Category: ព័ត៌មានជាតិ​

  • ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព

    ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធិភាព

    ក្រសួងព័ត៌មានបានដាក់ចេញយន្តការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមាន​ប្រសិទ្ធិ​ភាព ខណៈឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៣០០០​ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធិបើក​សិក្ខាសាលា​បណ្តុះបណ្តាល​សារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់»។សិក្ខាសាលានេះ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយ​ក្លឹប​អ្នកកា​សែត​កម្ពុជា ដោយមានសិក្ខាកាមមកពីស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិចំនួន២៥ ស្ថានប័នចូលរួម។   នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មានក្រសួងព័ត៌មាន បាន​ថ្លែងថា ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានដាក់ចេញនូវទស្សនៈវិស័យ ប្រែក្លាយក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនង​សាធារណៈ​របស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និង​គុណភាព និងបានកំណត់នូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលក្នុងនោះមានការរៀបចំប្រព័ន្ធ និង​យន្តកា​រ​គ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន។ ក្រសួងព័ត៌មានបានដាក់ចេញនូវយន្តការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ…

  • ប្រមុខកងទ័ពអះអាងថា អ៊ីស្រាអែលជិតឈានដល់សម្រេចចិត្តលើការវាយលុក នៅព្រំដែនលីបង់

    ប្រមុខកងទ័ពអះអាងថា អ៊ីស្រាអែលជិតឈានដល់សម្រេចចិត្តលើការវាយលុក នៅព្រំដែនលីបង់

    អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកនៅតាមបណ្តោយព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ហើយជិតឈានដល់ការសម្រេចចិត្តមួយ ខណៈដែលចលនាហេសបូឡា បាននិយាយថា ខ្លួនមិនស្វែងរកការពង្រីកជម្លោះនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធនឹងសង្គ្រាមណាមួយដែលកើតឡើងចំពោះខ្លួន។ ជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានប្រយុទ្ធគ្នាស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា កាន់តែតានតឹង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបន្ថែមក្តីបារម្ភថា ការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយអាចផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធយ៉ាងខ្លាំងក្លា។ អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង។ លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា៖«យើងត្រូវបានរៀបចំ បន្ទាប់ពីដំណើរការដ៏ល្អនៃការបណ្តុះបណ្តាលរហូតដល់កម្រិតនៃការងារអគ្គសេនាធិការ ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង»។«យើងកំពុងឈានដល់ចំណុចសម្រេចចិត្តមួយ»។ អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជារឿងដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីពួកគេ បានធ្វើសង្រ្គាម ក្នុងឆ្នាំ ២០០៦ ហើយប្រជាជនរាប់ម៉ឺននាក់ នៅសងខាងព្រំដែន ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

  • កូរ៉េខាងត្បូង នឹងផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាបាឡុងសំរាម

    កូរ៉េខាងត្បូង នឹងផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាបាឡុងសំរាម

    ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះបាឡុងដឹកសំរាមដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង ទៅកាន់កូរ៉េខាងត្បូង។ កូរ៉េខាងជើង បានបង្ហោះបាឡុងដឹកសំរាមរាប់រយគ្រឿងរសាត់តាមខ្យល់ឆ្លងកាត់ព្រំដែន ដែលបានទម្លាក់សំរាមពាសពេញទីក្រុងសេអ៊ូល ហើយកូរ៉េខាងត្បូង ហៅបាឡុងនោះថាជាការបង្កហេតុ និងបានច្រានចោលការអះអាងរបស់ទីក្រុងព្យុងយ៉ាង ដែលថាធ្វើឡើងដើម្បីបង្កការរំខានដល់អ្នកជិតខាងរបស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ខ្លួននឹងលើកផែនការផ្អាកទាំងស្រុងនៃកិច្ចព្រមព្រៀងយោធាសម្រាប់ការអនុម័តដោយគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ។   ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើការហ្វឹកហ្វឺននៅជិតព្រំដែនយោធា និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ និងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ កតិកាសញ្ញា ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រអស់ជាច្រើនខែរវាងកូរ៉េទាំងពីរក្នុងឆ្នាំ២០១៨ នេះ ត្រូវបានរង្គោះរង្គើរនៅពេលដែលទីក្រុងព្យុងយ៉ាង បានប្រកាសកាលពីឆ្នាំមុនថាខ្លួនលែងគោរពតាមកិច្ចព្រមព្រៀងនោះទៀតហើយ។ ចាប់តាំងពីពេលនោះមក ខាងជើងបានដាក់ពង្រាយទាហាន និងសព្វាវុធនៅប៉ុស្តិ៍យាមក្បែរព្រំដែនយោធារវាងប្រទេសទាំងពីរ៕

  • ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងលើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ក្នុងកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ ដែលរៀបចំឡើងនៅទីក្រុងម៉ារ៉ាកិច ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ក្រុមហ៊ុនចូលរួម។
  • ចិន បដិសេធការដាក់សម្ពាធលើប្រទេសដទៃ ជុំវិញជំនួបកំពូលសន្តិភាពអ៊ុយក្រែន

