានថាអ្នកស្រុកដែលមិនមែនជាផ្នែកនៃក្រុមជនអន្ធពាលថា “នឹងត្រូវដុតកម្ទេចឱ្យក្លាយជាផេះ”។ នាយករដ្ឋមន្ត្រី លោក ហ្ការី កូនីល (Garry Conille) បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពីភាក្សាពីការវាយប្រហារលើតំបន់ Solino និងកន្លែងផ្សេងទៀត ដោយប្រកាសឱ្យកងកម្លាំងនគរបាល និងទាហានរាប់រយនាក់ពីអង្គភាពសម្រាំង ប្រមូលផ្ដុំដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់លំនៅឋានដែលរងការវាយប្រហារ។ របាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទថា សម្ព័ន្ធក្រុមជនអន្ធពាលបានវាយឆ្មក់លើតំបន់លំនៅឋានជាច្រើនផ្សេងទៀត ដោយបង្ខំឱ្យមនុស្សជាង ៤.២០០នាក់ ត្រូវរត់ភៀសខ្លួនចេញពីទីតាំងទាំងនោះ៕

  • នគរបាលម៉ូហ្សំប៊ិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ និងអ្នកសារព័ត៌មាន ក្រោយការបោះឆ្នោតដ៏ចម្រូងសម្រាស

    នគរបាលម៉ូហ្សំប៊ិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ និងអ្នកសារព័ត៌មាន ក្រោយការបោះឆ្នោតដ៏ចម្រូងសម្រាស

    នគរបាលម៉ូហ្សំប៊ិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ និងអ្នកសារព័ត៌មាន ក្រោយការបោះឆ្នោតដ៏ចម្រូងសម្រាស នគរបាលប្រទេសម៉ូហ្សំប៊ិក កាលថ្ងៃចន្ទ (ទី២១ ខែតុលា) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងទៅលើក្រុមអ្នកតវ៉ា ក្នុងរដ្ឋធានី Maputo ដែលបានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ ជាកន្លែងដែលឥស្សរជនគណបក្សប្រឆាំង ២នាក់ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បន្ទាប់ពីមាននូវការបោះឆ្នោតដ៏ចម្រូងចម្រាស។ សាក្សីរបស់សារព័ត៌មាន Reuters បានឃើញមន្ត្រីនគរបាលមួយចំនួន បានបាញ់កាំភ្លើងខ្លី ខណៈពេលដែលកំពុងបំបែកក្រុមមនុស្សទាំងនោះ។ លោក Adriano Nuvunga នាយកមជ្ឈមណ្ឌលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ម៉ូហ្សំប៊ិក បាននិយាយថា អ្នកសារព័ត៌មាន ២នាក់ និងសន្តិសុខម្នាក់ ត្រូវបានរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើង ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។ ភ្លាមៗនេះ អ្នកនាំពាក្យនគរបាលមិនអាចទាក់ទងបានឡើយ។ គួរបញ្ជាក់ថា លទ្ធផលទាំងស្រុងនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី៩ ខែតុលារបស់ប្រទេសម៉ូហ្សំប៊ិក ត្រូវបានរំពឹងទុកថា នឹងចេញនៅសប្តាហ៍នេះ ដោយលទ្ធផលដំបូងបង្ហាញថា គណបក្សកាន់អំណាច Frelimo ត្រៀមនឹងទទួលជ័យជម្នះមួយលើកទៀត។ តែបេក្ខជនខាងគណបក្សប្រឆាំង និយាយថា ការបោះឆ្នោតនេះ មានការក្លែងបន្លំ៕

  • ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានអះអាងថា ត្រូវបានឃើញ នៅភាគខាងកើតអ៊ុយក្រែន

    ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានអះអាងថា ត្រូវបានឃើញ នៅភាគខាងកើតអ៊ុយក្រែន

    ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានអះអាងថា ត្រូវបានឃើញនៅភាគខាងកើតអ៊ុយក្រែន ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី ដែលត្រូវបានគេអះអាងថា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយការលើកឡើងនេះបង្ហាញថា ទាហានកូរ៉េខាងជើងប្រហែលជាត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួន។ ដោយដកស្រង់ពីគណនី Telegram នៃអ្នកសរសេរប្លុកគាំទ្ររុស្ស៊ីឈ្មោះ @rvvoenkor_bot សារព័ត៌មាន Yonhap បានឲ្យដឹងថា ទង់ជាតិនៃប្រទេសទាំង២ ត្រូវបានអះអាងថា ត្រូវបានលើកឡើងជាមួយគ្នា នៅទីក្រុង Pokrovsk ក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap បានបន្ថែមថា ទីក្រុង Pokrovsk ត្រូវបានគេជឿថា ជាទីតាំងមួយក្នុងចំណោមទីតាំងដែលទាហានកូរ៉េខាងជើងឈរជើង។ តែទោះបីជាយ៉ាងណាក្ដី លោក Andriy Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់ក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន បានច្រានចោលពីការមានវត្តមាននៃទង់ជាតិនេះ ដោយចាត់ទុកថា ជាផ្នែកមួយនៃវិធីសាស្ត្រ ដើម្បីបំភិតបំភ័យជនជាតិអ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរបស់កងកម្លាំងពិសេសចំនួន…

  • សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន

    សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន

    សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ (ទី២២ ខែតុលា) បានស្នើនូវច្បាប់ថ្មី ដើម្បីការពារទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ ឬទិន្នន័យផ្ទាល់ខ្លួនភាគច្រើនរបស់ជនជាតិអាមេរិក កុំឲ្យធ្លាក់ចូលទៅក្នុងដៃនៃប្រទេសផ្សេងៗ ដូចជាចិន អ៊ីរ៉ង់ និងរុស្ស៊ីជាដើម ដោយដាក់ការរឹតបន្តឹងថ្មីលើប្រតិបត្តិការអាជីវកម្មមួយចំនួន។ សំណើដែលត្រូវបានឃើញជាមុន ក្នុងខែមីនា អនុវត្តក្រឹត្យដែលចេញនៅដើមឆ្នាំនេះដោយប្រធានាធិបតី លោក Joe Biden ដែលមានគោលបំណងទប់ស្កាត់សត្រូវបរទេសកុំឲ្យប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុ និងពន្ធុវិទ្យា ហើយនិងទិន្នន័យសុខភាពរបស់អាមេរិក ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត ចារកម្ម និងជំរិត។ ក្រៅពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ច្បាប់នេះក៏នឹងអនុវត្តផងដែរ ចំពោះប្រទេសវេណេហ្ស៊ុយអេឡា គុយបា និងកូរ៉េខាងជើង។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមរារាំងលំហូរទិន្នន័យផ្ទាល់ខ្លួនរបស់អាមេរិកកុំឲ្យធ្លាក់ចូលទៅក្នុងដៃប្រទេសចិន ដែលជាផ្នែកមួយនៃការប្រឹងប្រែងទប់ទល់អស់រយៈពេលជាច្រើនឆ្នាំលើផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា៕

  • មន្ត្រីជាន់ខ្ពស់៖វត្តច័ន្ទបុរីវង្សរីកចម្រើនទៅបាន ដោយសារកម្លាំងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ

    មន្ត្រីជាន់ខ្ពស់៖វត្តច័ន្ទបុរីវង្សរីកចម្រើនទៅបាន ដោយសារកម្លាំងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ

    ភ្នំពេញ ៖ នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីបានចូលរួមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូត លាស់នៅក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និង សទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធ បរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវបញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។ នាយឧត្តមសេនីយ៍បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤នេះ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា ៣ យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មាន ឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។…

  • អាមេរិក ចង់ឲ្យសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា បញ្ចប់ទៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន