Category: ព័ត៌មានជាតិ​

  • រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

    រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC…

  • កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីច្បាប់មនុស្សធម៌អន្តរជាតិ

    កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីច្បាប់មនុស្សធម៌អន្តរជាតិ

    ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលនឹងអនុម័តដោយសន្និសីទអន្តរជាតិលើកទី៣៤ អបអរខួបទី៧៥ «អនុសញ្ញាហ្សឺណែវ ១២ សីហា ២០២៤» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី Ms. Thi Huong Giang Tran ប្រតិភូ ICRC ប្រចាំទីក្រុងបាងកក ដោយបានធ្វើបទបង្ហាញស្តីពី«ដំណើរឆ្ពោះទៅការរៀបចំសន្និសីទអន្តរជាតិលើកទី៣៤ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម» បន្ទាប់ពីកញ្ញា ធីហួងហ្សា ធ្វើបទបង្ហាញរួចសមាជិកសមាជិកានៃអង្គប្រជុំបានបំបែកក្រុមពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចជា៥ក្រុមដែលរួមមាន៖ ក្រុមទី១ពិភាក្សាអំពីការឆ្ពោះទៅរកវប្បធម៌សកល នៃការអនុលោមតាមច្បាប់ មនុស្សធម៌អន្តរជាតិ, ក្រុម២ពិភាក្សាអំពីការការពារជនស៊ីវិល ជនដែលត្រូវបានការពារ ឧបករណ៍ប្រឆាំងទៅនឹងប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត និងព័ត៌មានក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ, ចំណែកក្រុមទី៣ស្តីអំពីការពង្រឹងការគ្រប់គ្រងហានិភ័យ…

  • ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង

    ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង

    ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអុយរ៉ាហ្គាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់មានភាពតែរឹងមាំ និងប្រសើរឡើងថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះការផ្លាស់ប្តូរមុខមាត់របស់ព្រះរាជាចក្រកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ដែលមានភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងទស្សកិច្ចលើកទីមួយរបស់លោកជំទាវមកកាន់ទីនេះ។ ដោយមើលឃើញពីសក្តានុពល និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា លោកជំទាវ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាក់ទាញទេសចរ ពីសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ៕

  • សហរដ្ឋអាមេរិក រិះគន់ជំហរបទឈប់បាញ់ បែបជ្រុលនិយម របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    សហរដ្ឋអាមេរិក រិះគន់ជំហរបទឈប់បាញ់ បែបជ្រុលនិយម របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានច្រានចោលការអត្ថាធិប្បាយដែលត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយចោទប្រកាន់ថាបានធ្វើ សេចក្តីថ្លែងការណ៍បែបជ្រុលនិយមពុំមិនមានលក្ខណៈស្ថាបនាក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់។ ការអត្ថាធិប្បាយនេះ កើតឡើងស្របពេលមានកិច្ចខិតខំប្រឹងប្រែងខ្លាំងផ្នែកការទូតក្នុងតំបន់ដ៏តានតឹងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ខណៈក្រុងវ៉ាស៊ីនតោន ព្យាយាមជំរុញឱ្យមានវឌ្ឍនភាពទៅមុខលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ក្រុមអាជ្ញាធរអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សាកសពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ៦ នាក់ ត្រូវបានគេយកចេញពីតំបន់ហ្កាហ្សា ក្នុងអំឡុងពេលប្រតិបត្តិការយោធាពេញមួយយប់ នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) ។កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Blinken មានកិច្ចពិភាក្សារយៈពេលបីម៉ោងជាមួយមេដឹកនាំអ៊ីស្រាអែលនៅក្រុងហ្សេរុយសាឡឹម។ ក្រោយមកលោកបាននិយាយថា លោក Netanyahu បានទទួលយកអ្វីដែលហៅថា សំណើបំពេញចន្លោះប្រហោង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងព្យាយាមដោះស្រាយចំណុចជាប់គាំង និងនាំអ៊ីស្រាអែល និងក្រុមហាម៉ាស ខិតទៅជិតកិច្ចព្រមព្រៀងមួយ តែត្រូវបានក្រុមហាម៉ាសលើកឡើងថាជាសំណើបំពេញតែចិត្តអ៊ីស្រាអែល។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល លោក Netanyahu ក្រោយមកបានប្រាប់កិច្ចប្រជុំគ្រួសារចំណាប់ខ្មាំងថាលោកបានបញ្ចុះបញ្ចូល លោក Blinken ថាកិច្ចព្រមព្រៀងត្រូវតែមើលឃើញកងទ័ពអ៊ីស្រាអែលនៅឈរជើងក្នុងតំបន់ហ្កាហ្សា ដែលលោកបានហៅថាជា កម្លាំងយោធា និងនយោបាយ រួមទាំងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីបផងដែរ៕

