Author: Dol Pheakdey
-

លោកពូទីនថា ឥណ្ឌូនេស៊ីនៅតែជាដៃគូសំខាន់របស់រុស្ស៊ី
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចាត់ទុកប្រទេសឥណ្ឌូនេស៊ី នៅតែជាដៃគូសំខាន់ របស់រុស្ស៊ី។ ប្រធានាធិបតី Putin បានអះអាងបែបនេះ ក្នុងពេលទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ។ លោក Putin បាននិយាយថា ឥណ្ឌូនេស៊ីនៅតែជា “ដៃគូសំខាន់” របស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងរបស់យើងមានផលប្រយោជន៍ ទៅវិញទៅមក ហើយកំពុងអភិវឌ្ឍន៍ យ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើប្រពៃណីដ៏យូរអង្វែង នៃមិត្តភាព និងជំនួយ ទៅវិញទៅមក»។ លោក Prabowo បានថ្លែងអំណរគុណ ចំពោះលោក Putin សម្រាប់ការគាំទ្រឲ្យប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងប្លុក BRICS។ លោក Prabowo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាថា «ថ្ងៃនេះយើងបានជួបគ្នា ហើយទំនាក់ទំនងរបស់យើង កាន់តែរឹងមាំម្តងទៀត…ជំនួបរបស់ខ្ញុំ ជាមួយប្រធានាធិបតីពូទីន ថ្ងៃនេះ មានភាពខ្លាំងក្លា កក់ក្តៅ និងមានផលិតភាព…
-

រុស្ស៊ី៖ កាលបរិច្ឆេទនៃកិច្ចចរចាជុំថ្មីជាមួយអ៊ុយក្រែន អាចត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ
អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ី លោក Dmitriy Peskov បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីរំពឹងថានឹងយល់ព្រមលើកាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំទីបីជាមួយអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីជុំទី២បានធ្វើឡើងនៅប្រទេសទួរគី។ លោក Peskov បាននិយាយថា ពួកលោកនឹងរង់ចាំរហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅកាលបរិច្ឆេទសម្រាប់ជុំបន្ទាប់នៃកិច្ចពិភាក្សាអ្នកជំនាញនៅសប្តាហ៍ក្រោយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺមានភាពម៉ឺងម៉ាត់ ចំពោះការចរចាជាមួយទីក្រុង Kiev ។ លើសពីនេះទៀតលោក Peskov បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Trump មុននេះដែលបានថា ប្រធានាធិបតី Putin នៃសហព័ន្ធរុស្ស៊ីគួរតែដោះស្រាយជម្លោះនៅអ៊ុយក្រែនជាដំបូងហើយបន្ទាប់មកចូលរួមក្នុងការប៉ុនប៉ងដើម្បីស្អំភាពតានតឹងនៅមជ្ឈិមបូព៌ា ។ លោក Peskov និយាយថា លោកTrump មានភាសា និងវិធីនិយាយតែមួយគត់។ រុស្ស៊ី មានការអត់ឱនយ៉ាងខ្លាំង ហើយរំពឹងថា ការអត់ឱននឹងត្រូវបានបង្ហាញចំពោះពួកលោកផងដែរ។ពួកលោកមានការអធ្យាស្រ័យចំពោះអ្នកឆ្លើយឆ្លងរបស់ពួកលោក ដូច្នេះរុស្ស៊ី មិនចាត់ទុកថានេះជាការនិយាយមិនពិតនោះទេ។ អ្នកនាំពាក្យរូបនេះ បាននិយាយថា អ៊ុយក្រែនត្រូវតែយល់ស្រប នឹងទទួលយកការពិតថ្មី ហើយថាស្ថានភាពបានប្រែប្រួលហើយ បើធៀបទៅនឹងអ្វីដែលបានកើតឡើងកាលពី៣ឆ្នាំមុន ដោយលោកបានបង្ហាញសុទ្ធិដ្ឋិនិយមអំពីវឌ្ឍនភាពឆ្ពោះទៅកាន់ជុំទី៣ជាមួយអ៊ុយក្រែន៕
-

