Category: ព័ត៌មានជាតិ​

  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាម​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី…

  • ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀត បន្តការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្ម

    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀត បន្តការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្ម

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាម​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពី«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ-DTA»។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤​ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា សារសំឡេងពន្យល់បន្ថែមរបស់ សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី…

  • សារសំឡេងពិសេស!!! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ជនរួមជាតិ។  ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
  • សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួម​ដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

    សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួម​ដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

    ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ បានអំពាវនាវដល់ អំពាវនាវដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះ ដែលប្រុងនឹងផ្ដួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ដើម្បីផ្ដួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយគ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។ តាមរយៈសារដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឱ្យចង់ចាំថា ពួកអ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក៏មានកាតព្វកិច្ច ដើម្បីការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីរាជរដ្ឋាភិបាលនោះការពារប្រជាជនជាបន្តទៀត៕

  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

    សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

    ភ្នំពេញ ៖តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ក៏បានចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាសតិសាសន៍ខ្លួនឯង។ ​សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង ក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLVថា កម្ពុជាគឺជាប្រទេសកម្ពុជាឯករាជ្យមួយ ប៉ុន្ដែបើបងប្អូនបែរជាគិតថាកម្ពុជាបានកំពុងត្រួតដោយវៀតណាមនោះ គឺជាការមើលស្រាល មិនមែនតែចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារ និងជាតិសាសន៍របស់ខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ សម្ដេចតេជោបន្តថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់ ចំពោះការចោទប្រកាន់មកលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួមបញ្ចូលទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ…

  • កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រកាសកម្ទេចចោលរាល់ការញុះញងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រកាសកម្ទេចចោលរាល់ការញុះញងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    នាយទាហានពលទាហាន នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ និងនាយនគរបាល ពល​នគរបាល​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃទាំងអស់ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់ឲ្យពលរដ្ឋ និង​កងកម្លាំងធ្វើការឲ្យ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​កម្ចាត់​ចោល​ភ្លាម​រាល់​ឧបា​យកលរបស់ជនក្បត់ជាតិ និងក្រុមជ្រុលនិយម​ទាំង​នោះ​ឲ្យ​ខាង​តែ​បាន​ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចេញដាច់ដោយ ឡែក​ពី​គ្នាជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល កំពុងរត់ចោលស្រុក ហើយបានធ្វើការញុះញងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងកង​កម្លាំង​ប្រដាប់​អាវុធ​ទាំង អស់ធ្វើការបះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​។ តាមរយៈសេចក្តីថ្លែងការណ៍របស់គ្រប់អង្គភាពទាំងអស់ ដែលចំណុះឲ្យកងយោធពលខេមរភូមិន្ទ ក្រសួង​ការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និង​បំផុស​ញុះ​ញង​ឲ្យ​ប្រជាពលរដ្ឋ​ និង​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិតបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាពពេញលេញ និង ការអភិវឌ្ឍ។ ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធទាំងអស់«សូមប្រកាសជាឱឡារិកថា នៅតែ​ឈរ​ជាមួយ​មជ្ឈ​មណ្ឌល​សាមគ្គី​ឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និង​ជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា»។ តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទដដែល ក៏បានប្រកាសអះអាង ទៀត​ថា​ពួកគេប្តេជ្ញារក្សាការពារឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់​ធ្នាប់​សាធារណៈ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ហើយថាការញុះញង់​ប៉ុនប៉ង​បង្ក​ចលាចល​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់…

  • ក្រុមហាម៉ាសអំពាវនាវឱ្យមានផែនការអនុវត្តលើកិច្ចចរចាកន្លងទៅស្តីពីបទឈប់បាញ់នៅហ្កាហ្សា

    ក្រុមហាម៉ាសអំពាវនាវឱ្យមានផែនការអនុវត្តលើកិច្ចចរចាកន្លងទៅស្តីពីបទឈប់បាញ់នៅហ្កាហ្សា

    ក្រុមហាម៉ាសបានស្នើឱ្យក្រុមអ្នកសម្របសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចចរចាបទឈប់បាញ់កាលពីកន្លងទៅ ជាជាងការព្យាយាមស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីនៅដែនដី ហ្កាហ្សា ប៉ុន្មានថ្ងៃមុនកិច្ចចរចា ស្នើឡើងដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។ រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសតំបន់ហ្កាហ្សាស្រ្ទីប និយាយថា មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនក្នុងទីក្រុងហ្កាហ្សា ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ផ្លូវការរបស់ខ្លួន ក្រុមនេះបាននិយាយថា ខ្លួនចង់បានផែនការមួយ ផ្អែកលើសំណើបទឈប់បាញ់ថ្ងៃទី ៣១ ឧសភា របស់លោកប្រធានាធិបតីអាមេរិក Biden ជាក្របខ័ណ្ឌដែលដាក់ចេញដោយក្រុមអ្នកសម្របសម្រួល កាតា និងអេហ្ស៊ីប កាលពីថ្ងៃទី៦ខែឧសភា និងសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២៧៣៥ ។ សំណើថ្ងៃទី ៦ឧសភា ដែលក្រុមហាម៉ាសធ្លាប់បានយល់ព្រមកាលពីកន្លងទៅ ហើយអ៊ីស្រាអែលបានបដិសេធ ក៏ធានាផងដែរនូវការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក៏ដូចជាចំនួនមិនជាក់លាក់នៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យបានបន្ថែមថា ក្រុមអ្នកសម្របសម្រួលគួរតែអនុវត្តសំណើថ្ងៃទី ៦ ឧសភា អ៊ីស្រាអែល ជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬសំណើថ្មីដែលនឹងផ្តល់ការបិទបាំងសម្រាប់ការឈ្លានពានរបស់អ៊ីស្រាអែល និងផ្តល់ពេលវេលាបន្ថែមទៀតដើម្បីបន្តសកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់យើង៕

  • ឪពុកម្តាយក្មេងស្រីរងគ្រោះក្នុងការចាក់សម្លាប់ដោយកាំបិតនៅអង់គ្លេស ជំរុញឱ្យបញ្ចប់កុបកម្ម

    ឪពុកម្តាយក្មេងស្រីរងគ្រោះក្នុងការចាក់សម្លាប់ដោយកាំបិតនៅអង់គ្លេស ជំរុញឱ្យបញ្ចប់កុបកម្ម

    ឪពុកម្តាយរបស់ក្មេងស្រីម្នាក់ក្នុងចំណោមបីនាក់ ដែលត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការណ៍តន្រ្តីមួយ នៅភាគខាងជើងដែនដីអង់គ្លេស កាលពីខែមុន បានអំពាវនាវឱ្យបញ្ចប់កុបកម្មទូទាំងប្រទេស ដែលធ្វើឡើងបន្ទាប់ពីការស្លាប់របស់ពួកគេ ខណៈកំពុងប្រារព្ធពិធីបុណ្យសពដ៏សោកសៅសម្រាប់កូនស្រីរបស់ពួកគេ។ កុមារី អាលីស ដាស៊ីលវ៉ា អាហ្គីអា (Alice da Silva Aguiar) អាយុ ៩ឆ្នាំ និងក្មេងស្រីពីរនាក់ផ្សេងទៀតបានស្លាប់ និង ៨នាក់បានរងរបួស បន្ទាប់ពីត្រូវបានគេចាក់នៅក្នុងការវាយប្រហារនៅឯទីក្រុងមាត់សមុទ្រ សៅផត (Southport) កាលពីពីរសប្តាហ៍មុន។ កុបកម្មជាច្រើនថ្ងៃបានកើតមានឡើងនៅក្រុង Southport និងនៅតាមទីប្រជុំជន និងទីក្រុងនានាទូទាំងចក្រភពអង់គ្លេស ដែលបង្កឡើងដោយការបង្ហោះតាមអ៊ីនធឺណិតមិនពិត ដែលកំណត់អត្តសញ្ញាណឃាតករដែលសង្ស័យថាជាជនអន្តោប្រវេសន៍ជនជាតិអ៊ីស្លាម។ ក្មេងជំទង់ម្នាក់ កើតក្នុងចក្រភពអង់គ្លេស ចាប់តាំងពីពេលនោះមកត្រូវបានចោទប្រកាន់ ហើយនគរបាលនិយាយថា ឧប្បត្តិហេតុនេះមិនត្រូវបានចាត់ទុកជាអំពើភេរវកម្មទេ។ នៅឯពិធីបុណ្យសពរបស់កុមារី Aguiar ប្រមុខនគរបាលក្នុងតំបន់បានប្រាប់អ្នកចូលរួមបុណ្យសពថា ឪពុកម្តាយជនជាតិព័រទុយហ្គាល់ ឈ្មោះ សើជីអូ (Sergio) និង អាឡិចសានដ្រា (Alexandra) របស់ក្មេងស្រីនេះ បានស្នើសុំឱ្យធ្វើការអំពាវនាវជាសាធារណៈឱ្យមានភាពស្ងប់ស្ងាត់។ នគរបាល និងអ្នកនយោបាយជឿថា ការឆ្លើយតបយ៉ាងរហ័ស និងតឹងតែងពីអាជ្ញាធរ រួមជាមួយនឹងមនុស្សរាប់ពាន់នាក់ដែលចូលរួមការតវ៉ាប្រឆាំងតប ចាប់តាំងពីថ្ងៃពុធមក បានរារាំងមនុស្សពីការចូលរួមក្នុងតវ៉ាបន្ថែមទៀត ដែលលោកនាយករដ្ឋមន្ត្រី…