  • យុទ្ធនាការបោះឆ្នោតលោកស្រី Harris រៃអង្គាសប្រាក់បានប្រហែល ៥០០លានដុល្លារក្នុងពេលត្រឹមមួយខែ

    យុទ្ធនាការបោះឆ្នោតលោកស្រី Harris រៃអង្គាសប្រាក់បានប្រហែល ៥០០លានដុល្លារក្នុងពេលត្រឹមមួយខែ

    ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចខិតខំប្រឹងប្រែងបោះឆ្នោតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានរៃអង្គាសប្រាក់បានប្រហែល ៥០០លានដុល្លារ ចាប់តាំងពីលោកស្រីបានក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដែលជាតួលេខមិនធ្លាប់មានពីមុនមកដែលឆ្លុះបញ្ចាំងពីការសាទររបស់ម្ចាស់ជំនួយក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។ ប្រភពចំនួនបួនដែលដឹងពីការរៃអង្គាសប្រាក់នេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ថវិកាទាំងនោះត្រូវបានដាក់បញ្ចូលក្នុងធនាគារសម្រាប់លោកស្រី Harris ក្នុងរយៈពេល ៤សប្តាហ៍ ចាប់តាំងពីលោកស្រីបានឈានជើងចូលក្នុងការប្រកួតនៅថ្ងៃទី២១ ខែកក្កដា មក។ ប្រភពបន្តថា លោកស្រី Harris រៃអង្គាសប្រាក់បាន ២០០លានដុល្លារក្នុងសប្តាហ៍ដំបូងនៃយុទ្ធនាការរបស់ខ្លួន ហើយបន្ទាប់មកក្រុមការងារលោកស្រីទទួលបានចំនួន ៣១០លានដុល្លារក្នុងខែកក្កដា ដែលនាំឱ្យចំនួនសរុបនៃទឹកប្រាក់ក្នុងយុទ្ធនាការបក្សប្រជាធិបតេយ្យទាំងមុនពេលលោក Joe Biden ដកខ្លួនមានជាង ១ពាន់លានដុល្លារ ដែលជាការឆ្លងកាត់យ៉ាងលឿនបំផុតនៃកម្រិតរៃអង្គាសប្រាក់នៅក្នុងប្រវត្តិសាស្ត្រ។ ចំណែកយុទ្ធនាការរបស់លោក Donald Trump បាននិយាយថា ខ្លួនបានរៃអង្គាសប្រាក់បានចំនួន ១៣៨,៧លានដុល្លារក្នុងខែកក្កដា ហើយមានសាច់ប្រាក់ក្នុងដៃចំនួន ៣២៧លានដុល្លារ។ ការសាទរចំពោះលោកស្រី Harris ដែលមានសាច់ប្រាក់ក្នុងដៃនៅខែកក្កដា រហូតដល់ទៅ ៣៧៧លានដុល្លារ បានបន្តរហូតដល់ខែសីហានេះ ខណៈមនុស្សរាប់ពាន់នាក់បន្តបង្ហាញការគាំទ្ររបស់ខ្លួននៅក្នុងរដ្ឋប្រទាញប្រទង់នយោបាយនៅទូទាំងប្រទេស៕

  • នគរបាលប៉ះទង្គិចជាមួយបាតុករដែលបិទផ្លូវរថភ្លើង ជុំវិញការចាប់រំលោភសិស្សសាលានៅឥណ្ឌា

    នគរបាលប៉ះទង្គិចជាមួយបាតុករដែលបិទផ្លូវរថភ្លើង ជុំវិញការចាប់រំលោភសិស្សសាលានៅឥណ្ឌា

    នគរបាលនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា បានចោទប្រកាន់ក្រុមបាតុករកាន់ដំបង កាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានបិទផ្លូវរថភ្លើងអស់ជាច្រើនម៉ោង។ ក្រុមបាតុករ បានបង្អាក់ដល់សេវាកម្មរថភ្លើង ខណៈពួកគេតវ៉ាប្រឆាំងការចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំចំនួនពីរនាក់ ដោយអ្នកបោសសម្អាតនៅសាលារៀនមួយកន្លែង ខាងក្រៅរដ្ឋធានីហិរញ្ញវត្ថុទីក្រុង Mumbai ។ ការតវ៉ា បានប្រែក្លាយទៅជាអំពើហិង្សា ខណៈកងកម្លាំងសន្តិសុខ បានប្រើប្រាស់ដំបង ដើម្បីបំបែកហ្វូងមនុស្ស ដែលបានសងសឹកវិញដោយការគប់ដុំថ្ម និងនៅបន្តធ្វើបាតុកម្ម។ មន្ត្រីអយស្ម័យាន បានជំរុញឲ្យក្រុមអ្នកតវ៉ាចាកចេញពីផ្លូវរថភ្លើង ហើយទុកឲ្យរថភ្លើងដំណើរការជាធម្មតា។ នគរបាលនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរនិយាយថាសំណុំរឿងនេះ នឹងត្រូវកាត់ទោសនៅតុលាការយ៉ាងឆាប់រហ័ស។ ករណីនិងភាពចលាចលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់រំលោភនិងសម្លាប់វេជ្ជបណ្ឌិតនារីហាត់ការនៅទីក្រុង Kolkata កាលពីថ្ងៃទី៩ ខែសីហា ដែលបានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស និងមានការតវ៉ាពីក្រុមវេជ្ជបណ្ឌិតវ័យក្មេងទាមទាររកយុត្តិធម៌ និងសុវត្ថិភាព ឲ្យបានកាន់តែប្រសើរជាងមុនសម្រាប់ស្ត្រី នៅក្នុងមន្ទីរពេទ្យ។

