Category: ព័ត៌មានជាតិ
-

មេដឹកនាំកូរ៉េខាងត្បូង-វៀតណាមសន្យាបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ
សេអ៊ូល ៖ កូរ៉េខាងត្បូង និងវៀតណាម ត្រូវបានរំពឹងថា នឹងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅពេលមេដឹកនាំប្រទេសទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១១ ខែសីហានេះ ចំពេលស្ថានភាពពាណិជ្ជកម្មសកលកំពុងកើនឡើងការប្រកួតប្រជែងខ្លាំង។ អតីតគូរសត្រូវសម័យសង្រ្គាមត្រជាក់ទាំងពីរ បានព្យាយាមបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ចំពេលបរិយាកាសពាណិជ្ជកម្មសកលកើនឡើងការប្រកួតប្រជែងខ្លាំង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំវៀតណាម លោក តូ ឡាម សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីថ្ងៃទី៤ ខែមិថុនា ហើយរបៀបវារៈកំពូល នឹងផ្តោតសំខាន់លើកិច្ចពិភាក្សាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, លោក ឡាម ដែលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នឹងដឹកនាំក្រុមគណៈប្រតិភូក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ការបរទេស និងបច្ចេកវិទ្យា ព្រមទាំងសមាជិកជាន់ខ្ពស់បក្ស និងសមាជិកសភា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅកូរ៉េខាងត្បូង។ ការិយាល័យរបស់លោកប្រធានាធិបតី លី បានឱ្យដឹងទៀតថា កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់យ៉ាងហោចណាស់ចំនួន ១០ នៅក្នុងកិច្ចប្រជុំកំពូលមួយ រួមទាំងការសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំវៀតណាមនៅថ្ងៃនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថា នឹងរួមចំណែកផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូង…
-

ទូកនាគកម្ពុជា បំបែកកំណត់ត្រាចាស់ព្រឹត្តិការណ៍អេស៊ានហ្គេមឆ្នាំ២០២៣
(ចិន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកពិភពលោក (World game) នៅសាធារណរដ្ឋប្រជាម៉ានិតចិន នាខេត្តChengdu ពីថ្ងៃទី៦ដល់ទី១១ ខែ សីហា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាទូកបានបញ្ចប់ជាផ្លូវការហើយ ខណៈក្រុមទូកនាគជម្រើសជាតិកម្ពុជាពុំទទួលបានមេដាយឡើយ ។ ប៉ុន្តែមានវិញ្ញាសាមួយចំនួនក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបញ្ជូនទៅចូលរួម គឺបានបំបែកកំណត់ត្រាចាស់កាលពីចូលរួមក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម កាលពីឆ្នាំ២០២៣ ដែលកម្ពុជាបានចូលរួម ។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា បានថ្លែងរំលេចឱ្យដឹងថា ក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបានបញ្ជូនទៅចូលរួមនេះ មានវិញ្ញាសា ២០០ម៉ែត្រចំណុះ ៨នាក់ចម្រុះបុរសនារី គឺទទួលបានលទ្ធផលល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយជាប់ចំណាត់លេខ៦ ដែលជាការប្រកួតដណ្តើមមេដាយ ខណៈព្រឹត្តិការណ៍អេស៊ានហ្គេមកាលពីឆ្នាំ២០២៣ ក្រុមកម្ពុជាវិញ្ញាសាមួយនេះ ពុំអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ លទ្ធផលនេះ គឺកម្ពុជា បានបំបែកកំណត់ត្រាចាស់ក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម ឆ្នាំ២០២៣ ខណៈការប្រកួតWorld game គឺជាព្រឹត្តិការណ៍ប្រកួតធំប្រមូលផ្តុំដោយជើងខ្លាំង។ លោក គង់ សុភាព គ្រូជំនួយ ក្រុមជម្រើសជាតិទូកនាគរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់លទ្ធផលនៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ថ្វីដ្បិតយើងមិនអាចនាំយកមេដាយមកជូនជាតិ និងសហព័ន្ធក៏ពិតមែន ប៉ុន្តែលទ្ធដែលទទួលបានមកនេះ បានសរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិទូកនាគកម្ពុជាពីមួយលើកទៅមួយលើកក្នុងព្រឹត្តិការណ៍ធំៗគឺបានវិវឌ្ឍសមត្ថភាពរីកចម្រើនរំកិលឈានទៅរកមេដាយ។ លោក…
-
![[BREAKING NEWS] អូស្ត្រាលី ប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅខែកញ្ញា ខាងមុខនេះ](http://165.232.167.198/wp-content/uploads/2025/08/photo_2025-08-11_11-28-37.jpg)
[BREAKING NEWS] អូស្ត្រាលី ប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅខែកញ្ញា ខាងមុខនេះ
ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (១១ សីហា) នេះ បានប្រកាសផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយនៅខែកញ្ញា ដ៏ឆាប់ខាងមុខ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះរបស់ចក្រភពអង់គ្លេស បារាំង និងកាណាដា។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា វិធានការនេះនឹងកើតឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ហើយបន្ទាប់ពីទទួលបានការប្តេជ្ញាចិត្តពីអាជ្ញាធរប៉ាឡេស្ទីន៕
-

