Category: ព័ត៌មានជាតិ
-

នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់
នាវាចម្លងទួរគីចាកចេញពីទីក្រុង Tripoli ដើម្បីផ្តល់ផ្លូវសុវត្ថិភាព ស្របពេលវិបត្តិឡើងកម្តៅខ្លាំងនៅលីបង់ នាវាចម្លងទួរគី បានចាកចេញពីកំពង់ផែទីក្រុង Tripoli ប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ និងសម្របសម្រួលការជម្លៀសពលរដ្ឋចេញពីប្រទេសលីបង់ ជាទីដែលការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងក្លា ហើយអស្ថិរភាពបានធ្វើឲ្យការធ្វើដំណើរកាន់តែពិបាក ។ សម្រាប់មនុស្សជាច្រើននាក់ ដូចជារូបលោក Haitham Meshref ដែលបានធ្វើដំណើរទៅកាន់ប្រទេសលីបង់ពីសហរដ្ឋអាមេរិក នាវាចម្លង បានក្លាយជាផ្លូវរត់គេចដែលអាចទុកចិត្តបានបំផុត ។ លោក Meshref និយាយថា ពួកយើងបានជាប់ខ្លួននៅក្នុងប្រទេសមួយនេះ ការកក់សំបុត្រទុកទាំងអស់ត្រូវបានលុបចោល ផ្លាស់ប្តូរកាលបរិច្ឆេត ផ្លាស់ប្តូរតម្លៃ ហើយពួកយើងថែមទាំងកក់ទុកសំបុត្រថ្មីទៀតផង តែពួកគេនៅតែផ្លាស់ប្តូរ ។ លោកបន្តថា ដូច្នេះហើយ ពួកយើងរកបានផ្លូវដ៏ស័ក្តិសមបំផុតនេះ តាមរយៈនាវាចម្លងកាត់តាមទីក្រុង Tripoli ។ មនុស្សប្រហេល ៣៥០នាក់ បានឡើងជិះនាវាចម្លងដែលចាកចេញពីទីក្រុង Tripoli ។ ការធ្វើដំណើរមួយជើង មានតម្លៃ ៤០០ដុល្លារ រួមទាំងថ្លៃសំបុត្រ ២៥០ដុល្លារ និងថ្លៃបន្ទប់ ១៥០ដុល្លារ ។ បើទោះបីជាវាថ្លៃបន្តិចមែន ប៉ុន្តែនាវាចម្លងនៅតែជាជម្រើសអាចសម្រេចបានតែមួយគត់សម្រាប់មនុស្សជាច្រើននាក់ នៅក្នុងប្រទេសលីបង់ ស្របពេលដែលការធ្វើដំណើរតាមផ្លូវការ នៅតែបន្តអាក់ខាន…
-

-

លោក ហ្សេលេនស្គី នឹងទៅចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីពីការគាំទ្រយោធាសម្រាប់អ៊ុយក្រែន នៅអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានលោក បៃដិន ផងដែរ
(កៀវ)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅចូលរួម កិច្ចប្រជុំអន្តរជាតិមួយ ដើម្បីពិភាក្សា អំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតក្នុងក្រុង Ramstein ក្បែរទីក្រុង Frankfurt ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំសម្ព័ន្ធមិត្តជាង៥០ប្រទេស របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «យើងកំពុងត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ Ramstein លើកទី២៥ នាថ្ងៃទី១២ ខែតុលា ដែលនឹងប្រព្រឹត្តទៅក្នុងកម្រិតមេដឹកនាំ ជាលើកដំបូង»។ គួរបញ្ជាក់ថា កិច្ចប្រជុំនោះនឹងកើតឡើង ចំពេលវេលាដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន គឺមុនសហរដ្ឋអាមេរិក ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាដើមខែវិច្ឆិកាខាងមុខ ដែលអាចនឹងមើលឃើញ មានការកាត់បន្ថយការគាំទ្រដែលទីក្រុងកៀវ ទទួលបានពីខ្នងបង្អែកធំបំផុតរបស់ខ្លួន។ បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ…
-

កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦
ប៉ារីស)៖ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចូលរួម ក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩ នោះ ក៏មានការប្រកាសជាផ្លូវការអំពីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ផងដែរ។ គួរជម្រាបថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក…
-

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៥២ម៉ែត្រ នៅថ្ងៃទី៦ ខែតុលានេះ
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៦ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៥២ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៧,៦១ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៩៥ម៉ែត្រ៕ ដោយ ធូ កុសល
-

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត ២០២៤ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្តរជាតិបណ្ណសារ (ICA/SPO) ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិលើកទី៤ ស្តីពីការប្រកួតបណ្ណសារក្នុងទីក្រុងជីរ៉ូណា ប្រទេសអេស្ប៉ាញ។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះលទ្ធផលនេះ ដោយបានគូបញ្ជាក់ថា “ការទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិតនេះគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី និងការសហការគ្នា។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតដ៏ខ្ពស់របស់ក្រុមការងារទាំងមូលរបស់យើងនៅ អ.វ.ត.ក. នេះ។ ប្រាកដណាស់យើងទាំងអស់គ្នាមិនត្រឹម តែបំពេញការងារជាអ្នកថែរក្សាប្រវត្តិសាស្រ្តរបស់យើងនោះទេហើយយើងក៏កំពុងតែរៀបចំឯកសារប្រវត្តិសាស្ដ្ររបស់យើងឱ្យចូលទៅក្នុងយុគសម័យឌីជីថលផងដែរ។” ឯកឧត្តមបន្ថែមថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាដើម្បីបង្ហាញពីជំនាញបណ្ណសារទូរនិម្មិតប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់បណ្ណសារនុរក្ស ជាពិសេសនៅក្នុងប្រទេសដូចជាប្រទេសកម្ពុជា ដែលវិជ្ជាជីវៈនេះនៅតែមិនទាន់ត្រូវបានស្គាល់ទូលំទូលាយ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតបណ្ណសារទូរនិម្មិតដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្ដរជាតិបណ្ណសារនេះមានបណ្ណសារជាច្រើន ជុំវិញពិភពលោកបានចូលរួមតាមរយៈការតម្រូវឱ្យផលិតវីដេអូខ្លីៗដើម្បីបង្ហាញពីសមត្ថភាពជំនាញរបស់បណ្ណសារនុរក្សរបស់ពួកគេក្នុងការគ្រប់គ្រងបណ្ណសារ និងកំណត់ត្រា ហើយចែកចាយវីដេអូទាំងនោះនៅក្នុងបណ្ដាញសង្គមដូច Instagram និងTwitter។ ហើយលទ្ធផលចំណាត់ថ្នាក់លេខមួយដែល អ.វ.ត.ក. ទទួលបាននេះ ត្រូវបានវាយតម្លៃថា ការអនុវត្តការងាររបស់បណ្ណសារនុរក្សរបស់ អ.វ.ត.ក. មានភាពរហ័សរហួន ភាពអត់ធ្មត់ និងការសហការជាក្រុម។ ក្រៅពី អ.វ.ត.ក. ក៏មានជ័យលាភីចំណាត់ថ្នាក់លេខមួយផ្សេងទៀតផងដែរគឺមជ្ឈមណ្ឌលបណ្ណសារជនបរទេសមកពីប្រទេស ហូឡង់។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅលើបណ្ណសារ Archivo…
-

