Category: ព័ត៌មានជាតិ
-

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ ឯកឧត្តម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្ដេចបវរធិបតី បានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេច និង…
-

អ៊ីស្រាអែលនឹងអស់អាវុធបាញ់ទម្លាក់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ឆាប់ៗនេះ
ហ្សេរុយសាឡឹម ៖ កាសែត Washington Post រាយការណ៍ថា មីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែល ដែលប្រើបាញ់ស្ទាក់មីស៊ីលបាលិស្ទីករបស់អ៊ីរ៉ង់បច្ចុប្បន្ន នឹងអស់ពីឃ្លាំងក្នុងពេលតិចជាងពីរសប្តាហ៍ទៀត បើសិនគ្មានការផ្គត់ផ្គង់បន្ថែមពីសហរដ្ឋអាមេរិក ឬការផលិតដោយខ្លួនឯងផ្ទាល់នោះទេ។ កាសែត Washington Post បានចេញផ្សាយថា ការស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ គឺជាការចំណាយដ៏ខ្ពស់សម្រាប់អ៊ីស្រាអែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ការចំណាយរបស់អ៊ីស្រាអែលលើការការពារមីស៊ីលប្រហែលជាខ្ទង់ ២៨៥លានដុល្លារក្នុងមួយយប់។ ដោយសំអាងលើល្បឿននៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះ អ៊ីស្រាអែលប្រហែលជាអាចទប់ទល់បានត្រឹមតែ១០ទៅ១២ថ្ងៃទៀតប៉ុណ្ណោះ ក្នុងករណីគ្មានការផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសរបស់អាមេរិក ឬជំនួយពីកងកម្លាំងអាមេរិក ពីព្រោះមីស៊ីលការពារដែនអាកាសទាមទារការចំណាយពេលយូរក្នុងការផលិត។ អ៊ីរ៉ង់បានវាយប្រហារសងសឹកអ៊ីស្រាអែល ដោយប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលរាប់រយគ្រាប់ ចាប់តាំងពីរដ្ឋជ្វីហ្វមួយនេះវាយលុកអ៊ីរ៉ង់កាលពីថ្ងៃសុក្រទី១៣ ខែមិថុនា ដោយលើកហេតុផលថា ជាវិធានការបង្ការទុកជាមុន ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរបាន។ ស្របពេលជាមួយគ្នានេះ កងកម្លាំងអាមេរិកត្រូវបានគេរាយការណ៍ថា កំពុងជួយអ៊ីស្រាអែលទប់ទល់ ឬស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ដែលបាញ់ចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែល។ ចំណែក លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិកអាចនឹងចូលរួមក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ប៉ុន្តែគិតមកទល់ពេលនេះ នៅមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ប៉ុន្តែភាគីអ៊ីរ៉ង់បានព្រមានអាមេរិកទុកជាមុនថា ការជាប់ពាក់ព័ន្ធណាមួយ នឹងនាំឱ្យអាមេរិកជួបផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចស្រោចស្រង់វិញបាន៕ ប្រភព ៖ RT
-

ស៊ែប៊ីខ្ចីលុយធនាគារជាង ២ ពាន់លានដុល្លារ បង្គ្រប់ទិញយន្តហោះចម្បាំងបារាំង
ប៊ែលហ្គ្រាដ ៖ ថ្មីៗនេះ សភាស៊ែប៊ីបានបើកភ្លើងខៀវឱ្យប្រទេសរបស់ខ្លួនខ្ចីលុយប្រហែល ២.២ពាន់លានដុល្លារ ពីធនាគារបារាំងមួយចំនួន ហើយបង្វែរកញ្ចប់ថវិកាទាំងនេះ ទៅចាយវាយលើការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើប Rafale របស់ប្រទេសបារាំងចំនួន ១២គ្រឿង ស្របពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែពុះកញ្ជ្រោល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The defense post។ ខែសីហាឆ្នាំមុន ស៊ែប៊ីបានយល់ព្រមទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន ១២គ្រឿង ក្នុងនោះយន្តហោះចម្បាំងមានកៅអីបើកតែមួយចំនួន ៩គ្រឿង និងមានកៅអីបើកពីរចំនួន ៣គ្រឿង ក្នុងតម្លៃសរុប ៣.១ពាន់លានដុល្លារ។ កងយន្តហោះចម្បាំងបារាំងទាំងនេះ នឹងត្រូវចូលជំនួសកងយន្តហោះចម្បាំង MiG របស់សូវៀតដែលហួសសម័យកាល។ យោងតាមកិច្ចព្រមព្រៀង គឺតម្រូវឱ្យស៊ែប៊ីបង់លុយមុនប្រហែល ៩៥២លានដុល្លារ ហើយលុយនៅសេសសល់ គឺស៊ែប៊ីគ្រោងនឹងខ្ចីពីធនាគារ និងស្ថាប័នឥណទានរបស់បារាំង។ រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ែប៊ី លោក Sinisa Mali បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធស៊ែប៊ីក្នុងទ្រង់ទ្រាយធំ ហើយនេះគឺជាការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពស៊ែប៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា យន្តហោះចម្បាំង Rafale ដំបូងគេ ត្រូវបានរំពឹងថា នឹងបញ្ជូនមកដល់នៅដើមឆ្នាំ២០២៨ ហើយការចែកចាយបន្តបន្ទាប់នឹងធ្វើឡើងជារៀងរាល់ខែរហូតដល់គ្រប់ចំនួន ១២គ្រឿង។ គួរកត់សម្គាល់ យន្តហោះ…
-

