Category: ព័ត៌មានជាតិ
-

-

-

-

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
ភ្នំពេញ: នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច ស្ថិតនៅភូមិស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។ ឯកឧត្តម បានរំលឹកអនុស្សាវរីយ៍ដែលធ្លាប់បានមកធ្វើការនៅស្រុកឧដុង្គ ដែលបច្ចុប្បន្នប្តូរមកជាក្រុងឧដុង្គម៉ែជ័យ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មក នេះជាលើកទី១ហើយ ដែលបានមកដល់ភូមិព្រះស្តេចជួបជុំជាមួយបងប្អូន កូនក្មួយទាំងអស់គ្នា។ ឯកឧត្តមសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះក្រុមការងារប៉ាម៉ានី ដែលបានប្រឹងប្រែងរៀបចំពិធីនាថ្ងៃនេះឡើង។ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលប្អូនៗ ដែលជាត្រពាំងស្នងឬស្សី និងជំរុញលើកទឹកដល់អាណាព្យាបាលឱ្យចូលរួមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តប្អូនៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលជោគជ័យក្នុងជីវិត ដោយឯកឧត្តមបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលសម្តេចមានប្រវត្តិជាកូនកសិករ បានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ និងក្លាយជាថ្នាក់ដឹកនាំគំរូមួយរូបផងដែរ៕…
-

ប្រធានាធិបតីអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រកិច្ចប្រជុំសន្តិភាព ក្នុងកិច្ចសន្ទនាសាំងគ្រីឡា នៅសិង្ហបុរី
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodomyr Zelenskiy) បានប្រាប់បណ្ដាប្រមុខរដ្ឋនៅក្នុងកិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ជំនួបការទូត នៅក្នុងទម្រង់នៃកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស ក្នុងខែនេះ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ «សង្រ្គាមដ៏ឃោរឃៅ» ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក។ នៅក្នុងសុន្ទរកថា និងសំណួរ-ចម្លើយក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬហៅថា កិច្ចសន្ទនាសាំងគ្រីឡា នៅប្រទេសសិង្ហបុរី លោក ហ្ស៊េឡិនស្គី បាននិយាយថា ប្រទេស និងអង្គការចំនួន ១០៦ បានចុះហត្ថលេខាចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស ប៉ុន្តែបានបញ្ជាក់ថា លោកមានការខកចិត្តដែលមេដឹកនាំពិភពលោកមួយចំនួនមិនទាន់ផ្តល់ការគាំទ្ររបស់ពួកគេ ខណៈដែលរុស្ស៊ី កំពុងព្យាយាមបង្អាក់កិច្ចប្រឹងប្រែងសន្តិភាពនេះ។ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់ សម្រាប់ជំនួយយោធារបស់ពួកគេ ជាពិសេសប្រព័ន្ធការពារដែនអាកាស។ លោក ហ្ស៊េឡិនស្គី បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ជាមួយនឹងមីស៊ីលជិត ១០០ គ្រាប់ ដោយនិយាយថាការវាយប្រហារបែបនោះបានកើតឡើងរាប់រយដងមកហើយ ហើយថា «មិនមានប្រទេសណាមួយអាចដោះស្រាយរឿងនេះតែម្នាក់ឯងបានទេ»។…
-

ចិន៖ ក្ដីសង្ឈឹម នៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញ
រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បាននិយាយនៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ការរំពឹងទុកនៃ «ការបង្រួបបង្រួម» ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបាន «បំផ្លាញ» កាន់តែខ្លាំងឡើងដោយពួកផ្តាច់ខ្លួន និងកងកម្លាំងខាងក្រៅរបស់កោះតៃវ៉ាន់ ដោយសន្យាថា ចិននឹងធានាថាឯករាជ្យភាពតៃវ៉ាន់ មិនកើតឡើងឡើយ។ ប្រទេសចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ហើយកាលពីខែមុន បានរៀបចំហ្គេមសង្គ្រាមជុំវិញកោះនេះដោយកំហឹងក្រោយពិធីឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) កាលពីថ្ងៃទី២០ ឧសភា ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។ ថ្លែងនៅក្នុងសន្និសីទ កិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅប្រទេសសិង្ហបុរី លោក តុង បាននិយាយថា កោះតៃវ៉ាន់គឺជា «បញ្ហាស្នូល» សម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ កំពុងបន្តស្វែងរកការផ្ដាច់ខ្លួនជាបណ្តើរៗ ហើយងាកទៅរកការលុបបំបាត់អត្តសញ្ញាណចិន។ លោកបានចោទប្រកាន់មហាអំណាចបរទេសពីការជ្រៀតជ្រែកក្នុង «បញ្ហាក្នុងស្រុក» និង «ការពង្រឹងក្រុមផ្តាច់ខ្លួនតៃវ៉ាន់»។…
-

-

-

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខមានសារៈសំខាន់សម្រាប់សន្តិភាព
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬដែលគេហៅថាកិច្ចសន្ទនាសាំងត្រីឡានៅប្រទេស សិង្ហបុរីនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានប្រមុខការពារជាតិជាង ៥០ប្រទេសចូលរួមនោះ នាយ ឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ការកសាង កិច្ចសហប្រតិបត្តការសន្តិសុខគឺវាពិតជាមានសារៈសំខាន់បំផុតសម្រាប់សន្តិភាព នៃប្រទេសនីមួយៗនៅ លើសកលលោក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខ មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខការលើកកម្ពស់នូវយន្តការពហុភាគីនិយមដែលមានស្រាប់ ដូចជាកិច្ចសហ-ប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ យើងគួរតែពង្រឹងនិងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។ នៅក្នុងកិច្ចសន្ទនាជាប្រចាំឆ្នាំនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា អាស៊ាននៅតែជាវេទិកា នៃកិច្ចសន្ទនាឈានមុខគេសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែគោលការណ៍បើកចំហ បរិយាបន្ន និងតម្លាភាព ហើយក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាចង់ឃើញដៃគូអាស៊ានបន្តគាំទ្រនិងប្រកាន់ខ្ជាប់នូវមជ្ឈភាព និងឯកភាពអាស៊ាន។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា«ការបែកបាក់របស់អាស៊ាន នឹងនាំទៅរកផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែចំពោះសមាជិកអាស៊ានតែប៉ុណ្ណោះទេ វានឹងកើតចំពោះប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ»។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថាកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការស្វែងរកសន្តិសុខ និងសន្តិភាពដ៏រឹមាំចាប់តាំងពីថ្ងៃដំបូងដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏បានធ្វើការរួមចំណែកប្រកបដោយការស្ថាបនានិងសារៈសំខាន់ជាច្រើនដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។…
-
