Category: ព័ត៌មានជាតិ​

  • ក្រុមឧទ្ទាមហ៊ូទីយ៉េមែន អះអាងថា ពួកគេបានវាយប្រហារនាវាចម្បាំងអង់គ្លេសនៅក្នុងសមុទ្រក្រហម

    ក្រុមឧទ្ទាមហ៊ូទីយ៉េមែន អះអាងថា ពួកគេបានវាយប្រហារនាវាចម្បាំងអង់គ្លេសនៅក្នុងសមុទ្រក្រហម

    ក្រុមឧទ្ទាមហ៊ូទីយ៉េមែន បានអះអាងថា កាលពីថ្ងៃអាទិត្យ ពួកគេបានបាញ់មីស៊ីលបាលីស្ទិកលើនាវាចម្បាំង HMS Diamond របស់អង់គ្លេស នៅក្នុងសមុទ្រក្រហម ។ ក្រុមឧទ្ទាមហ៊ូទី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ គឺត្រូវចំគោលដៅ ប៉ុន្តែពួកគេពុំបាននិយាយថា វាបណ្តាលឲ្យមានការខូចខាតឬយ៉ាងណានោះទេ ។ ពួកគេនិយាយថា ពួកគេបានវាយប្រហារលើនាវាពាណិជ្ជកម្ម ២គ្រឿងផងដែរ គឺនាវា Norderney និងនាវា Tavvishi ។ សេចក្តីថ្លែងការណ៍បន្តថា នាវា Tavvishi ស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងនាវា Norderne បានកើតជាអគ្គិភ័យ ក្រោយរងការវាយប្រហារ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា សេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមហ៊ូទី គឺពុំត្រឹមត្រូវនោះទេ ។ ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន និងសម្របខ្លួនតាមអ៊ីរ៉ង់ បានវាយប្រហារនាវានៅជិតតំបន់ឆ្នេររបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដោយពួកគេនិយាយថា ការវាយប្រហារបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីនដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។ កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទីក្រុង Sanaa បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដែលដាក់គោលដៅលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន…

  • រដ្ឋបាលខណ្ឌដូនពេញធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌ និងជំរុញឲ្យខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ

    រដ្ឋបាលខណ្ឌដូនពេញធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌ និងជំរុញឲ្យខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ

    ភ្នំពេញ ៖ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញបានជំរុញឲ្យក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនាថ្ងៃទី១០ ខែមិថុនា នេះ ។ ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែង ក្រោមអធិបតីភាពឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និង ឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដូនពេញដែលពិធីនេះបានធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខណ្ឌដូនពេញ ។ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ មានប្រសាសន៍ថា ដើម្បីបន្តនិរន្តភាពការងារក្រុមប្រឹក្សា និងដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់អង្គបោះឆ្នោត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ នឹងខិតខំបំពេញការងារទ្វេដង ជាមួយនិងការប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងប្តេជ្ញាការពាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្តេជ្ញាពង្រឹងឱ្យបានល្អនូវទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ព្រមទាំងក្រុមប្រឹក្សាផ្សេងៗគ្នា…

  • ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅជប៉ុន

    ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅជប៉ុន

    ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុង​ការប្រកួត​ជើង​ឯកអាស៊ី ​Jet Ski Asian Championships ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុនហើយ ដោយ​ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ។ សមិទ្ធផលថ្មី ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើឆាកអន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម និងជាអគ្គលេខាធិការសហព័ន្ធ លោក សាលី អ៊ូមើត នេះ រួមមាន៖ មេដាយមាស កីឡាករ មីន ម៉ូស្ដាន ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock ​និងវិញ្ញាសា Novice Runabout 1100 Stock ។ រីឯមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសារ Sport…

  • សម្តេចធិបតីណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអមដំណើរស្រ្តីមានផ្ទៃពោះឲ្យដល់មន្ទីរពេទ្យ

    សម្តេចធិបតីណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអមដំណើរស្រ្តីមានផ្ទៃពោះឲ្យដល់មន្ទីរពេទ្យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណីប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍ គប្បីត្រូវលើកលែងដល់ពួកគាត់ និងត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុត សម្រាប់មន្រ្តីបម្រើប្រជាជន។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរឹតបន្តឹងច្បាប់​ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែរមិនអាចធ្វើឡើង​ដោយ​តឹងរឹង​ហួសហេតុពេកនោះទេ ​ជាពិសេសពេលជួបករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គង នឹងច្បាប់ចរាចរណ៍គប្បីជួយសម្រួលដល់ពួកគាត់ និង ជួយសម្រួលចរាចរណ៍​គាត់ឲ្យដល់មន្ទីរពេទ្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការអនុគ្រោះ និងអធ្យាស្រ័យ​ប្រកបដោយក្រមសីលធម៌​ និងអស់ពីកម្លាំង កាយចិត្តនោះគឺជាកត្តាសំខាន់បំផុត​សម្រាប់​មន្រ្តីបម្រើដល់ប្រជាជន។ ទាក់ទងនឹងករណីខាងលើនេះដែរ សម្តេចធិបតីប្រកាសថា សម្តេចមិនលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕អត្ថបទបាន ចក់