លោកពូទីនថា ឥណ្ឌូនេស៊ីនៅតែជាដៃគូសំខាន់របស់រុស្ស៊ី
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចាត់ទុកប្រទេសឥណ្ឌូនេស៊ី នៅតែជាដៃគូសំខាន់ របស់រុស្ស៊ី។ ប្រធានាធិបតី Putin បានអះអាងបែបនេះ ក្នុងពេលទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ។ លោក Putin បាននិយាយថា ឥណ្ឌូនេស៊ីនៅតែជា “ដៃគូសំខាន់” របស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងរបស់យើងមានផលប្រយោជន៍ ទៅវិញទៅមក ហើយកំពុងអភិវឌ្ឍន៍ យ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើប្រពៃណីដ៏យូរអង្វែង នៃមិត្តភាព និងជំនួយ ទៅវិញទៅមក»។ លោក Prabowo បានថ្លែងអំណរគុណ ចំពោះលោក Putin សម្រាប់ការគាំទ្រឲ្យប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងប្លុក BRICS។ លោក Prabowo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាថា «ថ្ងៃនេះយើងបានជួបគ្នា ហើយទំនាក់ទំនងរបស់យើង កាន់តែរឹងមាំម្តងទៀត…ជំនួបរបស់ខ្ញុំ ជាមួយប្រធានាធិបតីពូទីន ថ្ងៃនេះ មានភាពខ្លាំងក្លា កក់ក្តៅ និងមានផលិតភាព…
-

រុស្ស៊ី៖ កាលបរិច្ឆេទនៃកិច្ចចរចាជុំថ្មីជាមួយអ៊ុយក្រែន អាចត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ
អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ី លោក Dmitriy Peskov បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីរំពឹងថានឹងយល់ព្រមលើកាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំទីបីជាមួយអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីជុំទី២បានធ្វើឡើងនៅប្រទេសទួរគី។ លោក Peskov បាននិយាយថា ពួកលោកនឹងរង់ចាំរហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅកាលបរិច្ឆេទសម្រាប់ជុំបន្ទាប់នៃកិច្ចពិភាក្សាអ្នកជំនាញនៅសប្តាហ៍ក្រោយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺមានភាពម៉ឺងម៉ាត់ ចំពោះការចរចាជាមួយទីក្រុង Kiev ។ លើសពីនេះទៀតលោក Peskov បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Trump មុននេះដែលបានថា ប្រធានាធិបតី Putin នៃសហព័ន្ធរុស្ស៊ីគួរតែដោះស្រាយជម្លោះនៅអ៊ុយក្រែនជាដំបូងហើយបន្ទាប់មកចូលរួមក្នុងការប៉ុនប៉ងដើម្បីស្អំភាពតានតឹងនៅមជ្ឈិមបូព៌ា ។ លោក Peskov និយាយថា លោកTrump មានភាសា និងវិធីនិយាយតែមួយគត់។ រុស្ស៊ី មានការអត់ឱនយ៉ាងខ្លាំង ហើយរំពឹងថា ការអត់ឱននឹងត្រូវបានបង្ហាញចំពោះពួកលោកផងដែរ។ពួកលោកមានការអធ្យាស្រ័យចំពោះអ្នកឆ្លើយឆ្លងរបស់ពួកលោក ដូច្នេះរុស្ស៊ី មិនចាត់ទុកថានេះជាការនិយាយមិនពិតនោះទេ។ អ្នកនាំពាក្យរូបនេះ បាននិយាយថា អ៊ុយក្រែនត្រូវតែយល់ស្រប នឹងទទួលយកការពិតថ្មី ហើយថាស្ថានភាពបានប្រែប្រួលហើយ បើធៀបទៅនឹងអ្វីដែលបានកើតឡើងកាលពី៣ឆ្នាំមុន ដោយលោកបានបង្ហាញសុទ្ធិដ្ឋិនិយមអំពីវឌ្ឍនភាពឆ្ពោះទៅកាន់ជុំទី៣ជាមួយអ៊ុយក្រែន៕
-

