Category: ព័ត៌មានជាតិ​

  • សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

    សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

    សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ភ្នំពេញ៖ សហរដ្ឋអាមេរិកបានស្វាគមន៍កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ថា ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ នេះបបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបន្តថា យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។ សូមជម្រាប កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ភាគីដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា…

  • CNN ​ចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យលោក Trump ទទួលពានរង្វាន់ណូបែលសន្តិភាព

    CNN ​ចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យលោក Trump ទទួលពានរង្វាន់ណូបែលសន្តិភាព

    CNN ​ចុះផ្សាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យលោក Trump ទទួលពានរង្វាន់ណូបែលសន្តិភាព អាមេរិក ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ CNN នៅថ្ងៃទី៨ ខែសីហានេះ បានចុះផ្សាយអត្ថបទព័ត៌មាន ដោយដាក់ចំណងជើងធំៗ រំលេចអំពីខ្លឹមសារ ថា នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើជាផ្លូវការ ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទទួលពានរង្វាន់ណូបែលសន្តិភាព។ ជាការកត់សម្គាល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិត ផ្លូវការ ទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តម ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ ណូបែល សន្តិភាព។ ការណ៍នេះ បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួ បានប្រព្រឹត្ត ទៅ ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយភាគីទាំងពីរ ក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត នូវលក្ខខណ្ឌ…

  • លោក Putin ថា មិនទាន់អាចជួបលោក Zelensky

    លោក Putin ថា មិនទាន់អាចជួបលោក Zelensky

    បរទេស ៖ លោក Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លក្ខខណ្ឌសម្រាប់ការជួបលោក Zelensky មេដឹកនាំអ៊ុយក្រែន ស្ថិតនៅក្នុងដំណើរ វែងឆ្ងាយ បន្តទៀត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “លក្ខខណ្ឌ” សម្រាប់កិច្ចប្រជុំ ដ៏មានសក្តានុពល ជាមួយ លោក Volodymyr Zelensky មិនអាចធ្វើទៅបាន នៅពេលនេះទេ ជាការលើកឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានអំពាវនាវ ម្តងទៀត ឱ្យមានការចរចា ដោយផ្ទាល់ តាមរយៈការជួបទល់មុខគ្នា ជាមួយលោក Putin។ លោក Putin បានប្រាប់អ្នកយកព័ត៌មាន នៅវិមានក្រឹមឡាំង ថា «ខ្ញុំមិនមានអ្វី ប្រឆាំងនឹងជំនួបនេះទេ ជាទូទៅ វាអាចទៅរួច ប៉ុន្តែ លក្ខខណ្ឌមួយចំនួន ត្រូវតែត្រូវបានបង្កើតឡើង សម្រាប់រឿងនេះ។ ប៉ុន្តែ ជាអកុសល យើងនៅឆ្ងាយ ពីការបង្កើតលក្ខខណ្ឌ បែបនេះ»។…

  • លោក ត្រាំ នឹងជួបលោកពូទីន តែ ស្នើមេដឹកនាំរុស្ស៊ី កុំឲ្យជួប លោក ហ្សេលេនស្គី មុន

    លោក ត្រាំ នឹងជួបលោកពូទីន តែ ស្នើមេដឹកនាំរុស្ស៊ី កុំឲ្យជួប លោក ហ្សេលេនស្គី មុន

    អាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយ កាលពីថ្ងៃទី៧ ខែសីហា ថា លោកនឹងជួប លោក Putin តែ មេដឹកនាំរុស្ស៊ី រូបនេះ មិនចាំបាច់ជួប លោក ហ្សេលេនស្គី ជាមុនទេ។ នៅពេលត្រូវបានចោទសួរ ដោយអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ រាងពងក្រពើ ថាតើ លោក Putin ត្រូវបានតម្រូវឱ្យជួប លោក Zelensky ជាមុន ឬ អត់នោះ លោក Trump បានឆ្លើយយ៉ាងសាមញ្ញថា «ទេ គាត់មិនធ្វើបែបនេះទេ»។ លោក បានបន្ថែមថា «ពួកគេចង់ជួបជាមួយខ្ញុំ ហើយខ្ញុំ នឹងធ្វើអ្វី ដែលខ្ញុំអាចធ្វើបាន ដើម្បីបញ្ឈប់ ការសម្លាប់គ្នា បន្តទៀត»។ ការកត់សម្គាល់នេះ ផ្ទុយទៅនឹងរបាយការណ៍ មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់សម្តី មន្ត្រីសេតវិមាន ដែលមិនបញ្ចេញឈ្មោះ…

  • អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសស្វាគមន៍ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ហៅកាត់ GBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា នៅទីក្រុង គូឡា ឡាំពួ ដោយចាត់ទុកថា « ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់ និង ការបង្កើតយន្តការសង្កេតការណ៍ អាស៊ាន»។ យោងតាមសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រី Marco Rubio ចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានរៀបរាប់ទៀតថា «លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថា រដ្ឋាភិបាលកម្ពុជា និង ថៃ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់លោក និង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់ នៃ ឆន្ទៈរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះ»។…

  • លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល

    លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែល មានបំណងគ្រប់គ្រងយោធាលើតំបន់ហ្កាហ្សាទាំងមូល បើទោះបីជាមានការរិះគន់កាន់តែខ្លាំងឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស ជុំវិញសង្គ្រាមដ៏បំផ្លិចបំផ្លាញជិត ២ឆ្នាំនៅក្នុងតំបន់ប៉ាឡេស្ទីននេះក៏ដោយ ខណៈដែលប្រមុខយោធាអ៊ីស្រាអែលផ្ទាល់ក៏បានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការបែបនេះដែរ។ នៅពេលត្រូវសាកសួរថាតើអ៊ីស្រាអែលនឹងកាន់កាប់ទឹកដីឆ្នេរហ៊ុព័ទ្ធនេះទាំងមូលដែរឬទេ លោក Netanyahu បានប្រាប់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា “អ៊ីស្រាអែលមានបំណងធ្វើបែបនោះមែន”។ លោកបន្តថា “អ៊ីស្រាអែលមិនចង់យកហ្កាហ្សារហូតទេ គ្រាន់ចង់មានបរិវេណសន្តិសុខប៉ុណ្ណោះ ហើយក៏មិនចង់គ្រប់គ្រងដែនដីនេះដែរ” ដោយទទូចថា “អ៊ីស្រាអែលមិនចង់នៅទីនោះក្នុងនាមជាស្ថាប័នគ្រប់គ្រងនោះទេ”។ នាយករដ្ឋមន្រ្តីរូបនេះបន្ថែមថា អ៊ីស្រាអែលចង់ប្រគល់ទឹកដីនេះទៅឱ្យកងកម្លាំងអារ៉ាប់ដែលនឹងគ្រប់គ្រងបន្ត ប៉ុន្តែលោកមិនបញ្ជាក់លម្អិតអំពីការរៀបចំអភិបាលកិច្ច ឬមានប្រទេសអារ៉ាប់ណាខ្លះអាចចូលរួមក្នុងគម្រោងនោះទេ។ ការលើកឡើងនេះកើតឡើងស្របរដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយក្រុមពិភាក្សាគ្នាពីផែនការគ្រប់គ្រងយោធាលើទឹកដីបន្ថែមទៀតនៅហ្កាហ្សា។ សម័យប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយផ្សេងទៀតនៅសប្តាហ៍នេះជាមួយប្រមុខយោធា ដែលបានរុញច្រានប្រឆាំងនឹងការពង្រីកយុទ្ធនាការនេះ។ ប្រភពរដ្ឋាភិបាលនិយាយថា សេចក្ដីសម្រេចផ្លូវការណាមួយរបស់គណៈរដ្ឋមន្ត្រីសន្តិសុខ នឹងត្រូវការអនុម័តដោយគណៈរដ្ឋមន្ត្រីពេញលេញ ដែលអាចនឹងមិនជួបប្រជុំគ្នានោះទេរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

  • ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ

    ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ

    ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ ពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើការនាំចូលពីប្រទេសរាប់សិបបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ៧ សីហា ដោយបានដំឡើងពន្ធនាំចូលមធ្យមរបស់អាមេរិកដល់កម្រិតខ្ពស់បំផុតក្នុងមួយសតវត្ស ហើយធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា ប្រញាប់ស្វែងរកកិច្ចព្រមព្រៀងប្រសើរជាងមុន។ ទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានចាប់ផ្តើមប្រមូលពន្ធខ្ពស់ពី ១០ទៅ៥០%នៅម៉ោង ១២និង០១នាទីព្រឹក បន្ទាប់ពីមានការផ្អាកជាច្រើនសប្តាហ៍ជុំវិញអត្រាពន្ធចុងក្រោយរបស់លោក Trump និងការចរចាដ៏គួរឱ្យបារម្ភជាមួយបណ្តាប្រទេសដែលចង់បានការបញ្ចុះកម្រិតពន្ធ។ មេដឹកនាំប្រេស៊ីល និងឥណ្ឌា បានប្ដេជ្ញាថានឹងមិនចុះញ៉មចំពោះជំហរចរចារដ៏តឹងរ៉ឹងរបស់លោក Trump ឡើយ បើទោះបីជាក្រុមអ្នកចរចារបស់ខ្លួនស្វែងរកការបន្ទាបពីកម្រិតពន្ធខ្ពស់បំផុតក៏ដោយ។ អត្រាពន្ធថ្មីនឹងសាកល្បងយុទ្ធសាស្ត្ររបស់លោក Trump សម្រាប់ការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដោយមិនបង្កឱ្យមានការរំខានដ៏ធំដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ឬបង្កឱ្យមានអតិផរណាខ្ពស់ និងការសងសឹកពីដៃគូពាណិជ្ជកម្ម។ បន្ទាប់ពីបង្ហាញគោលនយោបាយដំឡើងពន្ធ “ថ្ងៃរំដោះ” របស់លោកក្នុងខែមេសា លោក Trump បានកែប្រែផែនការរបស់លោកជាញឹកញាប់ ដោយបានដំឡើងអត្រាខ្ពស់លើការនាំចូលពីប្រទេសមួយចំនួន រួមទាំង៥០ ភាគរយសម្រាប់ទំនិញពីប្រទេសប្រេស៊ីល ៣៩ ភាគរយពីប្រទេសស្វីស ៣៥ ភាគរយពីប្រទេសកាណាដា និង ២៥ ភាគរយពីប្រទេសឥណ្ឌា។ លោកបានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះអំពីពន្ធបន្ថែមចំនួន២៥ភាគរយលើទំនិញឥណ្ឌាដែលនឹងត្រូវអនុវត្តក្នុងរយៈពេល២១ ថ្ងៃបន្ទាប់ ជុំវិញការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា៕

  • សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

    សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្របតាមសំណូមពររបសពលរដ្ឋគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព។ សម្ដេចធិបតី បានថ្លែងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

  • ទេសចរបរទេសទៅថៃ ធ្លាក់ចុះ ៦.៥ភាគរយ

    ទេសចរបរទេសទៅថៃ ធ្លាក់ចុះ ៦.៥ភាគរយ

    បាងកក ៖ ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ភ្ញៀវបរទេសទៅលេងទៅប្រទេស មួយនេះ បានធ្លាក់ចុះ ៦.៥៦% ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Vietnam Plus នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ប្រភពបានដកស្រង់ ការលើកឡើង របស់អាជ្ញាធរទេសចរណ៍ថៃ ដែលបាននិយាយ នៅក្នុងសប្តាហ៍នេះ ថា គោលដៅនៃការទទួលភ្ញៀវទេសចរណ៍ ១លាននាក់ សម្រាប់ទីផ្សារមជ្ឈិមបូព៌ា និង អាហ្រ្វិក ក្នុងឆ្នាំនេះ នៅតែមានបញ្ហាប្រឈម ដោយសារ ជម្លោះភូមិសាស្ត្រនយោបាយ។ យ៉ាងណា កាលពីខែកក្កដា សហរដ្ឋអាមេរិកបានបង្កើនការជំរុញ ដល់ប្រជាពលរដ្ឋ របស់ខ្លួន កុំឲ្យទៅប្រទេសថៃ ដោយព្រមានពីសកម្មភាពបះបោរ នៅក្នុងខេត្ត Yala, Pattani និង ខេត្ត Narathiwat នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo កាលពីពេលថ្មីៗនេះ៕ ប្រភពពី Vietnam Plus

  • Zelensky ថា បាននិយាយជាមួយ លោក Trump បន្ទាប់ពីទស្សនកិច្ចរបស់បេសកជនអាមេរិកនៅរុស្ស៊ី

    Zelensky ថា បាននិយាយជាមួយ លោក Trump បន្ទាប់ពីទស្សនកិច្ចរបស់បេសកជនអាមេរិកនៅរុស្ស៊ី

    បរទេស ៖ លោក Zelensky មេដឹកនាំប្រទេសអ៊ុយក្រេន បាននិយាយ កាលពីថ្ងៃពុធ ទី៦ ខែសីហា ថា លោកទើបបាននិយាយ ជាមួយលោកប្រធានាធិបតី Donald Trump បន្ទាប់ពីដំណើរទស្សនកិច្ច របស់បេសកជនអាមេរិក នៅទីក្រុងមូស្គូ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន គឺ លោក Steve Witkoff បានទៅទស្សនកិច្ច នៅទីក្រុងមូស្គូ កាលពីព្រឹក ថ្ងៃទី៦ ខែសីហា។ លោក Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា «ខ្ញុំបាននិយាយ ជាមួយប្រធានាធិបតី Trump ។ ការសន្ទនានេះ បានកើតឡើង បន្ទាប់ពីអ្នកតំណាង របស់ប្រធានាធិបតី Trump គឺ លោក Steve…