Category: ព័ត៌មានជាតិ
-

នាយករដ្ឋមន្រ្តីឥណ្ឌា ជំរុញឱ្យមានកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សានៅប៉ូឡូញ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ដោយបានសន្យាគាំទ្រពីឥណ្ឌា និងនិយាយថា ពុំមានជម្លោះណាមួយអាចដោះស្រាយបាននៅលើសមរភូមិនោះទេ។ លោក Modi បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស (Donald Tusk) ថា៖ យើងគាំទ្រឱ្យមានកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់ការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Tusk បាននិយាយថា ឥណ្ឌាអាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយដៃគូយុទ្ធសាស្ត្ររបស់ឥណ្ឌា គឺរុស្ស៊ី នៅម្ខាងទៀតនៃព្រំដែនភាគខាងកើតប៉ូឡូញ។ ដោយស្ថិតនៅលើស្លាបខាងកើតនៃអង្គការណាតូ និងសហភាពអឺរ៉ុប ប៉ូឡូញមានការព្រួយបារម្ភខ្ពស់ពីសង្គ្រាមដែលមានរយៈពេលពីរឆ្នាំឆ្លងកាត់ព្រំដែនភាគខាងកើតរបស់ខ្លួន ហើយបានផ្តល់ការគាំទ្រផ្នែកនយោបាយ មនុស្សធម៌ និងការការពារដល់អ៊ុយក្រែន។ លោក Modi និងលោក Tusk បានជួបពិភាក្សាគ្នាពីសន្តិសុខ សង្គ្រាម និងការពង្រឹងទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរនិយាយថា ដំណើរទស្សនកិច្ច ដែលជាខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីជាផ្លូវការនេះ បានបើកទ្វារដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា សន្តិសុខ និងឧស្សាហកម្មការពារជាតិ។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាដើម្បីសម្រួលដល់ការចល័តកម្មករជំនាញរវាងប្រទេសទាំងពីរ។…
-

ប្រភព៖ ការទាមទាររបស់អ៊ីស្រាអែល ឱ្យមានទាហាននៅហ្កាហ្សា រារាំងកិច្ចព្រមព្រៀងបទឈប់បាញ់
ការខ្វែងគំនិតគ្នាអំពីវត្តមានយោធានាពេលអនាគតរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន កំពុងតែរារាំងបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមប្រភពចំនួន១០ ដែលដឹងពីជុំនៃកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានបញ្ចប់កាលពីសប្តាហ៍មុន។ ប្រភព ដែលរួមមានទាំងមន្ត្រីក្រុមហាម៉ាស និងអ្នកការទូតលោកខាងលិច បានប្រាប់សារព័ត៌មានរ៉យទ័រថា ការខ្វែងគំនិតគ្នានេះកើតចេញពីការទាមទារដែលអ៊ីស្រាអែល បានដាក់ចេញចាប់តាំងពីក្រុមហាម៉ាស បានទទួលយកកំណែថ្មីនៃសំណើបទឈប់បាញ់ ដែលបានបង្ហាញដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែឧសភា មក។ ប្រភពទាំងអស់ដែលសុំមិនបញ្ចេញឈ្មោះនោះនិយាយថា ក្រុមហាម៉ាស មានការព្រួយបារម្ភជាពិសេសចំពោះការទាមទារចុងក្រោយបង្អស់ក្នុងការទុកកងទ័ពដាក់ពង្រាយតាមច្រករបៀង ណេតហ្សារីម (Netzarim) ដែលជាខ្សែបន្ទាត់ពីភាគខាងកើតនិងខាងលិចអ៊ីស្រាអែល ដែលរារាំងការចល័តសេរីរបស់ប៉ាឡេស្ទីនរវាងភាគខាងជើង និងខាងត្បូងហ្កាហ្សា ក៏ដូចជាវត្តមានយោធានៅក្នុងច្រកព្រំដែនដ៏តូចចង្អៀតមួយរវាងហ្កាហ្សា និងអេហ្ស៊ីប ដែលគេស្គាល់ថាជាច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia)។ ប្រភពបន្តថា ក្រុមហាម៉ាស មើលឃើញថាអ៊ីស្រាអែល បានផ្លាស់ប្តូរលក្ខខណ្ឌនិងការទាមទាររបស់ខ្លួន «នៅនាទីចុងក្រោយ» ហើយបារម្ភថាបើខ្លួនយល់ព្រមលើការទាមទារណាមួយ នោះអាចនឹងមានការទាមទារផ្សេងទៀតកើតឡើងមិនឈប់មិនឈរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាសនិយាយថា សំណើដែលកើតចេញពីកិច្ចពិភាក្សាកាលពីសប្តាហ៍មុនគឺបំពេញទៅនឹងជំហរលក្ខខណ្ឌថ្មីរបស់អ៊ីស្រអែលពេក ខណៈភាគីអ៊ីស្រាអែល បានបដិសេធថាមិនបានធ្វើការទាមទារថ្មីទេ ដោយនិយាយថាជំហររបស់ខ្លួននៅតែស្ថិតនៅលើសំណើពីមុន៕
-

សាកលលោកបារម្ភថាជំងឺ អុតស្វា បង្កហានិភ័យដ៏លំបាកខ្លាំងក្នុងការចាត់វិធានការទប់ស្កាត់
ស្របពេលមានក្ដីបារម្ភកើនឡើងកាន់តែខ្លាំងជាសកលអំពីជំងឺអុតស្វា(mpox)មានប្រភពចេញពីទ្វីបអាហ្វ្រិក សំណួរធម្មតាៗដូចជាគ្រោះថ្នាក់ ដែលបង្កឡើងដោយជំងឺនេះ និងភាពខុសគ្នារវាងជំងឺឆ្លងបំម្លែងខ្លួនថ្មី ជាដើមនោះ ពុំទាន់មានចម្លើយច្បាស់លាស់ និងសាមញ្ញនៅឡើយទេ។ អង្គការសុខភាពពិភពលោកកាលពីខែកក្កដាបានប្រកាសគ្រាអាសន្នសុខភាពអន្តរជាតិជុំវិញការរីករាលដាលនៃជំងឺអុតស្វា ដែលបានបង្ហាញខ្លួនលើកដំបូងនៅក្នុងខ្លួនមនុស្សប្រហែលនៅឆ្នាំ ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺដែលគេស្គាល់ថាជា “ជំងឺអុតស្វា””monkeypox” មានវត្តមាននៅក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក ដោយមានការប៉ាន់ប្រមាណអំពីអត្រាមរណភាពរបស់ជំងឺនេះចាប់ពី ១ ទៅ ១០ ភាគរយនៃអ្នកឆ្លង។ ភាពមិនច្បាស់លាស់នោះបានកើនឡើងចាប់ពីឆ្នាំ ២០២២ នៅពេលជំងឺអុតស្វា រីករាលដាលកាន់តែខ្លាំងនៅខាងក្រៅទ្វីប ។ ករណីឆ្លងជាច្រើននៅក្នុងបណ្ដារដ្ឋដែលទើបឆ្លងថ្មីទាំងនេះ មានអត្រាមរណភាពទាបបំផុតប្រហែល ០,២ % ដោយភាពខុសគ្នាបែបនេះទំនងជាកើតចេញពីភាពប្រែប្រួលជាច្រើននៃជំងឺនេះ ។ សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក ឬអឺរ៉ុប ទំនងជាទទួលបានការព្យាបាលភ្លាមៗ និងសមស្របជាងអ្នកជំងឺនៅក្នុងប្រទេសនៅទ្វីបអាហ្វ្រិកភាគច្រើន។ លោកវេជ្ជបណ្ឌិត អានតយណេ ហ្គេសេន (Antoine Gessain) អ្នកឯកទេសខាងជំងឺឆ្លងនៅវិទ្យាស្ថានប៉ាស្ទ័រ(Institut Pasteur) ក្នុងប្រទេសបារាំង បាននិយាយថា គ្រោះថ្នាក់ដែលបង្កឡើងដោយ ជំងឺអុតស្វា គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើគុណភាពនៃការថែទាំជាមូលដ្ឋាន៕
-

