Category: ព័ត៌មានជាតិ
-

ជនសង្ស័យដែលគ្រោងវាយប្រហារក្នុងការប្រគំតន្រ្តី Taylor Swift នៅអូទ្រីស ទម្លាយប្រាប់ពីផែនការខ្លួន
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) ថា ក្មេងជំទង់ជនជាតិអូទ្រីសម្នាក់ ដែលត្រូវបានចាប់ខ្លួនពីបទគ្រោងវាយប្រហារលើការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិកដ៏ល្បី កញ្ញា ថេល័រ ស្វីស (Taylor Swift) នៅទីក្រុងវីយែន បានគ្រោងវាយប្រហារអត្តឃាត ដែលអាចនឹងធ្វើឱ្យមាន «ការបង្ហូរឈាម» និងបានប្តេជ្ញាចិត្តស្មោះត្រង់ចំពោះក្រុមរដ្ឋអ៊ីស្លាម (IS) ។ លោក ហ្វ្រង់ រូហ្វ (Franz Ruf) អគ្គនាយករងសន្តិសុខសាធារណៈរបស់ប្រទេសអូទ្រីស បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជនសង្ស័យដែលជាបុរសវ័យ ១៩ឆ្នាំ មានដើមកំណើតនៅប្រទេសម៉ាសេដូនីខាងជើង បានសារភាពគ្រប់យ៉ាងក្នុងពេលឃុំឃាំង។ លោក Ruf បានបន្ថែមថា ជនសង្ស័យនោះបានស្បថសច្ចាស្មោះស្ម័គ្រជាមួយមេដឹកនាំក្រុម IS នៅតាមអ៊ីនធឺណិត ហើយបានត្រៀមសារធាតុគីមី កាំបិត និងឧបករណ៍បច្ចេកទេសនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង ថើនីតស៍ (Ternitz) ដើម្បីរៀបចំការវាយប្រហារ។ ប្រធានចារកម្មជាតិ លោក អូម៉ា ហៃចាវី ផើច្នើ (Omar Haijawi-Pirchner) បាននិយាយថា ជនសង្ស័យរូបនេះកំពុងរៀបចំផែនការវាយប្រហារដ៏បង្ហូរឈាមក្នុងចំណោមអ្នកគាំទ្រតារាចម្រៀង Taylor Swift ប្រមាណ ២០.០០០នាក់ ដែលគ្រោងនឹងប្រមូលផ្តុំនៅខាងក្រៅកីឡាដ្ឋាន…
-

ប្រជាជនវេណេស៊ុយអេឡា រៀបចំពិធីដុតទៀន ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយ
ប្រជាជនវេណេស៊ុយអេឡា បានរៀបចំពិធីដុតទៀន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកNicolas Maduro ។ ក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានរៀបចំព្រឹត្តិការណ៍នេះ នៅទីលានសាធារណៈមួយកន្លែង នៅភាគខាងកើតទីក្រុង ការ៉ាកាស។ អ្នកចូលរួម បានបង្កើតពាក្យថា «សន្តិភាព» និង «សេរីភាព» ជាមួយនឹងពន្លឺភ្លើងទៀនរបស់ពួកគេ។ ការរៀបចំពិធីនេះ បានបញ្ជាក់ពីស្ថានភាពរបស់បាតុករ សកម្មជន និងមន្ត្រីជាន់ខ្ពស់នយោបាយជាច្រើននាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស។ លោក Maduro បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការធ្វើបាតុកម្ម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់។ អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ Foro Penal បានចុះបញ្ជីអ្នកជាប់ឃុំឃាំងចំនួន ១.២២៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះរួមមានអនីតិជនចំនួន១០៥នាក់។ លទ្ធផលបោះឆ្នោត ដែលបានចេញផ្សាយ បង្កឱ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខ បានបង្រ្កាបការតវ៉ា ដែលរដ្ឋាភិបាលរបស់លោក Maduro បានចាត់ទុកថាជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក។…
-

