Category: ព័ត៌មានជាតិ
-

តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា
ឧត្ដរមានជ័យ៖ តំបន់សហគមន៍ទេសចរណ៍ថ្មដាអូរទឹកខៀវមានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន កំពុងតែបង្ហាញ សម្រស់ដ៏ស្រស់ខៀវស្ងាត់នារដូវវស្សា គួរជាទីសម្រាកកម្សាន្តដ៏ត្រជាក់ចិត្ត ។ ថ្មដាអូរទឹកខៀវ ត្រូវបានបង្កើតជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋតំបន់នេះ ៕
-

-

មន្រ្តីជំនិតលោក Zelenskiy៖ អ៊ុយក្រែន មិនទាន់ត្រៀមខ្លួនសម្របសម្រួលជាមួយរុស្ស៊ីទេ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន មួយរូបបាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយរុស្ស៊ី និងបោះបង់ចោលទឹកដីណាមួយដើម្បីបញ្ចប់សង្គ្រាមនោះទេ នៅពេលត្រូវសាកសួរអំពីការអះអាងរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលថាលោកអាចបញ្ចប់ជម្លោះបានយ៉ាងឆាប់រហ័ស។ ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងគីវ នឹងស្តាប់ដំបូន្មានណាមួយអំពីរបៀបដើម្បីសម្រេចបាន «សន្តិភាព» នៅក្នុងសង្រ្គាម ប៉ុន្តែយើងមិនទាន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅរកការសម្របសម្រួលសម្រាប់រឿងសំខាន់ៗ និងគុណតម្លៃ ឯករាជ្យ សេរីភាព លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដី អធិបតេយ្យភាពរបស់អ៊ុយក្រែនឡើយ»។ លោក ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋប្រជែងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយក្នុងអំឡុងពេលជជែកដេញដោលរវាងអ្នកទាំងពីរកាលពីសប្តាហ៍មុនថា ប្រសិនបើលោកជាប់ឆ្នោតឡើងវិញក្នុងខែវិច្ឆិកា លោកនឹងដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន យ៉ាងឆាប់រហ័សមុនពេលចូលកាន់តំណែងក្នុងខែមករា។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីមធ្យោបាយដែលលោកនឹងធ្វើនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា ទីប្រឹក្សាសំខាន់ៗពីររូបរបស់លោក ត្រាំ បានបង្ហាញលោកនូវផែនការដែលពាក់ព័ន្ធនឹងការគំរាមកាត់ផ្ដាច់ជំនួយអាមេរិក ប្រសិនបើទីក្រុងគីវ មិនចូលរួមការចរចាជាមួយទីក្រុងមូស្គូ៕
-

-

-

មូលដ្ឋានទ័ពអាកាសអ៊ុយក្រែន រងការវាយប្រហារ ខណៈរុស្ស៊ីមានបំណងកម្ទេច F-16
សំឡេងផ្ទុះបានបន្លឺឡើងលាន់ពេញផ្ទៃមេឃ នាពេលព្រឹកព្រលឹម ខណៈដែលកងការពារដែនអាកាសអ៊ុយក្រែន បានការពារការវាយប្រហាររបស់រុស្សីទៅលើទីក្រុងតូចមួយនេះ នៅភាគខាងលិចប្រទេសអ៊ុយក្រែន ដែលជាទីតាំងមូលដ្ឋានទ័ពអាកាសដ៏សំខាន់ និងជាគោលដៅវាយប្រហារញឹកញាប់របស់ទីក្រុងមូស្គូ។ នៅរយៈពេលប៉ុន្មានម៉ោងក្រោយការវាយប្រហារនោះ ផ្លូវដែលមានភាពរៀបរយ នៅទីក្រុង Starokostiantyniv បានវិលទៅរកសភាពធម្មតាវិញ។ ប៉ុន្តែការវាយប្រហារ កាលពីថ្ងៃទី២៧ ខែមិថុនា គឺជាការក្រើនរំលឹកយ៉ាងច្បាស់លាស់ អំពីបញ្ហាប្រឈមដែលទីក្រុងគីវ ត្រូវជួបប្រទះ ខណៈដែលខ្លួនបានកសាងឡើងវិញនូវកម្លាំងទ័ពអាកាសដែលមានកម្រិតទាបរបស់ខ្លួន និងដាក់ពង្រាយយន្តហោះចម្បាំងដំបូងបង្អស់ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ពោលគឺយន្តហោះចម្បាំងដែលរុស្ស៊ីនឹងប្តេជ្ញាធ្វើយ៉ាងណាមិនឲ្យហោះហើរបាន ឬកម្ទេចចោលតែម្ដង។ យន្តហោះចម្បាំងដំបូង ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងខែនេះ ហើយអ៊ុយក្រែនសង្ឃឹមថា ពួកគេនឹងជួយជំរុញកងកម្លាំងដែលកំពុងប្រឹងទប់ទល់នឹងការវាយលុករបស់រុស្ស៊ី នៅតាមខ្សែត្រៀមជួរមុខ ដែលរួមមានទាំងគ្រាប់បែកអាចសម្ងំ ឬលាក់ខ្លួនដ៏មហន្តរាយ ដែលយន្តហោះ F-16 អាចរំខានបាន។ ក្រុមមន្ត្រីមិនបានបង្ហាញពីកន្លែងដែលជាមូលដ្ឋានរបស់យន្តហោះ F-16 នោះទេ ប៉ុន្តែបន្ទាប់ពីការវាយប្រហារលើទីក្រុង Starokostiantyniv កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីក្រុងមូស្គូបាននិយាយថា ខ្លួនបានកំណត់គោលដៅលើអាកាសយានដ្ឋានដែលខ្លួនជឿថា នឹងដាក់យន្តហោះទាំងនោះ។ គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសបានទទួលរងការវាយប្រហារជាញឹកញាប់ គិតចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះរួមទាំងពីការវាយប្រហារពីយានដ្រូន និងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕
-

ប្រព័ន្ធផ្សព្វផ្សាយ Sky News៖ UN ជំរុញឲ្យរុស្ស៊ីបញ្ឈប់បង្កការខូចខាតដល់ប្រព័ន្ធផ្កាយរណបអឺរ៉ុប
សហភាពទូរគមនាគមន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ITU) បានស្នើឲ្យរុស្ស៊ីបញ្ឈប់ការជ្រៀតជ្រែក ឬបង្កការខូចខាតដល់ប្រព័ន្ធផ្កាយរណបរបស់អឺរ៉ុប ដោយសារការធ្វើបេបនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Sky News។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sky News កាលពីសប្តាហ៍មុន ITU បានពិនិត្យពាក្យបណ្តឹងមួយចំនួនពីអ៊ុយក្រែន និងប្រទេសចំនួន៤ នៅសហភាពអឺរ៉ុប (EU) គឺបារាំង ហូឡង់ ស៊ុយអែត និងលុចសំបួ ដែលចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងប៉ុន្មានខែថ្មីៗនេះ។ ពួកគេបានអះអាងថា សញ្ញា GPS (ជីភីអេស) ត្រូវបានជាប់គាំង ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ត្រូវបានធ្វើឲ្យរអាក់រអួល ហើយប៉ុស្តិ៍ទូរទស្សន៍របស់កុមារ ត្រូវបានរំខាន ក្នុងគោលបំណងបង្ហាញរូបភាពដ៏ឃោរឃៅនៃសង្រ្គាម នៅប្រទេសអ៊ុយក្រែន។ ITU «បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លារបស់ខ្លួន ទាក់ទងនឹងការប្រើប្រាស់សញ្ញា ដើម្បីបង្កឲ្យមានការរំខានប្រកបដោយគ្រោះថ្នាក់ដោយចេតនា»។ ពួកគេបានបន្ថែមថា ការរំខាននៅក្នុងបណ្តាញផ្កាយរណបរបស់បារាំង និងស៊ុយអែត ហាក់ដូចជាមានប្រភពចេញពីស្ថានីយផែនដី ដែលមានទីតាំងនៅតំបន់របស់ទីក្រុងមូស្គូ គឺ Kaliningrad និង Pavlovka។ ITU បានហៅឧប្បត្តិហេតុទាំងនេះថា ជាបញ្ហា «គួរឲ្យព្រួយបារម្ភបំផុត និងមិនអាចទទួលយកបាន» នោះឡើយ ហើយបានស្នើឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពភ្លាមៗ…
-

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ
ប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ ដែលបានដាក់កម្រិតសមយុទ្ធបែបនេះ។ ទាហានបានបាញ់ប្រហែល ១៤០គ្រាប់ ដោយប្រើកាំភ្លើងបាញ់ផ្លោង K9 និង K105A1 ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជួរមុខ ក្នុងខេត្ត Gyeonggi និង Gangwon ដែលស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនយោធា ក្នុងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមកងទ័ព។ កងទ័ព បាននិយាយថា៖«សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ ជាសមយុទ្ធលើកដំបូង ដែលត្រូវបានធ្វើឡើងនៅលើដី បន្ទាប់ពីសមយុទ្ធ ត្រូវបានធ្វើឡើងជាធម្មតា បន្ទាប់ពីការផ្អាកទាំងស្រុងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា ដែលផ្តោតលើការពង្រឹងការត្រៀមកាំភ្លើងធំ និងសមត្ថភាពឆ្លើយតប ក្នុងករណីមានការបង្កហេតុពីសត្រូវ»។ កងទ័ព បានបន្ថែមថា៖«កងកម្លាំងយោធា នឹងធ្វើសមយុទ្ធកាំភ្លើងធំជាទៀងទាត់ និងការហ្វឹកហ្វឺនសម នៅតាមតំបន់ព្រំដែន ឆ្ពោះទៅមុខ»។ ចំណាត់ការនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីយុទ្ធនាការរបស់កូរ៉េខាងជើង និងការប៉ុនប៉ង ដើម្បីរំខានដល់សញ្ញា GPS…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
-

អ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលមានភាពតានតឹងក្នុងតំបន់
ការបោះឆ្នោត បានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានបន្ថែមពេលបីដង មានរយៈពេលសរុប៦ម៉ោង។ អាជ្ញាធរ បាននិយាយថា លទ្ធផលបឋម នឹងត្រូវប្រកាស នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា នេះ។ ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលជាមួយនឹងភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡានៅប្រទេសលីបង់ ព្រមទាំងការកើនឡើងសម្ពាធរបស់ប្រទេសលោកខាងលិច លើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលពន្លឿនយ៉ាងឆាប់រហ័សរបស់ប្រទេស។ ប្រជាជនអ៊ីរ៉ង់ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បន្ទាប់ពីមរណភាព របស់ លោក Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដោយជ្រើសរើសចេញពីក្រុមដែលគ្រប់គ្រងប្រកាន់តឹងនៃបេក្ខជនចំនួន៤រូប ដែលស្មោះត្រង់ទៅនឹងមេដឹកនាំកំពូល ក្នុងពេលដែលមានការខកចិត្តជាសាធារណៈ និងសម្ពាធរបស់លោកខាងលិច កើនឡើង។ ខណៈការបោះឆ្នោត មិនទំនងជានាំមកនូវការផ្លាស់ប្តូរសំខាន់នៅក្នុងគោលនយោបាយរបស់សាធារណរដ្ឋឥស្លាម លទ្ធផលអាចមានឥទ្ធិពលលើការបន្តតំណែងរបស់ លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយុ៨៥ឆ្នាំ ដែលបានកាន់អំណាច ចាប់តាំងពីឆ្នាំ ១៩៨៩។ លោក Khamenei បានអំពាវនាវឱ្យមានអ្នកចូលរួមយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិដោយស្របច្បាប់ ដែលបង្កឡើងដោយការមិនសប្បាយចិត្តជាសាធារណៈ…