    ចិន បដិសេធការដាក់សម្ពាធលើប្រទេសដទៃ ជុំវិញជំនួបកំពូលសន្តិភាពអ៊ុយក្រែន

    ប្រទេសចិនកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះ បានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលថាខ្លួនកំពុងព្យាយាមរារាំងប្រទេសផ្សេងទៀតមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព ដែលបានគ្រោងទុកស្តីពីសង្គ្រាមនៅអ៊ុយក្រែន។ លោក Zelensky បាននិយាយនៅឯវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យថា ទីក្រុង ប៉េកាំង កំពុងធ្វើការយ៉ាងលំបាកនៅពេលបច្ចុប្បន្ននេះ ដើម្បីរារាំងប្រទេសនានាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលប្រទេសស្វីសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅសៅរ៍ទី១៥ ដល់ ថ្ងៃអាទិត្យទី១៦ មិថុនាខាងមុខនេះ។ ទីក្រុង គីវ (Kyiv) សង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងជួយឱ្យខ្លួនទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងច្រើន សម្រាប់ចក្ខុវិស័យរបស់ខ្លួនអំពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ ប្រទេសចិនបានរិះគន់សន្និសីទនេះកាលពីសប្តាហ៍មុន ដោយនិយាយថា វានឹងមានការលំបាកសម្រាប់ខ្លួន ក្នុងការចូលរួម ប្រសិនបើរុស្ស៊ីមិនបានចូលរួមនោះ។     ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមប្ដាហ៍នេះថា ជំហររបស់ចិនគឺបើកចំហ និងមានតម្លាភាព ហើយគ្មានឧទាហរណ៍ណាមួយដែលយើងដាក់សម្ពាធលើប្រទេសផ្សេងៗនោះទេ។ តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ប្រទេសចិន បានការពារជម្រើសរបស់ខ្លួនដែលមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែននៅខែនេះ ដោយនិយាយថាការសម្រេចចិត្តនេះ គឺពុំបានប្រឆាំងដោយផ្ទាល់ចំពោះភាគីណាមួយទេ៕

  • AMD បញ្ចេញបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខ Nvidia

    AMD បញ្ចេញបន្ទះឈីប AI ថ្មី ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខ Nvidia

    ក្រុមហ៊ុន Advanced Micro Devices (AMD) នៅថ្ងៃចន្ទ (ទី៣ ខែមីថុនា) នេះ បានបង្ហាញប្រូសេសស័រ (បន្ទះឈីប) បញ្ញាសិប្បនិម្មិត (AI) ចុងក្រោយបំផុតរបស់ខ្លួន និងបានរៀបរាប់លម្អិតអំពីផែនការរបស់ខ្លួន ក្នុងការអភិវឌ្ឍបន្ទះឈីប AI ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយមានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខ ក្នុងឧស្សាហកម្មនេះ គឺ Nvidia។ នៅឯព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យា Computex នាទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន AMD លោកស្រី Lisa Su បានណែនាំហាដវែរ (ឧបករណ៍ជួយបង្កើនល្បឿន) ឈ្មោះ MI325X ដែលគ្រោងនឹងមាននៅលើទីផ្សារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ ការប្រណាំងប្រជែង ដើម្បីបង្កើតកម្មវិធី AI បាននាំឲ្យមានតម្រូវការកាន់តែខ្ពស់ឡើងៗ សម្រាប់បន្ទះឈីបកម្រិតខ្ពស់ប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ដែលអាចគាំទ្រកម្មវិធីស្មុគស្មាញ។ ក្រុមហ៊ុន AMD ដែលមានមូលដ្ឋាននៅទីក្រុង Santa Clara រដ្ឋ California សហរដ្ឋអាមេរិក បាន និងកំពុងប្រឹងប្រែងប្រកួតប្រជែងជាមួយក្រុមហ៊ុន Nvidia…

  • ក្រសួងការបរទេស៖ ចិននឹងចាត់វិធានការតបតប្រឆាំងនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក

    ក្រសួងការបរទេស៖ ចិននឹងចាត់វិធានការតបតប្រឆាំងនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃចន្ទ (ទី៣ ខែមិថុនា) នេះ បាននិយាយថា ប្រទេសចិននឹងចាត់វិធានការតបត ប្រសិនបើសហរដ្ឋអាមេរិកអនុវត្តការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីរបស់ទីក្រុងហុងកុង។ គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ (ទី៣១ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិក កំពុងដាក់ចេញនូវការរឹតបន្តឹងដល់ការផ្ដល់ទិដ្ឋាការថ្មីលើមន្ត្រីរបស់ប្រទេសចិន និងទីក្រុងហុងកុង ជុំវិញសាលក្រមមានទោស នៅក្នុងការជំនុំជម្រះក្ដីច្បាប់សន្តិសុខជាតិលើអ្នករៀបចំការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅហុងកុង។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន ១៤រូប ត្រូវបានរកឃើញថា មានទោស ហើយ ២នាក់ត្រូវបានដោះលែងឲ្យរួចពីការចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នៅក្នុងសវនាការវិទ្ធង្សនាដ៏សំខាន់មួយ ដែលអ្នករិះគន់និយាយថា អាចបន្ថែមឲ្យមាននូវផលប៉ះពាល់ដ៏ធំមួយទៀត ចំពោះនីតិរដ្ឋ និងកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះ ក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។ ដោយនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃចន្ទនេះ លោកស្រី Mao បានប្រាប់ថា៖ «កិច្ចការហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយឡើយ»៕

  • ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រ លើកទី៣ មានអ្នកចូលរួមជិត ១៥០០នាក់

    ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រ លើកទី៣ មានអ្នកចូលរួមជិត ១៥០០នាក់

    ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រលើកទី ៣ ឆ្នាំនេះ ដែលធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ ទទួលបានអ្នករត់សប្បុរសធម៌ ជាតិ និងអន្តរជាតិ ព្រម​ទាំង​បណ្តាក្រុមហ៊ុនឯកជននានា ជិត១៥០០នាក់ រត់ដើម្បីប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់​​កុមារា-កុមារីក្រីក្រ ៧០០នាក់របស់អង្គការផ្កាយសមុទ្រ។ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រ រៀប​ចំ​ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ គឺគោលបំណងធំដើម្បីគាំទ្រដល់កុមារា-កុមារី ដែល​កំពុងទទួលការឧបត្ថម្ភ ពីអង្គការផ្កាយសមុទ្រ ហើយការ រត់ដើម្បីសុខមាលភាពលើកទី ៣ នេះ ​មានអ្នកចូលរួមច្រើនជាងលើកមុន ។ លោកស្រីបន្តថា អង្គការ​តែងតែ​បង្កើន​ភាព​សប្បាយ​រីករាយ​ជូន​ដល់អ្នកចូលចិត្តរត់ ដើម្បីលើកកម្ពស់សុខភាព ហើយលើកទឹកចិត្តដល់អ្នកចូលចិត្តរត់ និង​អ្នកហាត់កីឡាផ្សេងៗ ដើម្បីឲ្យពួកគាត់មានឳកាសចូលរួមហាត់ប្រាណ និងជួបជុំគ្រួសារ មិត្តភ័ក្ក នៅចុងសប្តាហ៍។ ជាមួយនេះដែរអ្នកចូលរួមព្រឹត្តិការណ៍រត់ ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បី​ប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់កុមារា-កុមារីក្រីក្រ ៧០០នាក់នេះ បាន​សម្តែង​នៅ​ភាព​សប្បាយរីករាយដែលបានចូលរួមរត់សម្បុរសធម៌ រៃអង្គាសថវិការ ជូនដល់កុមារក្រីក្រ ហើយ​ព្រម​ទាំងទទួលបាន សុខភាពផងដែរ។ សូមបញ្ជាក់ផងដែលថា ព្រឹត្តិការណ៍នេះមានការសហការរៀបចំ ដោយសហព័ន្ធខ្មែរ…

  • អាជ្ញាធរមីនអំពាវនាវឲ្យបង្ការគ្រោះថ្នាក់ពីមីន និងសំណល់ពីសង្គ្រាម ខណៈមនុស្សរងគ្រោះ​៣០នាក់ ក្នុង៥ខែឆ្នាំនេះ

    អាជ្ញាធរមីនអំពាវនាវឲ្យបង្ការគ្រោះថ្នាក់ពីមីន និងសំណល់ពីសង្គ្រាម ខណៈមនុស្សរងគ្រោះ​៣០នាក់ ក្នុង៥ខែឆ្នាំនេះ

    អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូម​កុំចូល​ទៅ​តំបន់​ណា​ដែល​មិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និង​សូម​កុំ​ប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេចចោល។ ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មាន​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។ អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​លេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។ ដើម្បីទប់ ស្កាត់ និងរួមចំណែក​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​គ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយ​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បានបន្តខិតខំ​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុកដាក់ក្នុងការរំដោះផ្ទៃដី…

  • ដោយការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈក្រសួង និងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព ហៅកាត់ថា «WAH វ៉ា» ជាជំនួយរបស់ប្រទេសសឹង្ហបូរី នាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកនៃប្រទេសសឹង្ហបុរីចុះពិនិត្យព្យាបាល វះកាត់ ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ   ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យភ្នែកខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រីលោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា)ព្រមទាំងក្រុមគ្រូពេទ្យឯកទេសភ្នែកមកពីប្រទេសសឹង្ហបុរីផងដែរ ។

    ដោយការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈក្រសួង និងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព ហៅកាត់ថា «WAH វ៉ា» ជាជំនួយរបស់ប្រទេសសឹង្ហបូរី នាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកនៃប្រទេសសឹង្ហបុរីចុះពិនិត្យព្យាបាល វះកាត់ ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ   ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យភ្នែកខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រីលោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា)ព្រមទាំងក្រុមគ្រូពេទ្យឯកទេសភ្នែកមកពីប្រទេសសឹង្ហបុរីផងដែរ ។