រុស្ស៊ី បន្តប្រយុទ្ធជាមួយទាហានអ៊ុយក្រែន ក្នុងថ្ងៃទីបីបន្ទាប់ពីការវាយលុកព្រំដែនដ៏ធំ
កងកម្លាំងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បានបន្តប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនក្នុងថ្ងៃទីបី បន្ទាប់ពីពួកគេបានវាយលុកតាមព្រំដែនរុស្ស៊ីក្នុងតំបន់ ឃើកស្ក៍ (Kursk) ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើតំបន់មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលបានបង្ខំឱ្យទីក្រុងមូស្គូ កោះហៅទាហានបម្រុងទៅទប់ទល់។ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់បានឆ្លងកាត់ព្រំដែនរុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែសីហា ជាមួយនឹងរថក្រោះ និងរថពាសដែក ដែលអមដោយដោយយានដ្រូនតាមអាកាសជាច្រើន និងបាញ់កាំភ្លើងធំ នេះបើយោងតាមក្រុមមន្ត្រីរុស្ស៊ី។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាត្រូវបានគេរាយការណ៍ថានៅជិតទីក្រុង ស៊ូដហ្សា (Sudzha) ជាទីដែលឧស្ម័នធម្មជាតិរបស់រុស្ស៊ី ហូរចូលអ៊ុយក្រែន ដោយបង្កើនកង្វល់ពីលទ្ធភាពនៃការបញ្ឈប់ភ្លាមៗដល់លំហូរឆ្លងកាត់ទៅកាន់អឺរ៉ុប។ ការវាយលុកនេះបានកើតឡើងជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់រុស្ស៊ី ក្នុងពេលជាង ២ឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ព និងសេវាសន្តិសុខសហព័ន្ធ (FSB) បានបញ្ឈប់វាយរុលរបស់អ៊ុយក្រែន ហើយកំពុងប្រយុទ្ធជាមួយអង្គភាពរបស់ទីក្រុងគីវ នៅក្នុងតំបន់ Kursk។ យោធាអ៊ុយក្រែន បានបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការវាយលុកលើតំបន់ Kursk នេះ ខណៈលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr…
-

លោក Trump និង លោកស្រី Harris យល់ព្រមជជែកដេញដោលលើវាទិកា ABC News នៅថ្ងៃទី១០ខែកញ្ញា
លោក Donald Trump និង លោកស្រី Kamala Harris គ្រោងនឹងជជែកដេញដោលនៅលើកញ្ចក់ទូរទស្សន៍របស់ ABC News ក្នុងទីក្រុងញូវយ៉កថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាលោកបានយល់ព្រមជួបតទល់មុខគ្នានៅខែក្រោយ។ បណ្ដាញទូរទស្សន៍ ABC News បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងរៀបចំបេក្ខជនប្រធានាធិបតីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញានៅលើ ទូរទស្សន៍ABC ។ លោកស្រីអនុប្រធានាធិបតី Harris និងអតីតប្រធានាធិបតី លោក Trump បានអះអាងថាពួកគេនឹងចូលរួមការជជែកដេញដោលរបស់បណ្ដាញទូរទស្សន៍ABC ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក Trump បាននិយាយថារូបលោក “ទន្ទឹងរង់ចាំ”ឱកាសជជែកដេញដោលជាមួយលោកស្រីអនុប្រធានាធិបតី ហើយថាលោកបានយល់ព្រមចំពោះកាលបរិច្ឆេទនាពេលខាងមុខជាមួយទូរទស្សន៍ Fox News, ABC និង NBC ។ ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជជែកដេញដោលនានា ហើយយើងបានយល់ព្រមជាមួយ Fox News នៅថ្ងៃទី ៤ ខែកញ្ញា។ យើងបានយល់ព្រមជាមួយ NBC ថ្ងៃ២៥…
-

កសិករម៉ិកស៊ិក បិទផ្លូវហាយវ៉េ រយៈពេលជាង៤០ម៉ោង ដើម្បីទាមទារសំណងហួសកាលកំណត់
កសិករប្រទេសម៉ិកស៊ិក បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយ រវាងទីក្រុង Mexico City និងទីក្រុង Puebla នៅម៉ិកស៊ិកភាគកណ្តាលរយៈពេលជាង៤០ម៉ោង ដើម្បីទាមទារប្រាក់សំណងហួសកាលកំណត់ពីរដ្ឋាភិបាល។ កសិកររាប់សិបនាក់ បានចាប់ផ្តើមការតវ៉ាចាប់តាំងពីថ្ងៃអង្គារ ដោយទាមទារឱ្យរដ្ឋាភិបាលបង់ប្រាក់សំណងដែលហួសកាលកំណត់ សម្រាប់ដីដែលត្រូវបានដកហូតយកកាលពី៦០ឆ្នាំមុន ដើម្បីសាងសង់ផ្លូវហាយវ៉េ។ ការតវ៉ានេះ បានធ្វើឱ្យមនុស្សរាប់រយនាក់ជាប់គាំងដំណើរនៅក្នុងរថយន្តរបស់ពួកគេរយៈពេលជាង៤០ម៉ោង។ កសិករ បានអនុញ្ញាតឲ្យចរាចរណ៍ឆ្លងកាត់រយៈពេលប្រហែលពីរម៉ោងកាលពីរសៀលថ្ងៃពុធ មុននឹងបន្តការបិទផ្លូវឡើងវិញ។ ពួកគេបាននិយាយថា ការបិទផ្លូវនឹងមិនត្រូវបានដកចេញឡើយ រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានព្រមព្រៀងផ្តល់សំណងដល់កសិករសម្រាប់ការខូចខាតដែលបណ្តាលមកពីការសាងសង់ផ្លូវហាយវ៉េម៉ិកស៊ិក-ពូអេប្លា ប៉ុន្តែបានត្រឹមតែតម្លៃដែលបង្កើតឡើងដោយការវាយតម្លៃជាផ្លូវការ ប៉ុណ្ណោះ។
-

អ៊ីស្រាអែលព្រមព្រៀងចាប់ផ្តើមចរចាបទឈប់បាញ់ហ្កាហ្សា ធ្វើឡើងនៅថ្ងទី១៥ខែសីហា
ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ីស្រាអែល បានយល់ព្រមចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា នៅថ្ងៃទី ១៥ ខែសីហា តាមការទាមទាររបស់សហរដ្ឋអាមេរិក កាតា និងក្រុមអ្នកសម្របសម្រួលរបស់អេហ្ស៊ីប ខណៈភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំងជុំវិញសង្គ្រាមនេះ។ ទីភ្នាក់ងារការពារជនស៊ីវិលក្នុងដែនដីហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងការវាយប្រហារលើសាលារៀនចំនួនពីរកាលពីថ្ងៃព្រហស្បតិ៍ ខណៈអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទចង់ឲ្យសង្រ្គាមឆាបឆេះនៅមជ្ឈិមបូព៌ា។ កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្ដើមកិច្ចចរចាដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើដែនដីនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៤ម៉ឺនាក់ និងបង្កើនក្ដីបារម្ភថាសង្គ្រាមនេះអាចនឹងហៀរពាសពេញតំបន់បន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំប្រទេសទាំងបីបានអញ្ជើញភាគីសង្រ្គាមឱ្យបន្តការចរចាឡើងវិញនៅថ្ងៃទី ១៥ ខែសីហានៅទីក្រុងដូហា(Doha) ឬ ទីក្រុងគែរ (Cairo) ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត។ ប្រទេសទាំង៣នោះបាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយគឺ “ឥឡូវនេះនៅលើតុ ដោយនៅសល់តែព័ត៌មានលម្អិតនៃការអនុវត្តប៉ុណ្ណោះ” ហើយក្រុមអ្នកសម្របសម្រួលត្រូវបាន”រៀបចំដើម្បីបង្ហាញសំណើចុងក្រោយ” ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕9/8/2024
-
![[UPDATE] ចក្រភពអង់គ្លេស នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈកុបកម្មដ៏តានតឹងត្រូវបានរារាំង](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-09_08-51-06.jpg)
-

-
![[BREAKING NEWS ] លោក Yunus ស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្ដោះអាសន្នរបស់បង់ក្លាដែស](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-09_08-49-31.jpg)
[BREAKING NEWS ] លោក Yunus ស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្ដោះអាសន្នរបស់បង់ក្លាដែស
ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងជារដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) ដោយសង្ឃឹមថានឹងជួយស្រោចស្រង់ប្រទេសដែលត្រូវបានរួមរឹតដោយអំពើហិង្សាជាច្រើនសប្តាហ៍ ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសជិតខាងឥណ្ឌា។ ដោយត្រូវបានគេស្គាល់ថាជា «ធនាគារិកសម្រាប់ជនក្រីក្រ» លោក Yunus គឺជាអ្នកត្រួសត្រាយផ្លូវនៃចលនាមីក្រូឥណទានសកល។ ក្នុងនាមជាប្រធានទីប្រឹក្សារដ្ឋាភិបាលចាំផ្ទះ លោកមានភារកិច្ចក្នុងការនាំយកស្ថិរភាពមកឱ្យប្រទេស ដែលបានមើលឃើញពីអំពើហិង្សាដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបន្ទាប់មកត្រូវរៀបចំការបោះឆ្នោតសភាថ្មី។ លោក Yunus បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់ប្រទេសជាតិបន្ទាប់ពីទទួលតំណែងថា៖ «របបផ្តាច់ការ និងឃោរឃៅបានបាត់បង់ទៅហើយ។ ថ្ងៃស្អែកជាថ្ងៃថ្មី ប្រជាជននឹងបន្តទទួលបានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ សិទ្ធិមនុស្ស និងសេរីភាពពេញលេញនៃការបញ្ចេញមតិដោយគ្មានការភ័យខ្លាច ដោយមិនគិតពីការចូលបក្សពួកឡើយ។ នោះហើយគឺជាគោលដៅរបស់យើង»។ លោកប្រធានាធិបតី ម៉ូហាម៉េដ សាហាប៊ូឌីន (Mohammed Shahabuddin) បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Yunus និងទីប្រឹក្សាចំនួន ១៣នាក់ទៀត ដែលនឹងជួយលោកក្នុងការគ្រប់គ្រង នៅក្នុងពិធីដ៏ខ្លីមួយនៅក្នុងនិវេសនដ្ឋានផ្លូវការរបស់ប្រធានាធិបតី។ មេដឹកនាំនិស្សិតពីរនាក់ដែលមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ និងដែលបានដឹកនាំការតវ៉ានោះ គឺស្ថិតក្នុងចំណោមអ្នកទាំង…
-