  • [UPDATE] មូលហេតុធ្លាក់យន្តហោះប្រេស៊ីល ដែលសម្លាប់មនុស្ស ៦២នាក់ នៅមិនទាន់ដឹងនៅឡើយ

    [UPDATE] មូលហេតុធ្លាក់យន្តហោះប្រេស៊ីល ដែលសម្លាប់មនុស្ស ៦២នាក់ នៅមិនទាន់ដឹងនៅឡើយ

    យន្តហោះ ATR-72 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ វ៉ូប៉ាស (Voepass) បានធ្លាក់កាលពីថ្ងៃសុក្រ (០៩ សីហា) សប្ដាហ៍មុន នៅជិតទីក្រុង សៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល ដោយសម្លាប់អ្នកដំណើរទាំង ៦២នាក់នៅលើយន្តហោះ ប៉ុន្តែមូលហេតុក្នុងឧបទ្ទវហេតុនេះនៅតែមិនទាន់ដឹងនៅឡើយ។ ប្រធានមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ប្រេស៊ីល សេនីប៉ា (Cenipa) បាននិយាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលមានការថតសំឡេង និងទិន្នន័យហោះហើរ ហើយរបាយការណ៍បឋមរំពឹងថាចេញក្នុងរយៈពេល ៣០ថ្ងៃ។ យន្តហោះបានធ្វើដំណើរឆ្ពោះទៅទីក្រុង Sao Paulo ពីទីក្រុង កាស្កាវែល (Cascavel) រដ្ឋ ប៉ារ៉ាណា (Parana) ហើយបានធ្លាក់នៅម៉ោងប្រហែល ១:៣០នាទីរសៀល (ម៉ោងក្នុងស្រុក) នៅទីក្រុង វីញ៉េដូ (Vinhedo) ប្រហែល ៨០គីឡូម៉ែត្រ ភាគពាយព្យនៃក្រុង Sao Paulo ។ កងទ័ពអាកាសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានហោះហើរជាធម្មតារហូតដល់ម៉ោង ១:២១នាទីរសៀល ក៏បានឈប់ឆ្លើយតប ហើយបានបាត់ទំនាក់ទំនងរ៉ាដា…

  • អ៊ុយក្រែន៖ ការវាយប្រហារតំបន់ Kursk នឹងដាក់សម្ពាធលើរុស្ស៊ី និងស្តារយុត្តិធម៌ឡើងវិញ

    អ៊ុយក្រែន៖ ការវាយប្រហារតំបន់ Kursk នឹងដាក់សម្ពាធលើរុស្ស៊ី និងស្តារយុត្តិធម៌ឡើងវិញ

    ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ថា អ៊ុយក្រែនបានបើកការវាយលុកចូលទឹកដីរុស្ស៊ី ដើម្បី «ស្តារយុត្តិធម៌» និងដាក់សម្ពាធលើកងកម្លាំងរបស់ទីក្រុងមូស្គូ នៅក្នុងការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់ខ្លួនចំពោះប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងគីវ នៅតំបន់ ឃើស្ក៍ (Kursk) ភាគខាងលិច។ កងកម្លាំងរបស់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ គឺស្ថិតនៅក្នុងថ្ងៃទីប្រាំមួយនៃការប្រយុទ្ធដ៏ខ្លាំងក្លារបស់ពួកគេប្រឆាំងនឹងការលុកលុយដ៏ធំបំផុតរបស់ទីក្រុងគីវ ចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដែលបានធ្វើឱ្យផ្នែកភាគនិរតីរបស់រុស្ស៊ីងាយរងគ្រោះ មុនពេលកងកម្លាំងពង្រឹងបានចាប់ផ្តើមទៅដល់។ លោក Zelenskiy បាននិយាយថា «អ៊ុយក្រែន កំពុងបង្ហាញថាខ្លួនពិតជាអាចស្តារយុត្តិធម៌ឡើងវិញ និងកំពុងធានានូវប្រភេទនៃសម្ពាធពិតប្រាកដដែលត្រូវការនៅក្នុងសង្រ្គាម»។ អាជ្ញាធររុស្ស៊ី បានប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុក និងដាក់របបសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់ព្រំដែនចំនួនបីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារដែលអ្នកវិភាគយោធានិយាយថា ធ្វើឱ្យវិមានក្រឹមឡាំងត្រៀមខ្លួនមិនទាន់។ បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទីក្រុងមូស្គូ ក៏បានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគីវ ពីបទរំលោភលើដែនអាកាសរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីបានហៅការលុកលុយជើងគោកនេះថា «ព្រៃផ្សៃ» ហើយបាននិយាយថា ប្រតិបត្តិការនោះពុំមានប្រយោជន៍អ្វីឡើយ៕