Category: ព័ត៌មានជាតិ
-

សកម្មភាពការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា វេនទី១ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ ចាប់ផ្តើម
ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា បានចាប់ផ្តើម ដោយទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា។ ក្នុងពេលកាត់វិញ្ញាសានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិញ្ញាសាត្រូវបានតាក់តែងឡើងនៅម៉ោង ៦៖០០នាទីព្រឹកនេះ ហើយសន្លឹកវិញ្ញាសាទើបបានថតចម្លងរួចរាល់ ដែលគ្រប់សន្លឹកវិញ្ញាសាទាំងអស់ មានការចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង។ តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ សម្រាប់វេនទី១៖ ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ប្រើប្រាស់ ១២៤បន្ទប់ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ មកពីរាជធានីភ្នំពេញ និងខេត្តចំនួន១១ ផ្សេងទៀតរួមមាន៖ ខេត្តកណ្តាល, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
-

ក្នុងខែសីហាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសជលផលចំនួន២០ករណី
កំពង់ឆ្នាំង ៖ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យយដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនាខែប្រចាំខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង បង្ក្រាបបានចំនួន២០ករណី ខណៈជនសង្ស័យមួយចំនួនតូច នៅតែបន្តលបលួចដាក់របាំងស្បៃមុង នៅក្នុងរដូវបិទនេសាទនេះ។ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តថា ក្នុងរដូវបិទនេសាទ ជាពិសេសក្នុងខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកក្រុង ដោយបានបង្ក្រាបបំផ្លាញចោលវត្ថុតាងបទល្មើស មានចំនួន ២០ករណី របាំងស្បៃមុងចំនួន៣៣កន្លែង ស្មើនឹង១០៩០ម, របាំងផ្ជិតព្រែកចំនួន០៨កន្លែង ស្មើនឹង ៧០ម ,របាំងសាច់អួនចំនួន៣១កន្លែងស្មើនឹង ៣២៨០ម, លបលូសាច់អួនចំនួន៧៥ គ្រឿង, លបចំនួន ១៦គ្រឿង, លបលូស្បៃមុងចំនួន ៤០គ្រឿង និងបង្គោលចំនួន ២២២០ដើម។ ក្នុងខែសីហានេះ បានចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញ ចំនួន ៥២៧គ.ក្រ ។ ពិន័យអន្តរការណ៍ មានចំនួន ០៣ករណី…
-

រូបថតសម្ដេចតេជោ ហ៊ុន សែន ពីរសន្លឹកថតក្នុងពេលខុសគ្នា ១៩៩៨-២០២៤ ប៉ុន្ដែមានកាយវិការប្រហាក់ប្រហែលគ្នា
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញរូបថតពីសន្លឹក ដែលរូបថតនេះ មួយសន្លឹកថតកាលពីឆ្នាំ ១៩៩៨ ដែលពេលនេះសម្ដេចមានវ័យ៤៦ឆ្នាំ និងមួយសន្លឹកទៀតថតកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤នេះ។ ទោះបីជារូបថតទាំងពីរខុសទីកន្លែងគ្នា ពេលវេលាខុសគ្នា អាយុខុសគ្នា និងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់របស់សម្ដេចប្រហែលគ្នា។ សម្ដេចតេជោបានសរសេរថា៖«រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ក្នុងវ័យ៧២ឆ្នាំ បំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួល សារតាំងអគ្គរដ្ឋទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។ រូបថតទាំងពីរខុសទីកន្លែងគ្នាពេល វេលាខុសគ្នា អាយុខុសគ្នានិងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា»៕
-

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត
នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យទីតាំងត្រៀមចុះបឋមសិលាអគារមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។ នាឱកាសសួរសុខទុក្ខនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា
-

ជនពិការក្រីក្រក្នុងសហគមន៍ជិត ៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាខាងលើផងដែរ ។ ដោយបានយល់ច្បាស់ បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ ក៍បានបង្ហាញនូវការគាំទ្រ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្ត តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
![[UPDATE] មនុស្សយ៉ាងហោចណាស់ ៥២នាក់ បានស្លាប់ដោយសារទឹកជំនន់នៅបង់ក្លាដែស](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-30_09-37-45.jpg)
[UPDATE] មនុស្សយ៉ាងហោចណាស់ ៥២នាក់ បានស្លាប់ដោយសារទឹកជំនន់នៅបង់ក្លាដែស
យោងតាមរបាយការណ៍របស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយដែលបានវាយលុកភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសអស់រយៈពេលជាច្រើនសប្តាហ៍បានឡើងដល់ ៥២ នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈមនុស្សរាប់លាននាក់នៅតែត្រូវបានកាត់ផ្តាច់ពីផ្នែកខ្លះនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ។ យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ក្រោមឱវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយបានឱ្យដឹងថា មនុស្សចំនួន ២១ នាក់ទៀតបានស្លាប់ដោយសារទឹកជំនន់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ដោយបានបង្កើនចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នាពេលបច្ចុប្បន្ននេះឡើងដល់ ៥២ នាក់។ ប្រជាជនជាង ៥ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបានវាយប្រហារស្រុកចំនួន ១១ ក្នុងចំណោមស្រុកសរុបចំនួន៦៤ របស់ប្រទេសនេះ ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងដំណាំស្រូវ។ របាយការណ៍បាននិយាយថាមនុស្សជាងកន្លះលាននាក់ ដែលរងគ្រោះដោយទឹកជំនន់ រួមទាំងស្ត្រី និងកុមារ បានជ្រកកោននៅក្នុងមណ្ឌលស្នាក់នៅបណ្ដោះអាសន្នចំនួន ៣.៤០៣កន្លែង៕
-

ពីឡុតយន្តហោះ F-16 របស់អ៊ុយក្រែន បានស្លាប់ ក្នុងពេលទប់ការវាយប្រហាររបស់រុស្ស៊ី
យោធារបស់ទីក្រុងគីវ បាននិយាយថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់អ៊ុយក្រែនបានធ្លាក់ ខណៈពេលទប់ទល់ការវាយប្រហារដ៏ធំរបស់រុស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការខាតបង់លើកដំបូង ចាប់តាំងពីយន្តហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិកប្រភេទនេះត្រូវបានបញ្ជូនទៅដល់ក្នុងខែនេះ ដែលអ៊ុយក្រែន បានទន្ទឹងរង់ចាំជាយូរមកហើយ។ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា យន្តហោះបានធ្លាក់ ហើយអ្នកបើក (ពីឡុត) បានស្លាប់ ខណៈពេលខិតទៅជិតគោលដៅរបស់រុស្ស៊ី។ យន្តហោះចម្បាំង F-16 មួយគ្រឿងនោះបាន «បង្ហាញប្រសិទ្ធភាពខ្ពស់» និងបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៤គ្រាប់ អំឡុងពេលដែលរុស្ស៊ី បាញ់មីស៊ីល និងយានដ្រូនជាង ២០០គ្រឿងក្នុងថ្ងៃនោះសំដៅលើបណ្ដាញថាមពល។ មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃចន្ទនោះហាក់មិនមែនមកពីការបាញ់ប្រហាររបស់រុស្ស៊ីទេ ហើយលទ្ធភាពនៃមូលហេតុដែលអាចមកពីកំហុសបច្ចេកទេសរបស់ពីឡុត រហូតដល់ការបរាជ័យផ្នែកមេកានិច កំពុងត្រូវស៊ើបអង្កេតនៅឡើយ។ អ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតពីទំហំនៃកងយន្តហោះចម្បាំងថ្មីរបស់ខ្លួនទេ ទោះបីជាការបាត់បង់នេះបានធ្វើឱ្យមានការប៉ះពាល់ខ្លាំងក៏ដោយ។ សារព័ត៌មានអង់គ្លេស The Times of London បានដកស្រង់ប្រភពមួយថា អ៊ុយក្រែនមានយន្តហោះ F-16 ចំនួន ៦គ្រឿងប៉ុណ្ណោះ។ ទីក្រុងគីវ បាននិងកំពុងជំរុញឱ្យសម្ព័ន្ធមិត្តផ្គត់ផ្គង់យន្តហោះទំនើបៗចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់រុស្ស៊ី ដើម្បីពង្រឹងកងយន្តហោះចម្បាំងដ៏តូច និងចំណាស់ក្រោយសម័យសូវៀតរបស់ខ្លួន។ មុនពេលទីក្រុងគីវ…
-

-

លោកស្រី Harris ពង្រីកការនាំមុខលើលោក Trump នៅក្នុងការស្ទង់មតិថ្មី
បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នាំមុខលើលោក Donald Trump មកពីបក្សសាធារណរដ្ឋក្នុងតួលេខ ៤៥ភាគរយ ទល់នឹង ៤១ភាគរយ នៅក្នុងការស្ទង់មតិថ្មីរបស់ រ៉យទ័រ និងអ៊ីបសូស (Reuters/Ipsos) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) ដែលបង្ហាញថា អនុប្រធានាធិបតីរូបនេះបានជំរុញឱ្យមានការសាទរថ្មីក្នុងចំណោមអ្នកបោះឆ្នោត និងធ្វើឱ្យការប្រែប្រួលខ្លាំងក្នុងការប្រជែងតំណែងសេតវិមាននៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ ការនាំមុខ ៤ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនេះគឺជាតួលេខដ៏ធំខ្លាំងជាងការនាំមុខ ១ភាគរយដែលលោកស្រី Harris ទទួលបាននៅក្នុងការស្ទង់មតិចុងខែកក្កដា របស់ Reuters/Ipsos។ បន្ថែមពីនេះ លោកស្រី Harris បាននាំមុខលោក Trump ដោយ ៤៩ភាគរយទល់នឹង ៣៦ភាគរយ ឬស្មើនឹង ១៣ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតស្ត្រីនិងអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ។ ចំណែកលោក Trump បាននាំមុខក្នុងចំណោមអ្នកបោះឆ្នោតស្បែកស និងបុរស ដោយតួលេខស្រដៀងគ្នានេះដូចកាលពីខែកក្កដា។ ការរកឃើញនេះបង្ហាញថាការប្រជែងតំណែងប្រធានាធិបតីអាមេរិកបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងពេលត្រឹមប៉ុន្មានសប្ដាហ៍។ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាពរបស់ខ្លួនមក លោកស្រី Harris មានប្រៀបខ្លាំងប្រឆាំងនឹងលោក…
-

អង្គការសុខភាពពិភពលោក៖ អ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពផ្អាកប្រយុទ្ធរយៈពេលខ្លីតាមទីតាំងទុកឱកាសឱ្យចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមលើការផ្អាកការប្រយុទ្ធរយៈពេលបីថ្ងៃដាច់ដោយឡែកពីគ្នានៅតាមទីតាំងនៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីទុកឱកាសឱ្យចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារប្រមាណ៦៤០.០០០នាក់។ លោក រីគ ពីភើកន (Rik Peeperkorn) មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំដែនដីប៉ាឡេស្ទីន បាននិយាយថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយការផ្អាកប្រយុទ្ធនឹងធ្វើឡើងចន្លោះម៉ោង៦ព្រឹក និង៣ល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃនោះ។ លោកបាននិយាយថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅភាគកណ្តាលដែនដីហ្កាហ្សា ដោយមានការការផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃ ក្រោយមកទៅកាន់ទីតាំងភាគខាងត្បូងហ្កាហ្សា ជាកន្លែងដែលមានការផ្អាករយៈពេលបីថ្ងៃទៀត បន្ទាប់មកនៅភាគខាងជើងហ្កាហ្សា។លោកបានបន្ថែមថា មានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកការផ្អាកប្រយុទ្ធសម្រាប់មនុស្សធម៌នៅក្នុងតំបន់នីមួយៗដល់ថ្ងៃទីបួនប្រសិនបើចាំបាច់។ខណៈសង្រ្គាមនៅតែបន្តប្រជាជនហ្កាហ្សាត្រូវរស់នៅក្នុងស្ថានភាពបរិស្ថានមិនល្អ ឡោមព័ទ្ធដោយសំរាម និងទឹកស្អុយ ព្រមទាំងខ្វះអាហាររូបត្ថម្ភ ជាដើមចមឲ្យកើតជំងឺនេះ។ WHO បានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែសីហាថា យ៉ាងហោចណាស់ទារកម្នាក់បានពិការដោយសារជំងឺស្វិតដៃជើងប្រភេទទី ២ ជាករណីបែបនេះលើកដំបូងនៅក្នុងដែនដីនេះក្នុងរយៈពេល២៥ ឆ្នាំ៕