  • កូរ៉េខាងត្បូងរាយការណ៍ថា បាឡុងផ្ទុកសំរាមជាង៣០០បន្ថែមទៀត ហោះចេញពីកូរ៉េខាងជើង

    កូរ៉េខាងត្បូងរាយការណ៍ថា បាឡុងផ្ទុកសំរាមជាង៣០០បន្ថែមទៀត ហោះចេញពីកូរ៉េខាងជើង

    ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមចំនួន ៣១០ បន្ថែមទៀត ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទាំងយប់អធ្រាត្រ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយដោយដកស្រង់សម្តីរបស់នាយសេនាធិការចម្រុះរបស់ប្រទេសនេះថា វគ្គចុងក្រោយនៃបាឡុងផ្ទុកកាកសំណល់ដែលបានបញ្ជូនកាលពីល្ងាចថ្ងៃអាទិត្យមានផ្ទុក ដូចជា សំណល់ក្រដាស និងផ្លាស្ទិច ដោយពុំបានរកឃើញសារធាតុពុលណាមួយឡើយ ។ យោធាក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយបន្ថែមទៀតដែលផ្ទុកដោយសំរាមទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំង លើយុទ្ធនាការបង្ហោះបាឡុងនៅតែបន្តរបស់ទីក្រុងព្យុងយ៉ាង។ គិតត្រឹមម៉ោង ១០ ព្រឹក នាយសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញបាឡុងផ្ទុកកាកសំណល់ប្រហែល ៣៣០ ដែលកូរ៉េខាងជើងបានបង្ហោះតាំងពីថ្ងៃសៅរ៍ ក្នុងនោះជាង ៨០ បានធ្លាក់នៅខាងក្នុងទឹកដីកូរ៉េខាងត្បូង ហើយបាឡុងនៅសល់មួយចំនួនទៀត ទំនងជាមិនទាន់មកទៅដល់ប្រទេសនេះទេ៕

  • ក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅលើភ្នំគូលែន

    ក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅលើភ្នំគូលែន

    សៀមរាប៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់​ទេសចរណ៍​លំហែ​បៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» កាលពីទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់​ក​ន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង ក្នុង​ជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា គម្រោងរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នង​ភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី​បាន​ស្នើ​សុំ​ឱ្យ​មានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោង​ដែល​ផ្តល់​ភាព​ជាម្ចាស់​ដល់​សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍​ពី​ការផ្តល់សេវា​កម្មផ្សេ​ង​ៗ​ដល់​ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវ​ការការពារ និង​អភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យ​ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេស​ស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកប​មុខរបរ​នាំ​ភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំ​ចូលរួម​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តតាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តចម្បងចំនួន៣គឺ ស្អាត…

  • លោក Biden សុំទោស លោក Zelenskyy ចំពោះការពន្យារពេលជំនួយ

    លោក Biden សុំទោស លោក Zelenskyy ចំពោះការពន្យារពេលជំនួយ

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសុំទោសដល់សមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការពន្យារពេលជំនួយយោធារបស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ មេដឹកនាំទាំងពីរ បានជួបគ្នានៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ នៅខាងក្រៅព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day ។ លោក Biden បាននិយាយថា សភារបស់សហរដ្ឋអាមេរិក មានបញ្ហាក្នុងការទទួលសេចក្តីស្នើច្បាប់ ដោយសារតែសមាជិកគណបក្សសាធារណរដ្ឋ ដែលអភិរក្សនិយមបំផុត កំពុងគ្រប់គ្រងវិធានការនេះ។ លោកបានបញ្ជាក់ថា ប្រជាជនអាមេរិកនៅតែ ឈរជាមួយប្រជាជនអ៊ុយក្រែន ហើយបានសរសើរពីភាពស៊ូទ្រាំរបស់ពួកគេក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់អ៊ុយក្រែន ក្នុងការជួយឧបត្ថម្ភក្នុងពេលសង្គ្រាម។ លោក Biden បានប្រើឱកាសនេះ ដើម្បីប្រកាសកញ្ចប់ជំនួយទី៦របស់លោក។ វាគឺជាជំនួយបន្ថែម ២២៥លានដុល្លារ ដែលរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ រួមជាមួយសព្វាវុធប្រឆាំងរថក្រោះ។ លោក Zelenskyy បាននិយាយថា វាមានសារៈសំខាន់ខ្លាំង ដែលប្រជាជនអាមេរិក ឈរនៅជាមួយអ៊ុយក្រែន ដូចដែលវាស្ថិតនៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលនៅពេលនោះ សហរដ្ឋអាមេរិក បានជួយសង្គ្រោះជីវិតមនុស្ស និងជួយសង្គ្រោះអឺរ៉ុប។ លោក Biden…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ភាពស្អាតកើតចេញពីចិត្តនាំឱ្យប្រទេសជាតិស្អាតបន្តជំនាន់​ទៅមុខទៀត

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ភាពស្អាតកើតចេញពីចិត្តនាំឱ្យប្រទេសជាតិស្អាតបន្តជំនាន់​ទៅមុខទៀត

    ភាពស្អាតកើតចេញពីចិត្ត នឹងធ្វើឱ្យភាពស្អាតនៅតាមមូលដ្ឋាន នាំឱ្យប្រទេសកម្ពុជា ដែលពី​មុន​មាន​​ភាពស្អាត នឹងមានសម្រស់ស្រស់ស្អាត មានអនាម័យបរិស្ថានល្អប្រសើរ ហើយភាព​ស្អាត​នេះ នឹងបន្តជំនាន់ទៅមុខទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ធ្វើ​ឡើង​​បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និង​មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៨,៨លាននាក់ ឱ្យចូលរួមនាពេលបច្ចុប្បន្ន ដែល​បាន​បញ្ជាក់ថា​អ្នក​ចូលរួមស្រឡាញ់និងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់​ប្លាស្ទិកនោះ​គឺ​មាន​ចំនួន​ច្រើន ជាងអ្នកដែលបោះសំរាម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យុទ្ធនាការថ្មី«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែល​បាន​ដាក់​ចេញដោយក្រសួងបរិស្ថាន ទន្ទឹមគ្នានឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏​កំពុង​ជំរុ​ញជាពិសេសនោះ ការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកបន្ថែមទៀត ដោយ​បេះដូង ធ្វើឱ្យសាលារៀនស្អាត…

  • ោក Trump នឹងដាក់ពន្ធលើប្រទេសនានា រួមទាំងចិន ជុំវិញការមិនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

    ោក Trump នឹងដាក់ពន្ធលើប្រទេសនានា រួមទាំងចិន ជុំវិញការមិនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

    បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកអាចនឹងដាក់ពន្ធលើប្រទេសនានា រួមទាំងប្រទេសចិន ដែលមិនទប់ស្កាត់លំហូរជនអន្តោប្រវេសន៍គ្មានឯកសារមកពីទឹកដីរបស់ពួកគេ ចូលទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ លោក Trump បាននិយាយដូច្នេះ នៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Arizona ខណៈឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួម ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីទំហំនៃពន្ធ ដែលលោកនឹងដាក់ក្នុងសេណារីយ៉ូ បែបណានោះទេ។ នៅពេលត្រូវបានសួរអំពីវិធីដែលលោកនឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ លោក Trump បាននិយាយថា យើងមានអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោក Trump និយាយថា ប្រសិនបើប្រទេសមួយ ដូចជាប្រទេសចិន មិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិក យើងមានរឿងរ៉ាវទាំងនេះដែលហៅថា ការដាក់ពន្ធ។ លោក Trump បានព្រមានថា ប្រសិនបើប្រទេសផ្សេងៗ មិនជួយកាត់បន្ថយការធ្វើអន្តោប្រវេសន៍នោះទេ លោកអាចនឹងដាក់ពន្ធ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី។ សន្តិសុខនៅព្រំដែន និងបញ្ហាអន្តោប្រវេសន៍ បានលេចចេញជាបញ្ហាចម្បង សម្រាប់ប្រជាជនអាមេរិក នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ ដែលលោក Trump នឹងប្រឈមមុខជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden…

  • លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាព១គ្រួសារ នៅខេត្តកំពង់ចាម

    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាព១គ្រួសារ នៅខេត្តកំពង់ចាម

    កំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ ចុះប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនដល់គ្រួសារក្មេងកំព្រា២នាក់បងប្អូន រស់នៅជាមួយជីដូន ដែលខ្វះខាតក្នុងជីវភាព នៅភូមិព្រៃបុស​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។ ក្នុងស្ថានភាពជាក់ស្តែង​ ក្មួយស្រី​ឈ្មោះ​ លី​ ហ្សា​ អាយុ១២ឆ្នាំ​ កំពុងរៀនថ្នាក់ទី៤​ និងប្អូនប្រុសឈ្មោះ​ ម៉ា​ តូ​ អាយុ១០ឆ្នាំ​ រៀនថ្នាក់ទី​១​ ជាកូនកំព្រាដែលឪពុកម្តាយដែលបានលែងលះគ្នា និងមានប្តីប្រពន្ធរៀងៗខ្លួន​ ទៅរស់នៅរកការងារធ្វេីនៅប្រទេសថៃ​ មិនដែលផ្តល់ដំណឹងមកគ្រួសារតាំងតែពីក្មួយប្រុសមានអាយុបាន​៦ខែ។ ក្មួយកំព្រាទាំងពីរនាក់បងប្អួននេះ​ រស់នៅជាមួយយាយបង្កេីតឈ្មោះ​ សាយ​ ញ៉​ អាយុ៥២ឆ្នាំ​ ជាស្ត្រីមេម៉ាយ ដោយរស់នៅជួបការលំបាកយ៉ាងខ្លាំង។ ក្នុងឱកាសនេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត…