Category: ព័ត៌មានជាតិ
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់
ភ្នំពេញ÷ នារសៀលថ្ងៃទី១ ខែឧសភា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សរុបប្រមាណ៦៥០នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ លោកជំទាវប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្លែងកោតសសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងជួយព្យាបាលជំងឺ ដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ លោកជំទាវបន្តថាបើគ្មានលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ទេ ក៏មិនអាចទៅរួចក្នុងការកៀរគរកមូលនីធិជួយដល់មន្ទីរពេទ្យដែរ។ ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីពេលកន្លងទៅ។…
-

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានរីករាយដែលឃើញភាពរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា
(ភ្នំពេញ÷ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមានចិត្តរីករាយដែលបានឃើញពីការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា ហើយបានទទួលស្គាល់ថា កុមារ នៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ នេះ នឹងទទួលបាននូវការអប់រំប្រកបដោយស្តង់ដារខ្ពស់ពីបរិវេណសាលា គ្រូបង្រៀន និងស្តង់ដារសាលារៀន។ ការថ្លែងបែបនេះខណះឯកឧត្តម Dominic Williamsនិង ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដែលបង្ហាញពីការទទួលស្គាល់និងការគាំទ្រពីរាជរដ្ឋាភិបាលអង់គ្លេសនិងកម្ពុជា សម្រាប់សាលា Shrewsbury ដែលជាសាលាក្នុង ចំណោមសាលាសាធារណៈ “ដ៏អស្ចារ្យ” ចំនួន៩ របស់ចក្រភពអង់គ្លេស ដែលបានប្រារព្ធទិវាបង្កើតដំបូងរបស់ពួកគេនៅលើវាល ស្មៅក្បែរបរិវេណសាលាថ្មីរបស់ខ្លួននៅ Morgan Em Maison រាជធានីភ្នំពេញ នៅវេលាថ្ងៃទី 1 ខែមិថុនា ឆ្នាំ ២០២៤នេះ។ ការប្រារព្វពិធីស្របនឹងថ្ងៃទិវាកុមារអន្តរជាតិផងនោះក៏មានបុគ្គលដែលមានឥទ្ធិពលមកពីវិស័យផ្សេងៗនៃសង្គមកម្ពុជា រួមទាំងមាតាបិតាសិស្សសរុបជាង 150 នាក់ បានចូលរួមអបអរសាទរដោយមានការសម្តែងរបស់ក្មេងៗ និងទស្សនាបរិវេណសាលាថ្មីដែលផ្តល់ការ អប់រំបឋមសិក្សា និងបឋមសិក្សា រួមនឹងការប្រគល់រង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់សាលា…
-

សម្តេចធិបតី សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែង ……..
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ។ សិល្បករគ្រប់ទម្រង់ មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌…
-

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ «សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ»៕
-

-

-

-

រាជរដ្ឋាភិបាលណែនាំឲ្យគ្រប់ក្រសួងស្ថាប័នអាជ្ញាធររាជធានី ខេត្តរៀបចំកន្លែងកម្សាន្តសម្រាប់កុមារឲ្យបានសមរម្យ
ភ្នំពេញ ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ រាជធានីខេត្តទាំងអស់ត្រូវរៀបកន្លែងកម្សាន្តសម្រាប់កុមារឲ្យបានសមរម្យ និងត្រូវធ្វើយ៉ាងណារួមគ្នាការពារ កុមារកុំឲ្យធ្លាក់ចូលទៅក្នុងការកេងប្រវញ្ច និងការរំលោភបំពានគ្រប់ទម្រង់ ជាពិសេសគឺតាមប្រព័ន្ធអន ឡាញតែម្តង។ តាមរយៈសារាចរ ស្តីពីការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវា កុមារពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអបអរសាទរទិវាខាងលើនេះ ក្រុមប្រឹក្សាជាតិដើម្បីកុមារ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធររាជធានី និងខេត្ត ត្រូវរៀបចំទិវានេះ និងត្រូវរៀបចំពិធីជួបជុំ ពិធីជួបសំណេះសំណាល ជា មួយកុមារ ធ្វើកម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមគ្រឹះស្ថានរដ្ឋ ឯកជន តាមបណ្តាអង្គការនានា និង តាមមណ្ឌលកុមារកំព្រាជាដើម។ នៅក្នុងឱកាសទិវាកុមារអន្តរជាតិ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការវិនិយោគលើកុមារថ្ងៃ នេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង«រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បី បញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន គ្រប់រាជធានី និងខេត្តទាំងអស់គប្បីធ្វើបដាពាក្យស្លោកអបអរសាទរខួបខាងលើនេះឲ្យបាន គ្រប់ទីប្រជុំជនផងដែរ ដើម្បីលើកកម្ពស់សិទ្ធិកុមារ…
-

នាវាកងទ័ពជើងទឹកចិន បានបញ្ចប់ជោគជ័យសមយុទ្ធនាគមាស និងបានត្រឡប់ទៅចិនវិញដោយសុវត្ថិភាព
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ១គ្រឿង ជាប្រភេទនាវាពហុមុខងារ Type 071 ឈ្មោះ QILIAN SHAN លេខ 985 បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានបញ្ចប់សមយុទ្ធនាគមាស ឆ្នាំ២០២៤ និងបានលើកដាក់សម្ភារសមយុទ្ធនាគមាស រួចរាល់ត្រឡប់យកទៅប្រទេសចិនវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតរយ:ពេល ៦ថ្ងៃកន្លងមក (ថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤) ។ នេះ គឺជាការបញ្ជាក់ប្រាប់ពីលោកឧត្តមនាវី ស្វាយ សុន្ធី មេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។ ដោយ ៖ ប៊ុនថា
-

សិស្សានុសិស្សនៅខេត្តស្វាយរៀងជិត ២ពាន់នាក់ បានទទួលការអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាព
សិស្សនុសិស្សសិក្សានៅវិទ្យាល័យហ៊ុនសែនស្វាយជ្រំ ខេត្តស្វាយរៀង ១៧៥៧នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បានមកទទួលការអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាពពីអធិការនគរបាលស្រុកស្វាយជ្រំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យស្វាយជ្រុំ។ លោកវរៈសេនីយ៍ឯក សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានបញ្ជាក់ថា អនុវត្តគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្តរឹតបន្តឹង បង្ក្រាបក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងការអនុវត្តគោរពច្បាប់ចរាចរណ៍ អធិការនគរបាលស្រុកសហការជាមួយនឹងរដ្ឋបាលមូលដ្ឋានបានបន្តចុះអនុវត្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋានឃុំក្នុងស្រុក ពិសេសនៅតាមសាលារៀន។ តាមរបាយការណ៍របស់អធិការនគរបាលស្រុកស្វាយជ្រុំដែលប៊ីធីវីទទួលបានថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ អនុវត្តការរឹតបន្តឹងអធិកានគរបាលស្រុកគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អធិការនគរបាលស្រុកបានធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងប្រើប្រាស់កាំបិតជាឧបករណ៍បង្កដល់ដៃគូបានចំនួន ១០នាក់ ដោយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស រួមនឹងឧបករណ៍ធ្វើសកម្មភាពម៉ូតូ កាំបិត និងទូរសព្ទដៃមួយចំនួនផងដែរ៕