  • ព្រះអាទិត្យរះចែងចាំងលើស្ថាបត្យកម្មប្រវត្តិសាស្ត្រដែលបង្ហាញពីសក្ខីភាពនៃសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។  រូបភាពពីវិមានឈ្នះ ឈ្នះ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
  • រុស្ស៊ី និយាយថា ខ្លួនវាយរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយប្រមូលផ្ដុំកម្លាំងឡើងវិញបន្ទាប់ពីការលុកលុយ

    រុស្ស៊ី និយាយថា ខ្លួនវាយរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយប្រមូលផ្ដុំកម្លាំងឡើងវិញបន្ទាប់ពីការលុកលុយ

    រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងនូវអ្វីដែលខ្លួនបានហៅថាជាមជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភារដ៏សំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នីវយ៉ក(Niu-York) នៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកម្លាំងរុញច្រានរបស់ទីក្រុងមូស្គូដើម្បីដណ្តើមយកតំបន់ Donetsk ទាំងមូល។ ខណៈកងទ័ពអ៊ុយក្រែនព្យាយាមវាយសម្រុកទៅមុខក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦សីហា ជោគវាសនារបស់តំបន់ នីវយ៉ក ដែលសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យគឺជាការរំលឹកថា កង កម្លាំងរុស្ស៊ីនៅតែកំពុងបន្តប្រតិបត្តិការជាមួយការវាយលុករបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន។ រុស្ស៊ីបានប្រកាសដាច់ដោយឡែកពីគ្នាពីការប្រមូលកងកម្លាំងយោធាថ្មីនៅតំបន់ឃើស និងតំបន់ព្រំដែនពីរផ្សេងទៀត ខណៈខ្លួនព្យាយាមទប់ទល់នឹងការលុកលុយដោយមិនបង្វែរកងកម្លាំងចេញពីសមរភូមិជួរមុខ ដែលស្ថិតនៅជ្រៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ដ្រេ បេឡូសូវ(Andrei Belousov) បាននិយាយថា ស្ថាប័នសម្របសម្រួលថ្មីមួយបាន ចាប់ផ្តើម ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទំនាក់ទំនងរវាងក្រុមអាជ្ញាធរក្នុងតំបន់ មេបញ្ជាការកងទ័ព និងក្រសួងការពារជាតិ។ ចំណែកមេបញ្ជាការកំពូលរបស់អ៊ុយក្រែនវិញ លោក អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrskyi) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់លោកបានវាយប្រហាររុលទៅមុខចម្ងាយ ចន្លោះពី២៨ ទៅ៣៥ គីឡូម៉ែត្រទៀត ចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដោយដណ្ដើមយកផ្ទៃដី១.២៦៣ គីឡូម៉ែត្រក្រឡា រួមទាំងភូមិចំនួន៩៣ ជាតួលេខដែលសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យបាន។ រុស្ស៊ីបានប្តេជ្ញាកម្ទេចការលុកលុយនេះ ប៉ុន្តែពុំបានបង្ហាញសញ្ញាថាខ្លួនបានបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់នេះនៅឡើយទេរហូតមកដល់ពេលនេះ៕

  • ខេត្តតាកែវ គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីចំនួន៣២ហិចតា ក្នុងស្រុកបាទី

    ខេត្តតាកែវ គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីចំនួន៣២ហិចតា ក្នុងស្រុកបាទី

    គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលសមាគមពាណិជ្ជកម្មចិនឆោសាន បានលើកឡើង នឹងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ ត្រូវបាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង។ ក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ និងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសនឹងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរឡើង ដូច្នេះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន ដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានស្នើសុំឱ្យលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគទុនឱ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើង នៅលើទឹកដីខេត្តតាកែវ ខណៈដែរអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។ គួរបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិបាលខេត្តតាកែវ លោកឧកញ៉ា តាំង លាក់ហាវ…

  • ក្រួសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា នឹងមានការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើកទី២១ (The 21st China-ASEAN Expo ) ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ ស្វយ័ត ក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជាដែលមាន បំណងចង់ចូលរួមទស្សនសូមរៀបចំដាក់ពាក្យចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅផងដែរ៕