-

ក្រុមចម្រុះអាមេរិក-អង់គ្លេស បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីយេម៉ែន និងទីក្រុងនានា
ទូរទស្សន៍ al-Masirah របស់ក្រុមហ៊ួទី បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ក្រុមចម្រុះនៃកងទ័ពជើងទឹកអាមេរិក-អង់គ្លេស កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារតាមអាកាសចំនួន ១២លើក លើទីក្រុង Sanaa, Hodeidah និង Dhamar របស់ប្រទេសយេម៉ែន។ នៅក្នុងរដ្ឋធានី Sanaa ក្រុមចម្រុះ បានធ្វើការវាយប្រហារចំនួន ៤លើក សំដៅលើទីតាំងថែទាំយោធា ដែលជាមូលដ្ឋានយោធាមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងហ៊ួទី នៅកណ្តាលទីក្រុងនេះ។ បន្ទាប់ពីការវាយប្រហារដោយហិង្សា ការផ្ទុះយ៉ាងខ្លាំង បានកក្រើកទីក្រុងទាំងមូល ហើយផ្សែងខ្មៅហុយចេញពីកន្លែងដែលបានកំណត់គោលដៅ។ អ្នកស្រុក បាននិយាយថា គេឃើញរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ។ នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាប្រឆាំងនឹងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហម ក្រុមចម្រុះនៃកងទ័ពជើងទឹក បានកំណត់គោលដៅអាកាសយានដ្ឋាន និងតំបន់ Al-Katheeb ភាគពាយ័ព្យនៃទីក្រុងនេះ។ នេះបើយោងតាមទូរទស្សន៍ al-Masirah។ ទន្ទឹមនឹងនោះ ការវាយប្រហារតាមអាកាសមួយទៀត បានសំដៅទៅលើទីតាំងយោធាហ៊ួទី នៅភាគខាងត្បូងនៃទីក្រុង Dhamar។ ក្រុមអាមេរិក-អង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះទេ ហើយមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស នៅឡើយទេ។
-

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ការបញ្ឈប់ឧក្រិដ្ឋកម្មរបស់របបជ្វីហ្វ ទាមទារកិច្ចខិតខំប្រឹងប្រែងជាសកល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសង្កត់ធ្ងន់ថា ការបញ្ឈប់ឧក្រិដ្ឋកម្មនៃរបប ជ្វីហ្វ នៅលីបង់ និងតំបន់ហ្កាហ្សា តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីសហគមន៍អន្តរជាតិ។ កាលពីព្រឹកមិញនេះ លោក Ismail Baghaei Hamaneh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសពីការមកដល់នៃគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Seyed Abbas Araghchi នៅទីក្រុងដាម៉ាស( Damascus) ជារដ្ឋធានីនៃប្រទេសស៊ីរី។ នៅពេលលោកមកដល់ទីក្រុងដាម៉ាស លោក Araghchi បាននិយាយថា បញ្ហាសំខាន់បំផុតនៅពេលនេះ គឺបទឈប់បាញ់នៅលីបង់ និងតំបន់ហ្កាហ្សា។ លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមជាច្រើន ត្រូវបានពិភាក្សា ហើយការពិគ្រោះយោបល់ កំពុងបន្ត ដោយសង្ឃឹមថា នឹងអាចសម្រេចបានដំណោះស្រាយមួយ។ លោក Araghchi បានបន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងរបស់យើងកំពុងបន្ត ហើយយើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយមិត្តភក្តិរបស់យើងនៅទីក្រុងដាម៉ាស ទាក់ទងនឹងជំហានបន្ទាប់»។
-

ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ស្ទាក់ចាប់គ្រាប់រ៉ូកែតដែលបាញ់ចេញពីលីបង់
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់គ្រាប់រ៉ូកែត ដែលបានបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសុក្រ (ទី៤ ខែតុលា) ខណៈដែលពួកគេ បានបន្តការបាញ់ប្រហារជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងជើងនៃព្រំដែន។ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលនៅលើអាកាសក្បែរព្រំដែនជាមួយប្រទេសលីបង់ ខណៈដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងពីចម្ងាយ។ រដ្ឋមន្ត្រីសុខាភិបាលលីបង់ បាននិយាយថា មនុស្សជិត ២.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ក្នុងឆ្នាំមុន រួមទាំងកុមារចំនួន១២៧ នាក់ផងដែរ។ ភាគច្រើននៃអ្នកស្លាប់និងរបួស បានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។