៦ឆ្នាំ ចំនួនយោធាកូរ៉េខាងត្បូងធ្លាក់ចុះ ២០ភាគរយ
សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងធ្លាក់ចុះ ២០ភាគរយក្នុងពេល ៦ឆ្នាំចុងក្រោយនេះ មកត្រឹម ៤៥០.០០០នាក់ ដោយសារការថយចុះយ៉ាងខ្លាំងនៃចំនួនបុរសគ្រប់អាយុចូលបម្រើកាតព្វកិច្ចយោធានៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ការបំពេញកាតព្វកិច្ចយោធាក្នុងប្រទេសកូរ៉េខាងត្បូងបង្កើតឡើងតាំងពីឆ្នាំ១៩៥៧មកម្ល៉េះ ហើយតម្រូវឱ្យពលរដ្ឋជាបុរសមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំចូលបម្រើក្នុងជួរយោធា។ ស្ត្រីមិនត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាទេ ប៉ុន្តែពួកគេអាចចូលបម្រើយោធាដោយស្ម័គ្រចិត្តបាន។ យ៉ាងណាមិញ ចំនួនបុរសគ្រប់អាយុ ២០ឆ្នាំដែលជាអាយុចូលបម្រើកាតព្វកិច្ចយោធាបានធ្លាក់ចុះ ៣០ភាគរយ នៅចន្លោះឆ្នាំ២០១៩-២០២៥ ពោលគឺខ្វះពលទាហានប្រហែល ៥០.០០០នាក់ រួមទាំងមន្រ្តីថ្នាក់កណ្តាលចំនួន ២១.០០០នាក់ថែមទៀត ដើម្បីបំពេញតម្រូវការការពារជាតិ។ ការធ្លាក់ចុះចំនួនយោធាកូរ៉េខាងត្បួងនេះ បានឆ្លុះបញ្ចាំងពីអត្រាកំណើតទាបមានត្រឹម ០.៧៥ ក្នុងឆ្នាំ២០២៤ និងចំនួនប្រជាជនមានវ័យចំណាស់យ៉ាងឆាប់រហ័ស។ យោធាកូរ៉េខាងត្បូងបានធ្លាក់ចុះមកប្រហែល ៦៩០.០០០នាក់នៅដើមទសវត្សរ៍ឆ្នាំ២០០០ ខណៈដែលកូរ៉េខាងជើងនៅតែរក្សាបានចំនួនទាហានប្រមាណ ១.២លាននាក់។ គួរបញ្ជាក់ថា ចំនួនប្រជាជនកូរ៉េខាងត្បូងបានហក់ឡើងដល់ ៥១.៨លាននាក់ក្នុងឆ្នាំ២០២០ ហើយត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៣៦.២លាននាក់នៅឆ្នាំ២០៧២ ដែលអាចប៉ះពាល់ដល់ការជ្រើសរើសយោធាកាន់តែធ្ងន់ធ្ងរ។ កញ្ចប់ថវិកាការពារជាតិកូរ៉េខាងត្បូងមានទំហំរហូតដល់ ៤៣.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ធំជាងទំហំសេដ្ឋកិច្ចរបស់កូរ៉េខាងជើងទាំងមូលទៅទៀ៕ ប្រភព ៖ CNA
-

សេតវិមានចង់អញ្ជើញលោក Zelensky ទៅ Alaska ជាទីណាត់ជួប Trump-Putin
អាមេរិក ៖ សេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។ ទីភ្នាក់ងារព័ត៌មាន Nbc news បានដកស្រង់ សម្តីរបស់ មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀត ដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង បានឱ្យដឹងថា គម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។ យ៉ាងណា គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មិនទាន់ត្រូវបានសម្រេច នោះទេ៕ ប្រភព៖ Nbc news
-

ចំនួនសត្វរមាសខ្មៅ នៅលើពិភពលោកមានការកើនចំនួនឡើង
(ភ្នំពេញ)៖ ការរាប់រមាសពិភពលោកចុងក្រោយបង្អស់ពីមូលនិធិរមាសអន្តរជាតិបង្ហាញពីរូបភាពចម្រុះសម្រាប់សត្វរមាសទាំងប្រាំរបស់ពិភពលោក។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ថា ការប៉ាន់ស្មានចុងក្រោយបង្ហាញថាចំនួនសត្វរមាសខ្មៅបានកើនឡើងពី ៦ ១៩៥ ដល់ ៦ ៧៨៨។ ទោះជាយ៉ាងណាក៏ដោយ សត្វរមាសពណ៌សបានធ្លាក់ចុះពី១៥៩៤២ មកត្រឹម១៥៧៥២ចាប់តាំងពីការរាប់ចុងក្រោយក្នុងឆ្នាំ២០២១។ សត្វរមាសខ្មៅ និងសត្រូវបានរកឃើញតែនៅក្នុងព្រៃក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះ៕
-

រុស្ស៊ីបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 របស់អ៊ុយក្រែន
មូស្គូ ៖ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន មានតម្លៃចន្លោះពី ៣០ ទៅ៤០លានដុល្លារ ខណៈដែលពីឡុតគេនៅពុំទាន់ច្បាស់ថាតើស្លាប់ ឬនៅរស់រានមានជីវិតដែរឬអត់ទេ។ Su-27 គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនភ្លោផលិតដោយក្រុមហ៊ុន Sukhoi មានដើមកំណើតមកពីប្រទេសរុស្សី។ វាត្រូវបានបម្រុងទុកជាគូប្រជែងផ្ទាល់ សម្រាប់យន្តហោះចម្បាំងជំនាន់ទី៤របស់សហរដ្ឋអាមេរិក មានដូចជា Grumman F-14 Tomcat និង F-15 Eagle ដែលអាចហោះបានរយៈចម្ងាយ ៣.៥០០គីឡូម៉ែត្រ និងអាចផ្ទុកអាវុធធុនធ្ងន់ ពោលគឺវាជាយន្តហោះចម្បាំងទំនើប និងមានភាពបត់បែនខ្ពស់។ យន្តហោះចម្បាំង Su-27 ត្រូវបានរចនាឡើងសម្រាប់បេសកកម្មឧត្តមភាពដែនអាកាស ហើយការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ធ្វើឱ្យ Su-27 កាន់តែកាច ពោលគឺអាចធ្វើប្រតិបត្តិការសង្គ្រាមពីលើអាកាសស្ទើរតែទាំងអស់។ យន្តហោះចម្បាំង Su-27 បានចូលបម្រើការក្នុងជួរកងទ័ពអាកាសសូវៀតក្នុងឆ្នាំ១៩៨៥។ បច្ចុប្បន្នយន្តហោះ Su-27 ទំនងជាមានតម្លៃចន្លោះពី ៣០ ទៅ៤០លានដុល្លារក្នុងមួយគ្រឿង។ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៩ ខែសីហា ក៏បានប្រកាសឱ្យដឹងដែរថា ក្រៅពីបាញ់ទម្លាញ់យន្តហោះ Su-27, កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញគ្រាប់បែកទម្លាក់ពីលើអាកាសចំនួនពីរគ្រាប់ គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិក និងយន្តហោះដ្រូនចំនួន…
-

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ៩ប្រទេស ដែលមាននិវេសនដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធលើប្រជាជន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន វត្តតាមាន់សែនជ័យ មណ្ឌលសុខភាព សាលាបឋមសិក្សា ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវរងការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នាឱកាសនោះផងដែរ ក្រុមអនុព័ន្ធយោធា ក៏បានបន្តចុះទៅជួបសួរសុខទុក្ខជនភៀសសឹកក្នុងនោះរួមមាន ៖ គ្រួសារស៊ីវិល និងក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធដែលរងរបួស និងពលីជីវិត ព្រមទាំងនាំយកនូវសម្ភារៈជំនួយមនុស្សធម៌ចែកជូនជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តភ្នំពោធិ៍កំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការចុះបំពេញបេសកកម្មនេះ គឺកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី…
-

រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៤គ្រឿងសម្រាប់ដឹកជញ្ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ យោងតាមសំណូមពររបស់ជនភៀសសឹកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងចំនួន ៤រថយន្ត ដេីម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ ស្រី ២២នាក់ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ។ ជាមួយនឹងការដឹកជញ្ជូននេះ មានបងប្អូនទៅខេត្តឧត្តមានជ័យ ១៤នាក់ ស្រី ៩នាក់ ខេត្តដំបង ៦នាក់ ស្រី ៤នាក់ និងខេត្តបន្ទាយមានជ័យ ១១នាក់ ស្រី ៩នាក់។ ជាមួយនឹងការត្រឡប់ទៅគេហដ្ឋានវិញបងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ។ រដ្ឋបាលខេត្តក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ និងឆ្លេីយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះ សូមជូនពរបងប្អូនធ្វេីដំណេីរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។
-

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួង បរិស្ថានន បានដឹកនាំគណប្រតិភូក្រសួង និងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និង យុវជន ស ស យ ក ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន ។ ឯកឧត្តម បន្ថែមថា ក្រសួងបរិស្ថាន និងក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងបន្តធ្វើប្រឹងប្រែងជួយផ្គត់ផ្គង់ ស្បៀងអាហារ និងជួយថែក្សាបរិស្ថាន ដើម្បីសុខភាពរបស់បងប្អូនភៀសសឹក មានសុខភាពល្អ ។ យោងតាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងដា…