Category: ព័ត៌មានជាតិ
-

-

បារាំង និងអាមេរិក កំពុងធ្វើការលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ ជាមួយអ៊ីស្រាអែល
ប្រទេសបារាំង បាននិយាយកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា កិច្ចខិតខំប្រឹងប្រែងកំពុងតែបន្តយ៉ាងមមាញឹកដើម្បីឈានដល់កិច្ចព្រមព្រៀងមួយលើសំណើសម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃនៅក្នុងជម្លោះលីបង់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់នូអែល បារ៉ូ (Jean-Noel Barrot) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “យើងមានការវិវឌ្ឍដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ហើយយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតដើម្បីឈានដល់លទ្ធភាពនៃកិច្ចព្រមព្រៀងមួយ”។ អ៊ីស្រាអែល បានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ កាលពីថ្ងៃពុធ ហើយក្រសួងសុខាភិបាលលីបង់ និយាយថាមនុស្សជាង ៧០នាក់បានស្លាប់ និងជាង ២០០នាក់របួស។ លោក រ៉ូប៊ឺត វ៉ូដ (Robert Wood) ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាថា អាមេរិកកំពុងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីទប់ស្កាត់ការកើនឡើងនៃអរិភាព អនុញ្ញាតឱ្យជនភៀសខ្លួននៅលីបង់ និងអ៊ីស្រាអែលត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ និងអនុញ្ញាតឱ្យមានការពិភាក្សាអំពីដំណោះស្រាយការទូតដ៏ទូលំទូលាយមួយ។ លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំថា អ៊ីស្រាអែល នឹងស្វាគមន៍បទឈប់បាញ់ និងពេញចិត្តចំពោះដំណោះស្រាយការទូត។ មេដឹកនាំពិភពលោកបានសម្តែងការព្រួយបារម្ភអំពីជម្លោះដ៏តានតឹងមួយនេះ ដែលកើតឡើងស្របគ្នានឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅហ្កាហ្សា ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់បន្តកើនឡើងនៅលីបង់ ហើយមនុស្សរាប់ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕
-

លោក ពូទីន ចេញការព្រមាននុយក្លេអ៊ែរដល់លោកខាងលិច ជុំវិញការវាយប្រហារពីអ៊ុយក្រែន ចូលរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ហើយថាទីក្រុងមូស្គូ នឹងពិចារណាការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរជាការវាយប្រហាររួម។ ការសម្រេចចិត្តផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ី គឺជាចម្លើយរបស់វិមានក្រឹមឡាំង ចំពោះការពិភាក្សានៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលក្នុងទឹកដីរុស្ស៊ី ឬទេ។ លោក ពូទីន បានថ្លែងក្នុងការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ជំហាននេះគឺឆ្លើយតបទៅនឹងទិដ្ឋភាពពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងដែលបានបង្កើនការគំរាមកំហែង និងហានិភ័យថ្មីៗដល់រុស្ស៊ី។ ប្រមុខវិមានក្រឹមឡាំង វ័យ៧១ឆ្នាំ ដែលជាអ្នកសម្រេចចិត្តចម្បងលើឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ីរូបនេះ បាននិយាយថា “ការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដោយរដ្ឋមិនមាននុយក្លេអ៊ែរណាមួយ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ ត្រូវបានគេចាត់ទុកថាជាការវាយប្រហាររួមគ្នារបស់ពួកគេលើសហព័ន្ធរុស្ស៊ី”។ លោក ពូទីន បន្តថា “ទីក្រុងមូស្គូ នឹងពិចារណាវិធានការប្រើប្រាស់នុយក្លេអ៊ែរ ប្រសិនបើខ្លួនបានរកឃើញការចាប់ផ្តើមបាញ់បង្ហោះមីស៊ីល យន្តហោះ ឬយានដ្រូនដ៏ធំ រួមទាំងសព្វាវុធធម្មតា ប្រឆាំងនឹងរុស្ស៊ី ឬប្រសិនបើសម្ព័ន្ធមិត្តបេឡារុស របស់ខ្លួនត្រូវបានក្លាយជាកម្មវត្ថុនៃការឈ្លានពាន”។ លោក ពូទីន បន្ថែមថា ការបញ្ជាក់នេះត្រូវបានក្រិតតាមខ្នាតដោយប្រុងប្រយ័ត្ន និងសមស្របទៅនឹងការគំរាមកំហែងផ្នែកយោធាទំនើបដែលរុស្ស៊ីកំពុងប្រឈម ដោយនេះគឺជាការបញ្ជាក់ថាគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ីកំពុងផ្លាស់ប្តូរ៕
-

ការសាកល្បងមីស៊ីលរបស់ចិន បង្កឱ្យមានភាពតានតឹងក្នុងតំបន់ និងការព្រួយបារម្ភអំពីសន្តិសុខ
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បាននិយាយដល់ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទីក ដែលធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះដោយយោធាចិនថា ការកើនឡើងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ គឺជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ។ ប្រទេសចិនបាននិងកំពុងបន្តបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនក្នុងកម្រិតខ្ពស់ និងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនយ៉ាងទូលំទូលាយ និងឆាប់រហ័ស រួមទាំងមីស៊ីលអន្តរទ្វីប ICBM ផងដែរ។ លោកបានបន្ថែមថា ក្រុងប៉េកាំងពុំបានព្រមានអាជ្ញាធរក្នុងទីក្រុងតូក្យូអំពីការបាញ់សាកល្បងកាលពីថ្ងៃពុធនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា មីស៊ីលនោះ មិនបានហោះរំលងប្រជុំកោះជប៉ុនទេ ហើយយោធានឹងបន្តតាមដានស្ថានការណ៍នេះ។ យោធាចិន តាមរយៈក្រសួងការពារជាតិបានរាយការណ៍ថា នៅម៉ោង ៨:៤៤នាទីម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃពុធសប្ដាហ៍នេះ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) បំពាក់ក្បាលគ្រាប់សិប្បនិម្មិតមួយត្រូវបានបាញ់។ នេះជាការសាកល្បងប្រភេទមីស៊ីល ICBM លើកដំបូងរបស់ចិនក្នុងរយៈពេល៤៤ឆ្នាំ។ ទូរទស្សន៍រដ្ឋCCTVរបស់ចិននិយាយថា ការបាញ់សាកល្បងមីស៊ីល ICBM របស់ចិន មិនសំដៅប្រឆាំងនឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters បានប្រាប់សារព័ត៌មាន AFP ថា ការបាញ់មីស៊ីលឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង គឺជាការមិនស្វាគមន៍ និងជាក្ដីបារម្ភពីការអភិវឌ្ឍន៍។ លោកបានបន្ថែមថា អាជ្ញាធរនៅទីក្រុង Wellington…
-

តំណាងក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍លំដាប់ពិភពលោក គ្រោងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗ
តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅលើពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពីបច្ចុប្បន្នភាពលើវិស័យទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។ តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុជាមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប…
-

លោក Zelenskiy ច្រានចោលកិច្ចប្រឹងប្រែងរបស់ចិន និងប្រេស៊ីល ដែលជំរុញសន្តិភាពនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងប្រេស៊ីល ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយចោទសួរថាហេតុអ្វីបានជាប្រទេសទាំងពីរនេះស្នើជម្រើសជំនួសរូបមន្តសន្តិភាពរបស់លោក និងព្រមានថា «អ្នកនឹងមិនបង្កើនអំណាចរបស់អ្នក ចំពោះការចំណាយរបស់អ៊ុយក្រែននោះទេ។ រុស្ស៊ី បានវាយលុកចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រយៈពេលប្រាំបួនខែក្រោយមក លោក Zelenskiy បានប្រកាសពីផែនការសន្តិភាព ១០ចំណុច ដើម្បីនាំមកនូវការបញ្ចប់សង្រ្គាម ដោយឈរលើមូលដ្ឋាននៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលផែនការនេះ។ រូបមន្តសន្តិភាព មានរួចហើយរយៈពេលពីរឆ្នាំមកនេះ ហើយប្រហែលជាមាននរណាម្នាក់ចង់បានរង្វាន់ណូបែលសម្រាប់ប្រវត្តិនយោបាយរបស់ពួកគេ សម្រាប់បទឈប់បាញ់ ដែលជំនួសឱ្យសន្តិភាពពិតប្រាកដ ប៉ុន្តែរង្វាន់តែមួយគត់ដែលលោកPutin នឹងផ្តល់ឱ្យអ្នកជាថ្នូរនឹងការរងទុក្ខលំបាក និង មហន្តរាយ។ លោក Zelenskiy បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ប្រទេសចិន បាននិងកំពុងព្យាយាមបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចូលរួមក្នុងផែនការសន្តិភាពប្រាំមួយចំណុច ដែលខ្លួនបានដាក់ចេញជាមួយប្រេស៊ីល កាលពីខែឧសភា។ សំណើរបស់ពួកគេ អំពាវនាវឱ្យមានសន្និសិទសន្តិភាពអន្តរជាតិ «ធ្វើឡើងក្នុងពេលវេលាសមស្របមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី ព្រមទាំងការពិភាក្សាដោយយុត្តិធម៌នៃផែនការសន្តិភាពទាំងអស់»។
-

-

-

-

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៦ ខែកញ្ញា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ ដោយ ធូ កុសល MoINFO APP