Category: ព័ត៌មានជាតិ
-

ក្រុមយុវជនខ្មែរកំពុងរស់នៅ និងរៀននៅប្រទេសកូរ៉េ និងជប៉ុនចេញមុខគាំទ្រគម្រោងតំបន់ត្រីកោណ CLV សិស្សានុសិស្ស និងយុវជន យុវនារីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅប្រទេសកូរ៉េ និងជប៉ុន បានចេញវិដេអូឃ្លីបប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើគម្រោងកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលហៅកាត់ថា CLV DTA ដោយពួកគេចាត់ទុកដាគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈការតភ្ជាប់ផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការអភិវឌ្ឍ ដទៃទៀតនោះ។
ក្រុមយុវជនខ្មែរកំពុងរស់នៅ និងរៀននៅប្រទេសកូរ៉េ និងជប៉ុនចេញមុខគាំទ្រគម្រោងតំបន់ត្រីកោណ CLV សិស្សានុសិស្ស និងយុវជន យុវនារីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅប្រទេសកូរ៉េ និងជប៉ុន បានចេញវិដេអូឃ្លីបប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើគម្រោងកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលហៅកាត់ថា CLV DTA ដោយពួកគេចាត់ទុកដាគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈការតភ្ជាប់ផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការអភិវឌ្ឍ ដទៃទៀតនោះ។ តាមរយៈវិអូឃ្លីបរបស់បងប្អូនជានិស្សិត និងយុវជនយុវនារីខ្មែរ ដែលបានចេញជាបន្តបន្ទាប់ដាច់ ដោយឡែកពីគ្នានេះ បានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាមនេះ គឺបានធ្វើឡើងក្រោមខណ្ឌរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីតែអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការពារសន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូច្នេះពួក គេសូមគាំទ្រជានិច្ចចំពោះគម្រោងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជនកំពុងរស់នៅតំបន់នោះឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព…
-

អ៊ុយក្រែននិងរុស្ស៊ីចោទដាក់គ្នា ជុំវិញការបាញ់ប្រហារលើរោងចក្រនុយក្លេអ៊ែរកាន់កាប់ដោយក្រុងមូស្គូ
ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ថាបានចាប់ផ្ដើមបាញ់លើមូលដ្ឋានរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសស៊ៀ (Zaporizhzhia) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុករក្សាភាពស្ងប់ស្ងាត់ និងរាយការណ៍ថាមិនមានសញ្ញានៃការភាយចេញសារធាតុវិទ្យុសកម្មនោះទេ។ ទីភ្នាក់ងារឃ្លាំមើលថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅរោងចក្ររ៉េអាក់ទ័រចំនួនប្រាំមួយដ៏ធំនោះ បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីតំបន់ភាគខាងជើងនៃរោងចក្រនេះស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការផ្ទុះជាច្រើន។ លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទបាញ់បំផ្លាញដែលលោកបាននិយាយថា អាចមើលឃើញពីទីក្រុង Nikopol គ្រប់គ្រងដោយរដ្ឋធានី Kyiv។ លោក អ៊ីវហ្គេនី បាលីតស្គី (Evgeny Balitsky) មន្ត្រីលើកបន្តុបដោយរុស្ស៊ីនៅភាគខាងត្បូង ដែលខ្លួនបានកាន់កាប់ បានចោទប្រកាន់កងកម្លាំងក្រុងKyiv ថាបានបង្កឱ្យមានអគ្គិភ័យដោយសារតែការបាញ់ផ្លោងទីក្រុង អ៊ីណើហូដា (Enerhodar) ក្បែរនោះ ដែលដូចជារោងចក្រនេះ ត្រូវបានដណ្ដើមយកដោយរុស្ស៊ីភ្លាមៗ បន្ទាប់ពីការលុកលុយកាលពីខែកុម្ភៈឆ្នាំ ២០២២។ IAEA បាននិយាយនៅលើបណ្ដាញសង្គម X ថា ពុំមានរបាយការណ៍ប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរនៅកន្លែងនោះទេ៕
-

-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកជ្រើសរើសពលរដ្ឋនៅ មូលដ្ឋានចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់
តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួនកាលពីចុងសប្ដាហ៍កន្លងទៅសម្ដេចបានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេចបានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។ ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។ សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។ សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ…
-

សម្តេច ម៉ែន សំអន ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត ចំនួន ៦៦៧នាក់
កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានកិតិ្តយស គណៈយុទ្ធមិត្តបម្រើទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្ត មកពី១៨ រាជធានី-ខេត្ត សរុបមានចំនួន ៦៦៧នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។ តាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង ទទួលបន្ទុកការងារគោលនយោបាយ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគោលនយោបាយ។ អំពីវឌ្ឍនភាពការងារដោះស្រាយគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមកដោយបានផ្ទេរចេញនៅចំនួនយោធិនពលី-មរណះ ពិការ និងសោធននិវត្តន៏ ដើម្បីអោយស្ថិត នៅក្រោមការគ្រប់គ្រង និងទទួលគោលរបបបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។ ដោយឡែកការបើកប្រាក់ឧបត្ថម្ភគោលនយោបាយនៅពេលនេះ គឺអនុវត្ត តាមព្រះរាជក្រមលេខ០៧ ,អនុក្រិត្យលេខ១១៥ .អនុក្រិត្យលេខ១០១ និងប្រកាសលេខ០៥៦ ស្តីពីយោធិនសោធននិវត្តន៍ ត្រូវទទួលបានប្រាក់ឧប្ថម្ភគោលនយោបាយមួយលើកដំបូងស្មើ ៨ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ បូករួមទាំងប្រាក់ប្រុងប្រៀបជីវភាពរស់នៅចំនួន ២០៦០០០រៀល តាមប្រកាសអន្តរក្រសួងលេខ១៣០។ ឯកឧត្តមបានបន្តទៀតថា…
-

ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលព្រហ្មទណ្ឌ សហករជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំឆ្មក់បង្ក្រាបចុះទីតាំងក្លឹបនេះនឹងឃាត់ខ្លួនមនុស្សជាង១០០នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញចូលនៅទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មានការពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។ ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់ និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្តទុកដាក់បោសសម្អាតពីបញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ .ល. ដោយទុករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕ អត្ថបទ៖ កុម្ភះ
-

ស្រ្តីទីមួយកម្ពុជា ផ្ដល់អនុសាសន៍ដល់ប្រតិភូយុវជនមុនទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីនៅជប៉ុន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា និងក្នុងនាមជាអគ្គស្នងការសមាគមកាយប្ញទ្ធីនារីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល មុននឹងចេញដំណើរទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេងនៅឯប្រទេសជប៉ុននាប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំនួបខាងលើធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ីភ្នំពេញ។ ប្រតិភូយុវជនវ័យក្មេងកម្ពុជាទាំង៨រូប ចូលជួបសម្ដែងការគួរសមជាមួយ លោកជំទាវបណ្ឌិតដែលជាថ្នាក់ដឹកនាំគំរូរបស់កម្ពុជានាពេលនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាណាព្យាបាលយុវជនទាំង៨រូប ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងគណៈកម្មាការអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។ នៅក្នុងឱកាសដ៏ប្រសើរនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចូលរួមអបអរសាទរដល់ប្រតិភូយុវជនទាំង៨រូប ពេញដោយសមត្ថភាព មានឱកាសចូលរួមនៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ ២០២៤ នៅឯប្រទេសជប៉ុន។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តថា យុវជនគឺជាសរសេរទ្រូងរបស់ប្រទេសជាតិ ហើយជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងប្រទេសនាថ្ងៃអនាគតដែលស្ដែងឡើងតាមរយៈសមត្ថភាព និងភាពច្នៃប្រឌិតរបស់ប្អូនៗយុវជន។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានលើកឡើងពីគំរូរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា…
-

-

លោកស្រី Sheikh Hasina នឹងវិលត្រឡប់ទៅបង់ក្លាដែសវិញសម្រាប់ការបោះឆ្នោត
កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina)បាននិយាយថា លោកស្រីនឹងវិលត្រលប់ទៅប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ខ្លួនសម្រេចចិត្តរៀបចំការបោះឆ្នោត។ លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ឥណ្ឌា កាលពីថ្ងៃចន្ទ (០៥ សីហា) បន្ទាប់ពីការតវ៉ាដ៏បង្ហូរឈាមជាច្រើនសប្តាហ៍ដែលសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់រងរបួស បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។ រដ្ឋាភិបាលចាំផ្ទះដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវទទួលភារកិច្ចរៀបចំការបោះឆ្នោត។ គណបក្ស អាវ៉ាមី លីគ (Awami League) របស់លោកស្រី Hasina មិនមានវត្តមាននៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននេះទេ។ ថ្លែងទៅកាន់សារព័ត៌មានឥណ្ឌា (Times of India) កូនប្រុសរបស់លោកស្រី ឈ្មោះលោក សាជីប វ៉ាហ្សេដ ចយ (Sajeeb Wazed Joy) ដែលកំពុងនៅសហរដ្ឋអាមេរិក បាននិយាយថា «សម្រាប់ពេលនេះ លោកស្រី Hasina បន្តស្ថិតនៅឥណ្ឌា ហើយនឹងត្រឡប់ទៅបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្នសម្រេចចិត្តរៀបចំការបោះឆ្នោត”។ អតីនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះកំពុងជ្រកកោនក្នុងផ្ទះសុវត្ថិភាពក្នុងតំបន់ញូវដេលី។…
-
![[TOP STORY] លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាសមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបីធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-09_12-58-28.jpg)
[TOP STORY] លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាសមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបីធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ គឺបានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី ធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគីមានការកើនឡើង។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ពិសេស ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាមគឺតាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ ២០២៤នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។ លោកជំទាវបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ចំពោះកម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិតផលសរុបរបស់ខេត្តទាំង៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែលពីមុនមកខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់ដាច់ស្រយាលនៅជាប់ព្រុំដែន មានការអភិវឌ្ឍ យឺតយ៉ាវ និងតិចតួចជាងខេត្តផ្សេងៗទៀតដែលទាមទារឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍបន្ថែម។…