អ៊ីស្រាអែល៖ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្ទុកគ្រាប់បែកចង្កោមក្នុងបំណងបង្កើនការស្លាប់ និងរបួសជនស៊ីវិល
យោធាអ៊ីស្រាអ៊ែល និងស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ខ្លួន បាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដែលបានពង្រាយខ្ចាត់ខ្ចាយគ្រាប់បែកតូចៗ ក្នុងគោលបំណងបង្កើនចំនួនជនស៊ីវិលស្លាប់និងរងរបួស ជាការប្រើប្រាស់គ្រាប់បែកចង្កោមលើកដំបូងត្រូវបានរាយការណ៍នៅក្នុងសង្គ្រាមរយៈពេល៨ថ្ងៃមកនេះ។ ស្ថានទូត បាននិយាយនៅក្នុងសារអេឡិចត្រូនិកមួយទៅកាន់សារព័ត៌មាន Reuters ដែលពុំបានកំណត់អត្តសញ្ញាណតំបន់នោះថា «ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបាញ់មីស៊ីលដែលមានផ្ទុកគ្រាប់រំសេវចង្កោម ទៅកាន់តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើនក្នុងប្រទេសអ៊ីស្រាអែល»។ សារអេឡិកត្រូនិក បន្តថា «គ្រាប់បែកចង្កោម ត្រូវបានរៀបចំដើម្បីពង្រាយឲ្យរាយប៉ាយនៅលើតំបន់ធំមួយ និងបង្កើនឱកាសនៃការវាយប្រហារដែលបង្កគ្រោះថ្នាក់»។ «អ៊ីរ៉ង់ បានបាញ់ដោយខុសច្បាប់និងមានចេតនា ទៅលើមជ្ឈមណ្ឌលជនស៊ីវិល ហើយព្យាយាមបង្កើនការធ្វើឲ្យជនស៊ីវិលស្លាប់ដោយការប្រើប្រាស់គ្រាប់បែកចង្កោម»។ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ សេចក្តីរាយការណ៍ព័ត៌មានរបស់អ៊ីស្រាអែលបានដកស្រង់សម្តីយោធាអ៊ីស្រាអែលដែលនិយាយថា ក្បាលគ្រាប់មីស៊ីល បានបំបែកបើកចំហនៅរយៈកម្ពស់ប្រហែល៧គីឡូម៉ែត្រ និងបានបញ្ចេញគ្រាប់រំសេវប្រហែល២០គ្រាប់ក្នុងរង្វង់ប្រហែល៨គីឡូម៉ែត្រ លើអ៊ីស្រាអែលភាគកណ្តាល។
-

អ៊ីរ៉ង់ព្រមានខ្លាំងៗថា អាមេរិកនឹងជួបគ្រោះធំបំផុត បើហ៊ានវាយប្រហារអ៊ីរ៉ង់
តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធ បានចេញមុខច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានព្រមានធ្ងន់ៗថា ការវាយប្រហារណាមួយរបស់អាមេរិក នឹងទទួលបានផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចស្រោចស្រង់បាន។ លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រជាជនអ៊ីរ៉ង់នឹងមិនទទួលយកការគំរាមកំហែងឲ្យចុះចាញ់នោះទេ និងថា សន្តិភាព ឬសង្គ្រាម មិនអាចដាក់គំនាបលើអ៊ីរ៉ង់បានឡើយ។ លោក Khamenei បានហៅឱសានវាទឲ្យចុះចាញ់សង្គ្រាមរបស់ លោក Trump ថា ជារឿងមិនអាចទទួលយកបាន។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់គ្មានថ្ងៃចុះចាញ់ការដាក់ទណ្ឌកម្មពីនរណាម្នាក់ឡើយ ហើយអាមេរិកគួរតែដឹងថា អន្តរាគមន៍យោធាណាមួយ នឹងជួបផលវិបាកធ្ងន់ធ្ងរដែលមិនអាចជួសជុលបាន។ ប្រភពបាននិយាយថា លោកប្រធានាធិបតី Trump ទំនងជាកំពុងពិចារណាលើជម្រើស ដែលរួមទាំងចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ដំណឹងនេះកើតឡើងចំពេលដែលយោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំង ៥០គ្រឿងរបស់ពួកគេ បានវាយប្រហារគោលដៅ ២០កន្លែងនៅក្នុងទីក្រុងតេហេរ៉ង់ រួមទាំងទីតាំងផលិតវត្ថុធាតុដើម សមាសធាតុ និងប្រព័ន្ធផលិតកម្មសម្រាប់គ្រាប់មីស៊ីល៕ ប្រភព ៖ AFP
-

មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី គាំទ្រយន្តការដោះស្រាយរឿងក្ដីជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការ ICJ
នំពេញ)៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានគាំទ្រ សម្រាប់យន្តការក្នុងការដោះស្រាយ នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស យន្តការដែលផ្ញើរឿងក្ដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា រដ្ឋមន្រ្តីម៉ាឡេស៊ី បានលើកឡើងពីសក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេស ចំនួននៃការកើនឡើងទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជា ពេលបច្ចប្បន្ន ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម Dato’ Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ…
-

លោក Putin ថា អាល្លឺម៉ង់នឹងលូកដៃក្នុងសង្គ្រាមដោយផ្ទាល់ បើហ៊ានបញ្ជូនមីស៊ីល Taurus ឱ្យអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានធ្ងន់ៗថា រុស្ស៊ីនឹងចាត់ទុកអាល្លឺម៉ង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមដោយផ្ទាល់ បើសិនអាល្លឺម៉ង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកកាសែតអន្តរជាតិនៅទីក្រុង Saint Petersburg ថា បើសិនអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនមែន នោះរុស្ស៊ីនឹងចាត់ទុកថា រឿងនេះបានបំផ្លាញទំនាក់ទំនងទ្វេភាគីទាំងស្រុង ហើយវាក៏មិនអាចរារាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានដែរ។ ស្របពេលជាមួយគ្នានេះ លោក ពូទីន ក៏បានអះអាងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែរឿងនេះនឹងកើតឡើងនៅ “ដំណាក់កាលចុងក្រោយ” នៃការចរចា ស្តីពីការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំប៉ុណ្ណោះ។ ការព្រមានរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីខែឧសភា បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន ប៉ុន្តែលោកបញ្ជាក់ថា ទ័ពអ៊ុយក្រែនត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។ គួរកត់សម្គាល់ Taurus ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយផលិតរួមគ្នាដោយអាល្លឺម៉ង់ និងស៊ុយអែត។ មីស៊ីលនេះមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ និងអាចវាយកម្ទេចគោលដៅនៅចម្ងាយ…
-

ពលរដ្ឋស៊ីរីអង្គុយមើលមីស៊ីលអ៊ីរ៉ង់-អ៊ីស្រាអែល
បរទេស ៖ ប្រជាជនស៊ីរីបានអង្គុយមើលកាំជ្រួចមីស៊ីល ដែលហោះកាត់ផ្ទៃមេឃ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ធ្វើការបាញ់ដាក់គ្នា ទៅវិញទៅមក។ ប្រជាជនស៊ីរី នៅក្នុងរដ្ឋធានី ដាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ បានមើល ពីលើដំបូលអគារ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបាញ់ប្រហារគ្នា ឈានចូលដល់ថ្ងៃទី៦ នៃការប្រឈមមុខ ដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បង្កឱ្យមានការភ័យខ្លាចថា ជម្លោះនឹងកើនឡើង រីករាលដាល ពាសពេញតំបន់ មជ្ឈិមបូព៌ា។ លោក Bashir Baddour ដែលធ្វើការជាមេធាវី បាននិយាយថា «ខ្ញុំឡើងទៅលើដំបូល ដូច ជនជាតិស៊ីរី ដទៃទៀតដែរ ដើម្បីមើលកាំជ្រួច ដែលហោះកាត់មេឃ»។ លោកបានបន្ថែមថា «ខ្ញុំមើលនេះ មិនមែនដោយភាពរីករាយទេ ប៉ុន្តែ សង្ឃឹមថា ពន្លឺដ៏មហិមាបំភ្លឺមេឃ ទាំងនោះ នឹងរលត់ទៅវិញ ឆាប់»៕ ប្រភពពី AFP
-

ឯកឧត្តម ប៉ែន បូណា៖ ពេលទឹករងថ្លាទើបមើលឃើញបាតបឹងច្បាស់
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ខណៈដែលប្រជាពលរដ្ឋខ្មែរពេញមួយនគរនាំគ្នាក្រោកឈរយ៉ាងស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ដែលអះអាងថាខ្លួនជាខ្មែរដែរតែបែរជាហុចដងដាវឱ្យសត្រូវ។ ឯកឧត្តមបានបន្តថា នេះជាពេលវេលាដ៏ល្អណាស់សម្រាប់ប្រជាពលរដ្ឋយើងដែលអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន៕
-

-
