Category: ព័ត៌មានជាតិ​

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះឈ្វេងយល់អំពីទំនើបកម្មបច្ចេកវិទ្យាឈានមុខ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX របស់លោក Elon Musk

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះឈ្វេងយល់អំពីទំនើបកម្មបច្ចេកវិទ្យាឈានមុខ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX របស់លោក Elon Musk

    តបតាមការគោរពអញ្ជើញរបស់ក្រុមហ៊ុន SpaceX ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ថ្មីៗនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។ គួរជម្រាបដែរថា Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX៕ ផ្សាយដោយ៖ កន ចំណាន

  • ដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតាប្រឈមការខូចខាតដោយសាជំនន់ទន្លេមេគង្គ

    ដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតាប្រឈមការខូចខាតដោយសាជំនន់ទន្លេមេគង្គ

    បូងឃ្មុំ ៖ ទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅតែបន្តហក់ឡើង ជនលិចភូមិឋានប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ។ ការជនលិចនេះធ្វើឱ្យប្រជាពលរដ្ឋជិត ៦០០ គ្រួសារហើយត្រូវជម្លៀសមកទីទួលសុវត្ថិភាព ជាមួយសត្វពាហនៈរបស់ពួកគាត់ ក្នុងនោះក៏ធ្វើឱ្យដំណាំស្រូវ និងដំណាំរួមផ្សំ រាប់រយហិកតារងការខូចខាតផងដែរ ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទឹកបានជនលិចដំណាំគ្រប់ប្រភេទចំនួន ប្រមាណ ៩២២ ហិកតា ក្នុងនោះដំណាំស្រូវ ៨៣៥ ហិកតា ដំណាំរួមផ្សំ ៨៧ ហិកតា ។ បើតាមលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹហថា នៅស្រុកត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន ១៩ ភូមិ ក្នុងឃុំចំនួន២ ត្រូវបានជម្លៀសមកទួលសុវត្ថិភាពជាមួយសត្វពាហនៈរបស់ពួកគាត់ នោះគឺឃុំជីរោទី១ ចំនួន៩ ភូមិ និងឃុំទន្លេបិទចំនួន ១០ ភូមិ ។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤…

  • នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា។
  • អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ភាពតានតឹងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក

    អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ភាពតានតឹងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក

    ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ UNGA កាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នានៃភាពតានតឹងនុយក្លេអ៊ែជាមួយលោកខាងលិច ខណៈអំពាវនាវឱ្យបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការសន្ទនា។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ សង្ឃឹមថានឹងមើលឃើញការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះ។ លោក Pezeshkian បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រសិនបើការប្តេជ្ញាចិត្តរបស់កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់ ការសន្ទនាលើបញ្ហាផ្សេងទៀតអាចអនុវត្តតាមបន្ទាប់ពីនោះ»។ លោក Donald Trump ក្នុងតំណែងជាប្រធានាធិបតីរបស់ខ្លួននៅពេលនោះ បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាចចំនួន៦ នៅក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញយ៉ាងតឹងរ៉ឹងលើអ៊ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកតិកាសញ្ញានេះឡើងវិញបានបរាជ័យជាបន្តបន្ទាប់។ កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលលោកអតីតប្រធានាធិបតី Trump បានបោះបង់ចោលនោះ បានជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ នៅកម្រិតភាពសុទ្ធ ៣,៦៧% និងការស្តុកទុកសម្ភារៈប្រភេទនេះនៅ ២០២,៨គីឡូក្រាម ដែលនោះជាដែនកំណត់ដែលទីក្រុងតេអេរ៉ង់ បានឡើងលើសខ្លាំងរួចទៅហើយ។ អាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទទីក្រុងតេអេរ៉ង់ថា ប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាស្បៃមុខសម្រាប់កិច្ចប្រឹងប្រែងដើម្បីព្យាយាមអភិវឌ្ឍសមត្ថភាពផលិតអាវុធ ខណៈអ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕

  • អ៊ីស្រាអែល ថាខ្លួនបើកចំហចំពោះគំនិតក្នុងការបន្ធូរបន្ថយភាពតានតឹងនៅលីបង់

    អ៊ីស្រាអែល ថាខ្លួនបើកចំហចំពោះគំនិតក្នុងការបន្ធូរបន្ថយភាពតានតឹងនៅលីបង់

    លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ថា អ៊ីស្រាអែល បើកចំហចំពោះគំនិតទាំងឡាយណាក្នុងការបន្ធូរបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងស្វែងរក “គំនិតជាក់ស្តែង” មួយចំនួនជាមួយសម្ព័ន្ធមិត្ត និងដៃគូ។ លោក Danon បានប្រាប់អ្នកយកព័ត៌មានថា “មានកម្លាំងសំខាន់ៗដែលព្យាយាមបង្កើតគំនិតកាត់បន្ថយជម្លោះ ហើយយើងបើកចំហចំពោះរឿងនោះ និងដំណោះស្រាយការទូត»។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការភ័យខ្លាចថា ជម្លោះជិតមួយឆ្នាំនេះនឹងផ្ទុះឡើងពេញបន្ទុក និងធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា ជាទីដែលសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងផ្ទុះឡើងរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរការផ្តោតចេញពីតំបន់ហ្កាហ្សា ទៅកាន់ព្រំដែនភាគខាងជើង ជាទីដែលក្រុមហេសបូឡា បាននឹងកំពុងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស។ រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់អាទិភាពសង្រ្គាមក្នុងការធានាព្រំដែនភាគខាងជើងរបស់ខ្លួន និងអនុញ្ញាតឱ្យមានការវិលត្រឡប់នៅទីនោះវិញនូវអ្នកស្រុកប្រហែល ៧០.០០០នាក់ ដែលត្រូវបានជម្លៀសដោយសារជម្លោះ ខណៈក្រុមហេសបូឡា បានប្តេជ្ញាថានឹងដកថយទេរហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕

  • ចិន ធ្វើតេស្តបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីបជាសាធារណៈលើកដំបូង

    ចិន ធ្វើតេស្តបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីបជាសាធារណៈលើកដំបូង

    ប្រទេសចិន បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលបាលិស្ទិកអន្តរទ្វីប (ICBM) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃពុធ (២៥ កញ្ញា) នេះ ក្នុងសកម្មភាពមួយដែលទំនងជាបង្កើនការព្រួយបារម្ភជាអន្តរជាតិអំពីការសាងសង់នុយក្លេអ៊ែររបស់ប្រទេស។ ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីល ICBM ដែលផ្ទុកក្បាលគ្រាប់សិប្បនិមិត្ត ត្រូវបានបាញ់ដោយកងកម្លាំងរ៉ូកែតរបស់កងទ័ពរំដោះប្រជាជនចិន PLA នៅម៉ោង ០៨:៤៤ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅថ្ងៃពុធ ហើយបានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រដែលគេរំពឹងទុក ហើយនោះគឺជា «ការរៀបចំជាទម្លាប់នៅក្នុងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់កងទ័ព» និងមិនមានទិសដៅដាក់ប្រទេស ឬគោលដៅណាមួយឡើយ។ យោងតាមរបាយការណ៍របស់សារព័ត៌មានស៊ីនហួរ ដាច់ដោយឡែកមួយបានឱ្យដឹងថា ប្រទេសចិន «ជូនដំណឹងដល់បណ្តាប្រទេសដែលពាក់ព័ន្ធជាមុន» ដោយមិនបានបញ្ជាក់ពីផ្លូវរបស់មីស៊ីល ឬទីតាំងពិតប្រាកដណាមួយនៅក្នុង «ដែនទឹកដ៏ធំល្វឹងល្វើយនៃមហាសមុទ្រប៉ាស៊ីហ្វិក» ដែលមីស៊ីលនោះបានធ្លាក់ចូលទេ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ការបាញ់បង្ហោះនេះ «បានសាកល្បងប្រកបដោយប្រសិទ្ធភាពនូវដំណើរការនៃសព្វាវុធ និងឧបករណ៍ និងកម្រិតហ្វឹកហ្វឺនរបស់កងទ័ព ហើយសម្រេចបាននូវគោលដៅដែលរំពឹងទុក»។ យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនអះអាងថា ល្បឿននៃការបង្កើតនុយក្លេអ៊ែររបស់ចិន ហួសពីការរារាំងអប្បបរមាដែលអាចទុកចិត្តបាន ខណៈទីក្រុងប៉េកាំងនិយាយថា ខ្លួនប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនប្រើប្រាស់អាវុធដាក់គេមុន»៕

  • អង់គ្លេសចេញការព្រមានពីទឹកជំនន់នៅតំបន់មួយចំនួន និងនៅដែនដីវ៉េលស៍ ទោះពុំសូវមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ

    អង់គ្លេសចេញការព្រមានពីទឹកជំនន់នៅតំបន់មួយចំនួន និងនៅដែនដីវ៉េលស៍ ទោះពុំសូវមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ

    ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបានបន្តបង្កឱ្យមានការរំខាននៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអង់គ្លេស ខណៈសន្ធឹកទឹកភ្លៀងបានស្រុតចុះបន្តិច។ ខណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពុំមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត សាលារៀន និងផ្លូវមួយចំនួននៅតែបិទ។ កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះដែរ មានការព្រមានអំពីទឹកជំនន់ជាង ២០លើក ដែលមានន័យថាទឹកជំនន់ត្រូវរំពឹងទុកថាអាចនឹងកើតឡើង និងការជូនដំណឹងអំពីទឹកជំនន់ជាង ៥០លើក ដែលមានន័យថាទឹកជំនន់អាចកើតឡើង ។ តំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលប៉ុន្មានម៉ោងកាលពីចុងសប្តាហ៍មុន និងថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ការព្រមានអំពីអាកាសធាតុពណ៌លឿងសម្រាប់ភ្លៀងធ្លាក់នៅថ្ងៃព្រហស្បតិ៍ ក្នុងតំបន់ភាគខាងជើងនៃប្រទេសអង់គ្លេស ក៏ត្រូវបានចេញផ្សាយផងដែរ។ផ្លូវនានាត្រូវបានបិទ ហើយផ្លូវរថភ្លើងត្រូវបានរងការរំខាន ។ តំបន់ជាច្រើនបានរងផលប៉ះពាល់រួមទាំងតំបន់មួយចំនួន នៅទីក្រុង Northampton ទីក្រុង Somerset ទីក្រុង Buckinghamshire និងទីក្រុង Worcestershire រហូតទៅដល់ទីក្រុង Newport ក្នុងដែនដីវ៉េលស៍ (Wales) របស់អង់គ្លេស។ កាលពីសប្ដាហ៍មុន ព្យុះភ្លៀង និងទឹកជំនន់ បានវាយប្រហារប្រទេសមួយចំនួននៅអឺរ៉ុបកណ្ដាល ដូចជា ប្រទេសអ៊ីតាលី សាធារណរដ្ឋឆែក ស្លូវ៉ាគី ប៉ូឡូញ និង អូទ្រីស ដែលបានឆក់យកជីវិតមនុស្ស២៤នាក់ ៕

  • ព្រះមហាក្សត្រថៃ រាជានុម័តលើច្បាប់រៀបការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

    ព្រះមហាក្សត្រថៃ រាជានុម័តលើច្បាប់រៀបការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