អ៊ីស្រាអែល៖ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្ទុកគ្រាប់បែកចង្កោមក្នុងបំណងបង្កើនការស្លាប់ និងរបួសជនស៊ីវិល
យោធាអ៊ីស្រាអ៊ែល និងស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ខ្លួន បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដែលបានពង្រាយខ្ចាត់ខ្ចាយគ្រាប់បែកតូចៗ ក្នុងគោលបំណងបង្កើនចំនួនជនស៊ីវិលស្លាប់និងរងរបួស ជាការប្រើប្រាស់គ្រាប់បែកចង្កោមលើកដំបូងត្រូវបានរាយការណ៍នៅក្នុងសង្គ្រាមរយៈពេល៨ថ្ងៃមកនេះ។ ស្ថានទូត បាននិយាយនៅក្នុងសារអេឡិចត្រូនិកមួយទៅកាន់សារព័ត៌មាន Reuters ដែលពុំបានកំណត់អត្តសញ្ញាណតំបន់នោះថា «ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបាញ់មីស៊ីលដែលមានផ្ទុកគ្រាប់រំសេវចង្កោម ទៅកាន់តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើនក្នុងប្រទេសអ៊ីស្រាអែល»។ សារអេឡិកត្រូនិក បន្តថា «គ្រាប់បែកចង្កោម ត្រូវបានរៀបចំដើម្បីពង្រាយឲ្យរាយប៉ាយនៅលើតំបន់ធំមួយ និងបង្កើនឱកាសនៃការវាយប្រហារដែលបង្កគ្រោះថ្នាក់»។ «អ៊ីរ៉ង់ បានបាញ់ដោយខុសច្បាប់និងមានចេតនា ទៅលើមជ្ឈមណ្ឌលជនស៊ីវិល ហើយព្យាយាមបង្កើនការធ្វើឲ្យជនស៊ីវិលស្លាប់ដោយការប្រើប្រាស់គ្រាប់បែកចង្កោម»។ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ សេចក្តីរាយការណ៍ព័ត៌មានរបស់អ៊ីស្រាអែលបានដកស្រង់សម្តីយោធាអ៊ីស្រាអែលដែលនិយាយថា ក្បាលគ្រាប់មីស៊ីល បានបំបែកបើកចំហនៅរយៈកម្ពស់ប្រហែល៧គីឡូម៉ែត្រ និងបានបញ្ចេញគ្រាប់រំសេវប្រហែល២០គ្រាប់ក្នុងរង្វង់ប្រហែល៨គីឡូម៉ែត្រ លើអ៊ីស្រាអែលភាគកណ្តាល។
-

អ៊ីរ៉ង់ព្រមានខ្លាំងៗថា អាមេរិកនឹងជួបគ្រោះធំបំផុត បើហ៊ានវាយប្រហារអ៊ីរ៉ង់
តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធ បានចេញមុខច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានព្រមានធ្ងន់ៗថា ការវាយប្រហារណាមួយរបស់អាមេរិក នឹងទទួលបានផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចស្រោចស្រង់បាន។ លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រជាជនអ៊ីរ៉ង់នឹងមិនទទួលយកការគំរាមកំហែងឲ្យចុះចាញ់នោះទេ និងថា សន្តិភាព ឬសង្គ្រាម មិនអាចដាក់គំនាបលើអ៊ីរ៉ង់បានឡើយ។ លោក Khamenei បានហៅឱសានវាទឲ្យចុះចាញ់សង្គ្រាមរបស់ លោក Trump ថា ជារឿងមិនអាចទទួលយកបាន។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់គ្មានថ្ងៃចុះចាញ់ការដាក់ទណ្ឌកម្មពីនរណាម្នាក់ឡើយ ហើយអាមេរិកគួរតែដឹងថា អន្តរាគមន៍យោធាណាមួយ នឹងជួបផលវិបាកធ្ងន់ធ្ងរដែលមិនអាចជួសជុលបាន។ ប្រភពបាននិយាយថា លោកប្រធានាធិបតី Trump ទំនងជាកំពុងពិចារណាលើជម្រើស ដែលរួមទាំងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ដំណឹងនេះកើតឡើងចំពេលដែលយោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំង ៥០គ្រឿងរបស់ពួកគេ បានវាយប្រហារគោលដៅ ២០កន្លែងនៅក្នុងទីក្រុងតេហេរ៉ង់ រួមទាំងទីតាំងផលិតវត្ថុធាតុដើម សមាសធាតុ និងប្រព័ន្ធផលិតកម្មសម្រាប់គ្រាប់មីស៊ីល៕ ប្រភព ៖ AFP
-

មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ
នំពេញ)៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានគាំទ្រ សម្រាប់យន្តការក្នុងការដោះស្រាយ នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានលើកឡើងពីសក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស ចំនួននៃការកើនឡើងទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជា ពេលបច្ចប្បន្ន ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម Dato’ Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ…
-

លោក Putin ថា អាល្លឺម៉ង់នឹងលូកដៃក្នុងសង្គ្រាមដោយផ្ទាល់ បើហ៊ានបញ្ជូនមីស៊ីល Taurus ឱ្យអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានធ្ងន់ៗថា រុស្ស៊ីនឹងចាត់ទុកអាល្លឺម៉ង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមដោយផ្ទាល់ បើសិនអាល្លឺម៉ង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកកាសែតអន្តរជាតិនៅទីក្រុង Saint Petersburg ថា បើសិនអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនមែន នោះរុស្ស៊ីនឹងចាត់ទុកថា រឿងនេះបានបំផ្លាញទំនាក់ទំនងទ្វេភាគីទាំងស្រុង ហើយវាក៏មិនអាចរារាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានដែរ។ ស្របពេលជាមួយគ្នានេះ លោក ពូទីន ក៏បានអះអាងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែរឿងនេះនឹងកើតឡើងនៅ “ដំណាក់កាលចុងក្រោយ” នៃការចរចា ស្តីពីការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំប៉ុណ្ណោះ។ ការព្រមានរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីខែឧសភា បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន ប៉ុន្តែលោកបញ្ជាក់ថា ទ័ពអ៊ុយក្រែនត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។ គួរកត់សម្គាល់ Taurus ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយផលិតរួមគ្នាដោយអាល្លឺម៉ង់ និងស៊ុយអែត។ មីស៊ីលនេះមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ និងអាចវាយកម្ទេចគោលដៅនៅចម្ងាយ…
-

ពលរដ្ឋស៊ីរីអង្គុយមើលមីស៊ីលអ៊ីរ៉ង់-អ៊ីស្រាអែល
បរទេស ៖ ប្រជាជនស៊ីរីបានអង្គុយមើលកាំជ្រួចមីស៊ីល ដែលហោះកាត់ផ្ទៃមេឃ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ធ្វើការបាញ់ដាក់គ្នា ទៅវិញទៅមក។ ប្រជាជនស៊ីរី នៅក្នុងរដ្ឋធានី ដាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ បានមើល ពីលើដំបូលអគារ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបាញ់ប្រហារគ្នា ឈានចូលដល់ថ្ងៃទី៦ នៃការប្រឈមមុខ ដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បង្កឱ្យមានការភ័យខ្លាចថា ជម្លោះនឹងកើនឡើង រីករាលដាល ពាសពេញតំបន់ មជ្ឈិមបូព៌ា។ លោក Bashir Baddour ដែលធ្វើការជាមេធាវី បាននិយាយថា «ខ្ញុំឡើងទៅលើដំបូល ដូច ជនជាតិស៊ីរី ដទៃទៀតដែរ ដើម្បីមើលកាំជ្រួច ដែលហោះកាត់មេឃ»។ លោកបានបន្ថែមថា «ខ្ញុំមើលនេះ មិនមែនដោយភាពរីករាយទេ ប៉ុន្តែ សង្ឃឹមថា ពន្លឺដ៏មហិមាបំភ្លឺមេឃ ទាំងនោះ នឹងរលត់ទៅវិញ ឆាប់»៕ ប្រភពពី AFP