Category: ព័ត៌មានជាតិ
-
![[BREAKING NEWS] លោក Putin ពោលសរសើរទំនាក់ទំនង «មិនធ្លាប់មានពីមុន» ជាមួយចិន ខណៈការពិភាក្សាចាប់ផ្តើម](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-02_12-54-57.jpg)
[BREAKING NEWS] លោក Putin ពោលសរសើរទំនាក់ទំនង «មិនធ្លាប់មានពីមុន» ជាមួយចិន ខណៈការពិភាក្សាចាប់ផ្តើម
ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin បានចាប់ផ្ដើមកិច្ចចរចាទ្វេភាគី នៅទីក្រុងប៉េកាំង ពោលគឺនៅមុនថ្ងៃប្រារព្ធព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។ លោក Putin បានពោលសរសើរទំនាក់ទំនង រវាងប្រទេសទាំង២ ដោយនិយាយថា ការប្រាស្រ័យទាក់ទងនេះ ស្ថិតក្នុង «កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» ហើយលោកបានបន្ថែមថា ការចូលកៀកគ្នាកាន់តែជិតស្និទ្ធរបស់ប្រទេសទាំង២ នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន»។ បើយោងតាមវីដេអូដែលត្រូវបានចេញផ្សាយនៅលើកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់វិមានក្រឹមឡាំង បានបង្ហាញថា អំឡុងកិច្ចពិភាក្សាទ្វេភាគីនោះ លោក Putin បានថ្លែងទៅកាន់លោក Xi ថា៖ «មិត្តជាទីគោរពស្រឡាញ់ ទាំងខ្ញុំ និងគណៈប្រតិភូរុស្សីទាំងមូល មានសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយមិត្ត និងសហការីចិនរបស់ពួកយើងម្តងទៀត»។ លោក Putin បានបន្ថែមថា៖ «ទំនាក់ទំនងជិតស្និទ្ធរបស់ពួកយើង ឆ្លុះបញ្ចាំងពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-ចិន ដែលស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ យើងតែងតែនៅជាមួយគ្នា ពីពេលមុន ហើយយើងនៅតែនៅជាមួយគ្នាដដែលឥឡូវនេះ»។ ចំណែកលោក Xi បានប្រាប់ទៅលោក Putin វិញថា៖ «ទំនាក់ទំនងចិន-រុស្ស៊ី បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរជាអន្តរជាតិ»…
-

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន ជាកម្លាំងជំរុញបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម
(ហាណូយ)៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទិវាបុណ្យឯករាជ្យជាតិវៀតណាម មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញ សម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។ នេះបើតាមបណ្ដាញសង្គមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី ៨០ឆ្នាំមុន…
-

ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់ ។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ…
-

អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី អាហ្វហ្គានីស្ថាន កើនដល់៦០០នាក់
កាប៊ុល ៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់ចំនួន ជាង៦០០នាក់ហើយ។ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ ដ៏ធំមួយ កំពុងដំណើរការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ និងការរញ្ជួយដី ជាច្រើនទៀត។ ការរញ្ជួយដីបានកើតឡើង នៅមុនពាក់កណ្តាលអធ្រាត្រ ដោយអង្រួនអគារ ពីទីក្រុងកាប៊ុល ទៅដល់ រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសជិតខាង គឺ ប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យ ក្រសួងបានអះអាងថា «មនុស្សចំនួន ៦១០ នាក់ បានស្លាប់ និង ១,៣០០ នាក់បានរងរបួស នៅក្នុងខេត្ត Kunar ជាមួយនឹងផ្ទះជាច្រើន ត្រូវបានបំផ្លាញ»។ ប្រភពថា នៅមានមនុស្ស ២៥៥នាក់ ផ្សេងទៀត រងរបួស។ អាជ្ញាធរតាលីបង់ និងអង្គការសហប្រជាជាតិ ហៅកាត់ UN បានចល័តក្រុមការងារ ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ទៅកាន់តំបន់ ដែលរងគ្រោះខ្លាំង។ អង្គការសហប្រជាជាតិ បាននិយាយ…
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
-

ហ្វូងបាតុករថៃ ប្រមូលផ្តុំតវ៉ាប្រឆាំងលោក ថាក់ស៊ីន និងជំទាស់លោក ឆៃក្សេម មិនឱ្យធ្វើនាយករដ្ឋមន្ត្រីថ្មី
ក្រុមអ្នកតវ៉ានៅប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងកុះករនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមវត្តមាននគរបាល និងសន្តិសុខយ៉ាងតឹងរ៉ឹង កាលពីថ្ងៃអាទិត្យ (៣១ សីហា) ដើម្បីសម្ដែងការប្រឆាំងយ៉ាងខ្លាំងក្លារបស់ពួកគេ ទល់នឹងរបបដឹកនាំដ៏ចម្រូងចម្រាសរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និងបានបដិសេធបេក្ខភាព លោក ឆៃក្សេម និទីស៊ិរិ (Chaikasem Nitisiri) មកពីគណបក្សភឿថៃ មិនឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។ មេដឹកនាំបាតុកម្មនោះរួមមានលោក Jatuporn Prompan អតីតមេដឹកនាំក្រុមអាវក្រហមដែលបានប្រែក្លាយអ្នករិះគន់ខ្លាំងៗលើលោក ថាក់ស៊ីន ព្រមទាំងសកម្មជនជាច្រើនរូបទៀត ហើយបាតុកម្មនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បំផ្លាញរបប ថាក់ស៊ីន»។ ដំបូងឡើយ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្នែកតូចមួយប៉ុណ្ណោះនៃផ្លូវថ្នល់នៅពីមុខវេទិកាតវ៉ា ប៉ុន្តែក្រោយមកនៅពេលរសៀល ហ្វូងមនុស្សបានកើនឡើងយ៉ាងកុះករ ហើយក្រុមមន្រ្តីរាយការណ៍ថា រង្វង់មូលដែលតភ្ជាប់ខ្សែផ្លូវធំៗចំនួន៤ នៅទីតាំងវិមានជ័យជម្នះនោះ មិនអាចឆ្លងកាត់បានទេដោយសារវត្តមានបាតុករច្រើនខ្លាំងពេក ស្រដៀងទៅនឹងបាតុកម្មមុនៗដែរ៕
-

ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ
ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ ស្របគ្នានឹងការប្រកាសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងគាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោយជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី ។ សម្ដេចធិបតីក៏បានបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិន ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាពស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រធានាធិបតីចិន សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រួលទុក្ខលំបាករបស់ប្រជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់ ៕
-

-

លោក គីម ជុងអ៊ុន ឆ្លៀតចុះពិនិត្យមីស៊ីលថ្មី មុនពេលធ្វើដំណើរទៅចិន
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មនៃការផលិតមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានលើកឡើងនៅក្នុងថ្ងៃចន្ទនេះថា ទំនើបកម្មនៃដំណើរការផលិតមីស៊ីលថ្មី នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង។ ប្រភពបានឱ្យដឹងថា ក្រៅពីផលិតសព្វាវុធទុកប្រើប្រាស់ក្នុងស្រុក កូរ៉េខាងជើងក៏បានបញ្ជូនទាហាន កាំភ្លើងធំ និងមីស៊ីលទៅឱ្យរុស្ស៊ីផងដែរ ដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានចុះពិនិត្យទីតាំងខ្សែសង្វាក់ផលិតកម្មមីស៊ីល មុនពេលបន្តដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ គិតមកទល់ពេលនេះ កូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជុំវិញកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកជំនាញ និងមន្ត្រីអន្តរជាតិនិយាយថា ទណ្ឌកម្មទាំងនោះទំនងជាមិនរារាំងគោលដៅរបស់កូរ៉េខាងជើងឡើយ ដោយសារតែមានការគាំទ្រកើនឡើង ក្នុងនោះរួមមានទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕ ប្រភព ៖ AFP
-

Starlink កំពុងរាតត្បាតខ្លាំង៖ គ្រោះមហន្តរាយកំពុងលេចឡើងនៅកម្ពុជា
ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវ “ដំបងពន្ធ” ប្រឆាំងនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអនុវត្តវិធានការពន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន។ គួរកត់សម្គាល់ថា ជាផ្នែកមួយនៃការចរចារពន្ធគយ សហរដ្ឋអាមេរិកបានគំរាមកំហែងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក្នុងការអនុញ្ញាតឱ្យចូលប្រើសេវា Starlink ដែលជាការផ្លាស់ប្តូរមួយដែលនឹងនាំមកនូវហានិភ័យដែលអាចកើតមានជាច្រើន។ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា Starlink – ប្រតិបត្តិការហួសពីការគ្រប់គ្រងរបស់ប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក – បង្កការគំរាមកំហែងច្រើនមុខចំពោះសន្តិសុខព័ត៌មានជាតិ និងអធិបតេយ្យភាពឌីជីថល។ យោងតាមប្រភពខាងក្នុងបានឱ្យដឹងថា ខណៈដែលបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមនៅក្នុងប្រទេសថៃ រួមទាំងគណបក្សភ្លើងទៀន និងក្រុមការងារដែលគាំទ្រលោក សម រង្ស៊ី កំពុងប្រើប្រាស់ Starlink កាន់តែខ្លាំងឡើងសម្រាប់ការទំនាក់ទំនង និងការសម្របសម្រួល។ តួអង្គទាំងនេះកំពុងរៀបចំកិច្ចប្រជុំសម្ងាត់ ញុះញង់យ៉ាងសកម្មនូវមនោសញ្ចេតនាក្នុងចំណោមក្រុមយុវជន ហើយថែមទាំងជំរុញឱ្យពលករខ្មែរនៅក្នុងប្រទេសថៃត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅពេលនេះ ដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនឹង “បញ្ហាផ្ទៃក្នុង និងខាងក្រៅ” ក្នុងគោលបំណងបង្កើត “និទាឃរដូវអារ៉ាប់” នៅកម្ពុជា ដើម្បីផ្តួលរំលំរបបបច្ចុប្បន្ន។ លើសពីនេះ ជាមួយនឹងអត្ថប្រយោជន៍នៃការគ្របដណ្តប់ធំទូលាយ និងការចំណាយទាប នៅពេលដែល Starlink ចូលមកប្រទេសកម្ពុជា វាពិតជានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ឧស្សាហកម្មទូរគមនាគមន៍ និងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍ក្នុងស្រុក ដែលនឹងនាំឱ្យភាគហ៊ុនទីផ្សារធ្លាក់ចុះ ការបាត់បង់អតិថិជនយ៉ាងសំខាន់ និងសម្ពាធជាច្រើនទៀតសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ប្រពៃណី។ កាន់តែពិសេស វាអាចជះឥទ្ធិពលដល់ចំណូលសារពើពន្ធជាតិ និងធ្វើឱ្យខូចដល់វិស័យទូរគមនាគមន៍ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ ហានិភ័យដែលអាចកើតមានដោយ Starlink…