    ព្រះមហាក្សត្ររបស់ប្រទេសថៃ បានប្រទានរាជានុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលបានអនុម័តដោយសភាកាលពីដើមឆ្នាំនេះ ដោយធ្វើឱ្យព្រះរាជាណាចក្រនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាអ្នកទី៣ នៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា។ រាជានុម័តរបស់ព្រះមហាក្សត្រត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតប្រចាំរាជវាំងកាលពីល្ងាចថ្ងៃអង្គារ (២៤ កញ្ញា) មានន័យថា សំណើច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ច្បាប់ដែលជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរយៈពេលពីរទសវត្សរ៍ដោយសកម្មជន ត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីខែមិថុនា។ ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី មានភាពល្បីល្បាញចំពោះវប្បធម៌ និងការអត់ឱនចំពោះអ្នកស្រឡាញ់ភេទដូចគ្នារបស់ខ្លួន។ ជាមួយនឹងសំណើច្បាប់ជាប្រវត្តិសាស្ត្រនេះ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលផ្ដល់ភាពស្របច្បាប់ក្នុងអាពាហ៍ពិពាហ៍ភេទដូចគ្នា និងជាអ្នកទីបីក្នុងអាស៊ី បន្ទាប់ពីនេប៉ាល់ និងកោះតៃវ៉ាន់។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានដាក់សមភាពអាពាហ៍ពិពាហ៍ក្នុងចំណោមគោលដៅចម្បងរបស់ខ្លួន និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកំណត់អត្តសញ្ញាណខ្លួនជាមួយនឹងក្បួនដង្ហែទិវាឥន្ទធនូ (ទិវាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា) នៅទីក្រុងបាងកកប្រចាំឆ្នាំ ក្នុងខែមិថុនា ដែលមនុស្សរាប់ពាន់នាក់បានប្រារព្ធនៅក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់រាជធានីថៃ៕

  • ចំហេះព្រៃរាលដាលខ្លាំងនៅរដ្ឋធានីប្រទេសអេក្វាឌ័រ ដែលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

    ចំហេះព្រៃរាលដាលខ្លាំងនៅរដ្ឋធានីប្រទេសអេក្វាឌ័រ ដែលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

    ចំហេះព្រៃដ៏សន្ធោសន្ធៅបានឆាបឆេះពាសពេញរដ្ឋធានី គីតូ នៃប្រទេសអេក្វាឌ័រ ជាមួយនឹងផ្សែងដ៏ក្រាស់ ដែលគំរាមកំហែងដល់ផ្ទះសម្បែងកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់គ្រប់គ្រងអណ្ដាតភ្លើងស្របពេលដែលគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្របានប៉ះពាល់ដល់ធនធានរបស់ប្រទេស។ លោកប្រធានាធិបតី ដានីញែល ណូបូអា (Daniel Noboa) បាននិយាយថា កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងចំហេះ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងតំបន់ ក្វ័រពូឡូ (Guapulo) ហើយបានរាលដាលបន្តិចម្តងៗទៅកាន់លំនៅដ្ឋានរបស់អ្នកស្រុក និងតំបន់ព្រៃឈើនៅក្បែរនោះ។ អ្នកស្រុកបាននិយាយថា ពួកគេប្រឹងប្រែងទាំងអស់សង្ឃឹមដើម្បីព្យាយាមពន្លត់អណ្ដាតភ្លើង។ ពុំមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ឡើយ។ ក្រុមពន្លត់អគ្គិភ័យរបស់ទីក្រុងគីតូបាននិយាយថា កងកម្លាំងរបស់ខ្លួនត្រូវបានដាក់ពង្រាយទាំងស្រុង ហើយអង្គភាពរបស់ខ្លួនបន្តទប់ទល់នឹងចំហេះពេញមួយយប់។ គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អេក្វាឌ័រ ក្នុងរយៈពេលជាង ៦០ឆ្នាំ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើវារីអគ្គិសនីមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ខណៈអាងស្តុកទឹកដែលថយចុះ បង្កការប៉ះពាល់ដល់ទំនប់វារីអគ្គិសនី។ រដ្ឋមន្ត្រីថាមពលរបស់ប្រទេស បានប្រកាសពីការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១២ម៉ោងនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ហើយបាននិយាយថា រដូវប្រាំងរបស់ប្រទេសបានចាប់ផ្តើមពីរខែលឿនជាងធម្មតា៕

  • ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានទទួលជួបសវនការជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ដើម្បីពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងវិស័យកីឡា ពិសេសការចូលរួមពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសកីឡាការ៉ាតេ យូដូ និងកីឡាកាយសម្ព័ន្ធជាដើម ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ។