Category: ព័ត៌មានជាតិ
-

ចិនបញ្ចប់ហ្គេមសង្គ្រាម ខណៈកោះតៃវ៉ាន់ រៀបរាប់លម្អិតពីយន្តហោះ និងនាវាចម្បាំងចិន ការកើនឡើង
ប្រទេសចិន បានបញ្ចប់ហ្គេមសង្រ្គាម រយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេសនេះបានក្លែងប្រដូចជាការវាយប្រហារ ដោយមានយន្តហោះទម្លាក់គ្រាប់បែក និងអនុវត្តការឡើងលើនាវា ហើយអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានរៀបរាប់លម្អិតនៅថ្ងៃសៅរ៍នេះ អំពីការកើនឡើងយន្តហោះនិងនាវាចម្បាំងរបស់ប្រទេសចិនដែលបានមកចូលរួម។ ទូរទស្សន៍រដ្ឋចិន បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា សមយុទ្ធបានបញ្ចប់ហើយ។ ការអត្ថាធិប្បាយ នៅក្នុងសារព័ត៌មានប្រចាំថ្ងៃរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថា ពួកគេមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ដូចដែលបានប្រកាសពីមុនសម្រាប់ការធ្វើសមយុទ្ធ។ ប្រទេសចិន ដែលបានអះអាងសិទ្ធលើកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថាជាដែនដីរបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធ បន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) បានឡើងកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំង បាននិយាយថា គឺជា «ជនផ្តាច់ខ្លួន» ។ ទីក្រុងប៉េកាំង បាននិយាយថា សមយុទ្ធនេះគឺជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់លោក Lai កាលពីថ្ងៃចន្ទ ដែលលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិននៅក្រោមបង្គាប់ណាមួយនោះទេ» ដែលប្រទេសចិនបានចាត់ទុកជាការប្រកាសថា ប្រទេសចិននិងកោះតៃវ៉ាន់ ជាដែនដីដាច់ដោយឡែកពីគ្នា។
-

លោក Putin ចង់បានបទឈប់បាញ់នៅអ៊ុយក្រែន នៅលើសមរភូមិបច្ចុប្បន្ន
ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមានបទឈប់បាញ់ដែលបានចរចាទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន និងនិយាយថា លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធបន្ត ប្រសិនបើទីក្រុងគីវ និងប្រទេសលោកខាងលិច មិនឆ្លើយតប។ ប្រភពព័ត៌មានចំនួនបី ដែលដឹងច្បាស់ពីកិច្ចពិភាក្សានៅក្នុងក្រុមរបស់លោកពូទីន បាននិយាយថា មេដឹកនាំរុស្ស៊ីជើងចាស់ បានសម្តែងការខកចិត្តចំពោះក្រុមទីប្រឹក្សាមួយចំនួន អំពីអ្វីដែលលោកចាត់ទុកថា ជាការប៉ុនប៉ងគាំទ្រដោយប្រទេសលោកខាងលិច ក្នុងការរារាំងការចរចារ និងការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីបដិសេធការចរចា។ ប្រភពពីមន្ត្រីរុស្ស៊ីជាន់ខ្ពស់ម្នាក់ ដែលធ្វើការជាមួយលោក ពូទីន និងដឹងអំពីការសន្ទនាកម្រិតខ្ពស់ បាននិយាយថាលោក ពូទីន អាចប្រយុទ្ធកាន់តែយូរតាមដែលខ្លួនត្រូវការ ប៉ុន្តែលោកពូទីន ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្រ្គាមផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើបណ្តាញ X ថា មេដឹកនាំរុស្ស៊ី កំពុងព្យាយាមងាកចេញពីកិច្ចប្រជុំកំពូលសន្តិភាពដែលផ្តួចផ្តើមដោយអ៊ុយក្រែន នៅប្រទេសស្វីស នៅខែក្រោយ ដោយប្រើមន្ត្រីរបស់លោកដើម្បីបញ្ជូន «សញ្ញាក្លែងក្លាយ» អំពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាម។ លោក Kuleba និយាយថា…
-

តុលាការកំពូលរបស់ UN បង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកនៅទីក្រុង Rafah
តុលាការកំពូលរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធានៅទីក្រុង Rafah ជាការចេញសេចក្តីសម្រេចដ៏សំខាន់ ទំនងជាដើម្បីបង្កើនសម្ពាធជាអន្តរជាតិលើប្រទេសអ៊ីស្រាអែលសម្រាប់បទឈប់បាញ់ ខណៈសង្គ្រាមកើតឡើងមានរយៈពេលជាងប្រាំពីរខែ បង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសថា ទាហានបានរកឃើញសាកសពចំណាប់ខ្មាំងបីនាក់បន្ថែមទៀត នៅភាគខាងជើងតំបន់ហ្កាហ្សា។ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បង្គាប់ឲ្យមានកាតព្វកិច្ចស្របច្បាប់ ប៉ុន្តែខ្វះយន្តការអនុវត្តដោយផ្ទាល់ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បានបិទកាលពីដើមខែនេះ នៅពេលចាប់ផ្តើមការវាយលុកលើទីក្រុង។ សេចក្តីបង្គាប់នេះ ធ្វើឡើងនៅមុនកិច្ចប្រជុំដាច់ដោយឡែកពីគ្នា ស្តីពីជម្លោះតំបន់ហ្កាហ្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង រវាងប្រធានទីភ្នាក់ងារ CIA និងអ្នកតំណាងអ៊ីស្រាអែលនៅភាគីម្ខាង ប្រធានាធិបតីបារាំង លោក Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសនៃរដ្ឋអារ៉ាប់សំខាន់ៗ ចំនួនបួន នៅភាគីម្ខាង។ នៅក្នុងការចេញសេចក្តីសម្រេច ដែលរង់ចាំយ៉ាងអន្ទះសារ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បាននិយាយថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនជាបន្ទាន់ ព្រមទាំងការធ្វើសកម្មភាពផ្សេងទៀតណាមួយ នៅក្នុងទីក្រុង Rafah ដែលអាចប៉ះពាល់ដល់អាយុជីវិតពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ តុលាការអង្គការសហប្រជាជាតិ បាននិយាយថា…
-

បាតុករគាំទ្រប៉ាឡេស្ទីននិយាយថា «មិនគ្រប់គ្រាន់ទេ» សម្រាប់សេចក្តីសម្រេចរបស់ ICJ លើអ៊ីស្រាអែល
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃសុក្រ ដោយបានស្តីបន្ទោសចំពោះសេចក្តីសម្រេចរបស់តុលាការដែលឲ្យអ៊ីស្រាអែលត្រឹមតែ បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់នៅទីក្រុងRafah។ អ្នកតវ៉ានិយាយថា សវនាការនៅថ្ងៃនេះល្អ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ «សេរីភាពប៉ាឡេស្ទីន ព្រមទាំងដំណោះស្រាយរដ្ឋពីរដោយសេរីភាព នោះទើបគ្រប់គ្រាន់។ វាល្អសម្រាប់ប្រជាជនទាំងសងខាង ទាំងសាសនា និងសម្រាប់តំបន់មជ្ឈិមបូព៌ាផងដែរ។ ចៅក្រមតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុងRafah ភាគខាងត្បូងតំបន់ហ្កាហ្សា នៅក្នុងសេចក្តីសម្រេចបន្ទាន់មួយលើករណីនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ តុលាការ ក៏បានបង្គាប់ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ទីក្រុង Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។ បាតុករ អ្នកស្រី អ៊ីមម៉ាន ខាសាណេ(Eman Khasawneh) បាននិយាយថាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គួរតែបង្គាប់ឱ្យមានបទឈប់បាញ់ ដែលការចេញសេចក្តីសម្រេចរបស់តុលាការនៅពេលនេះ មិនគ្រប់គ្រាន់នៅឡើយទេ។ យើងកោតសរសើរចំពោះការចេញសេចក្តីសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការនៅទីក្រុង Rafah ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់។ អ៊ីស្រាអែល បានច្រានចោល ការចោទប្រកាន់ករណីប្រល័យពូជសាសន៍ ម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះ «គ្មានមូលដ្ឋាន» ដោយលើកហេតុផលនៅក្នុងតុលាការថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា គឺជាការ ការពារខ្លួន និងបានដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
-

-

ក្រុមប្រឹក្សាUN អំពាវនាវឱ្យមានការការពារបុគ្គលិកផ្តល់ជំនួយនៅទូទាំងពិភពលោក
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យប្រទេសទាំងអស់ គោរព និងការពារ បុគ្គលិកផ្តល់ជំនួយនិងបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាទាំងអស់ទៅលើពួកគេ ព្រមទាំងថ្កោលទោសចំពោះ «ការបដិសេធដោយខុសច្បាប់នៃដំណើរការផ្នែកមនុស្សធម៌»។ ស្ថាប័នដែលមានសមាជិកចំនួន១៥ ប្រទេស បានអនុម័ត សេចក្តីសម្រេចពង្រៀងដោយប្រទេសស្វីស ដោយទទួលបានសំឡេងគាំទ្រ ១៤ សំឡេង ខណៈរុស្ស៊ី អនុបវាទ។ វិធានការនេះ មិនបានកំណត់អត្តសញ្ញាណជម្លោះជាក់លាក់ណាមួយនោះទេ ដែលបានកើតឡើងក្នុងពេលមានសង្គ្រាមរយៈពេល៧ខែ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិ និយាយថា បុគ្គលិកមនុស្សធម៌ជាង២៥០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ។ អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធជាសកលកាន់តែខ្លាំងឡើង ដើម្បីអនុញ្ញាតឱ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ជាកន្លែងដែលអង្គការសហប្រជាជាតិ និយាយថា គ្រោះទុរ្ភិក្ស កំពុងកើតឡើង។ លោក ប៉ាស្កេល បារីស្វីល(Pascale Baeriswyl) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្វីស បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សេចក្តីសម្រេចនេះ មិនមែននិយាយតែអំពីបរិបទតែមួយជាពិសេសនោះទេ គឺសម្រាប់បុគ្គលិកមនុស្សធម៌ទាំងអស់នៅទូទាំងពិភពលោក។ ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្លូវេនី លោក Ondina Blokar បាននិយាយថា ចាប់តាំងពីឆ្នាំ២០០៣ បុគ្គលិកផ្តល់ជំនួយយ៉ាងហោចណាស់២.៤៩១នាក់ ត្រូវបានសម្លាប់ និងជាង ៤.៥០០នាក់…
-

សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