-

-

ទឹកជំនន់នៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ប៉ះពាល់ដល់មនុស្សរាប់លាននាក់
ទឹកជំនន់ដ៏ធំនៅក្នុងតំបន់ ណោខាលី (Noakhali) ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបង្ខំឱ្យរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន។ ទឹកជំនន់តាមរដូវកាលដែលអាក្រក់ជាងធម្មតានេះ គឺបណ្តាលមកពីទឹកជំនន់ពីប្រទេសឥណ្ឌា តាមរយៈទន្លេជាច្រើនដែលហូរកាត់តំបន់បង់ក្លាដែសមួយនេះ។ នៅតំបន់ ណោខាលី ដ៏ធំល្វឹងល្វើយដែលរួមមានស្រុក ណោខាលី, ហ្វេនី (Feni) និង ឡាក់ស្មីពួរ (Lakshmipur) ក្នុងបង់ក្លាដែស មនុស្សជាង ២លាននាក់ឥឡូវនេះកំពុងជាប់គាំង ជាមួយនឹងតំបន់ជាច្រើនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីបាននិយាយថា លំនៅឋានរាប់សែនខ្នងនៅក្នុងស្រុក ឃូមីឡា (Cumilla) ជិតខាងរបស់ ណោខាលី ក៏ត្រូវបានជន់លិច ហើយបណ្ដាញអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ទឹកជំនន់ត្រូវគេរាយការណ៍ថាបានបង្កការខូចខាតយ៉ាងទូលំទូលាយដល់ទីជម្រក ដំណាំ ផ្លូវថ្នល់ និងផ្លូវហាយវេនៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយមួយនេះ។ កម្រិតទឹកនៅចំណុចភាគច្រើននៃទន្លេ គុមទី (Gumti), មូហ៊ូរី (Muhuri), កូហ័រ (Kohua) និង សីឡូនៀ (Silonia) ដែលកំពុងហូរកាត់តាមស្រុកនានា បានជោរជន់យ៉ាងខ្លាំង ហើយបន្តហូរលើសកម្រិតគ្រោះថ្នាក់កាលពីថ្ងៃពុធ (២១ សីហា)។ អាជ្ញាធរបានប្រញាប់ប្រញាល់បញ្ចូនក្រុមកម្លាំងឆ្លើយតបគ្រោះមហន្តរាយដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ ចែកចាយសម្ភារសង្គ្រោះ និងមើលការខុសត្រូវមណ្ឌលដែលមនុស្សរាប់ម៉ឺននាក់បានជ្រកកោន។ សមាជិកនៃកងទ័ពបង់ក្លាដែស ឆ្មាំព្រំដែន ឆ្មាំល្បាតឆ្នេរ…
-

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលកំពុងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ច
បាត់ដំបង៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរផ្ដល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រួមជាមួយនឹងការផ្ដល់នូវបណ្ណកម្មសិទ្ធិ ដើម្បីឲ្យពួកគាត់បានដីអាស្រ័យផល និងលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសតំបន់វិនិច្ឆ័យ សម្រាប់សម្បទានដីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់កែប្រែជីវិត របស់ពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ ដើម្បីដាំនូវដំណាំ ចិញ្ចឹមសត្វ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញាចិត្តខ្ពស់បន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច និងទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តគោលនយោបាយនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ប្រយោជន៍ ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលជាបន្តបន្ទាប់ គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះ ជួយធ្វើឲ្យជីវភាពរបស់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង…
-

លោក Biden ជំរុញលោក Netanyahu ពីភាពបន្ទាន់ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា
សេតវិមានបាននិយាយថា លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីភាពបន្ទាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស បានប្រកាន់ខ្ជាប់យ៉ាងរឹងមាំ ចំពោះការទាមទាររបស់ពួកគេរៀងៗខ្លួន។ ការសន្ទនារវាងលោកBiden និងបេក្ខជនប្រធានាធិបតី លោកស្រី Kamala Harris ជាមួយលោក Netanyahu កាលពីថ្ងៃពុធបានកើតឡើង បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥២ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោង។ សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Biden បានសង្កត់ធ្ងន់ទៅកាន់លោក Netanyahu ពីភាពបន្ទាន់នៃការនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដើម្បីលើកទៅពិភាក្សាកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងគែរ(Cairo) ឈានទៅរកការលុបបំបាត់ឧបសគ្គ ដែលនៅសេសសល់។ ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងកាតា ដែលត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងគែរ នៅចុងសប្តាហ៍នេះ បានប្រឹងប្រែងរយៈពេលជាច្រើនខែ ក្នុងការផ្សះផ្សាការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ក្រោយការបញ្ចប់ទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក ទៅកាន់មជ្ឈិមបូព៌ា និងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សហរដ្ឋអាមេរិក បានចោទប្រកាន់…
-

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ វ៉ាឡេរៀ សឺសៀខា សាប្រៀរា (Valeria Csukasi Cabrera) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ អ៊ុយរូហ្គាយ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។ ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យមានការផ្តោតលើពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើន ដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។ មួយវិញទៀត ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕
-
