Category: ព័ត៌មានជាតិ
-

រដ្ឋមន្ត្រីអ៊ីស្រាអែល ថាលោក Netanyahu បរាជ័យក្នុងការដឹកនាំ និងអំពាវនាវឱ្យមានការបោះឆ្នោត
រដ្ឋមន្ត្រីមួយរូបនៃគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) បានចោទប្រកាន់ក្រុមចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា «បរាជ័យយ៉ាងវេទនាក្នុងការដឹកនាំ» ស្របពេលមានសង្រ្គាមហ្កាហ្សា ដែលជំរុញឱ្យមានការស្តីបន្ទោសពីគណបក្ស លីគុត (Likud) របស់លោក ណេតាន់យ៉ាហ៊ូ នៅពេលដែលការខ្វែងគំនិតផ្នែកនយោបាយកាន់តែស៊ីជម្រៅ។ សមាជិកសភា លោក ហ្កាឌី អ៊ីសិនកូត (Gadi Eisenkot) អ្នកសង្កេតការណ៍នៅក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេស ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅចុងឆ្នាំនេះ។ លោក អ៊ីសិនកូត បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យក្នុងការបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២ របស់ខ្លួន រួមទាំងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងការពង្រឹងសេដ្ឋកិច្ច។ ថ្លែងនៅក្នុងសន្និសិទមួយ អតីតប្រមុខយោធា ដែលកូនប្រុសពៅរបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងខែធ្នូ រូបនេះបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបំភាន់ពលរដ្ឋជាមួយនឹងប្រយោគ «ជ័យជំនះទាំងស្រុង» ប្រឆាំងនឹងក្រុមហាម៉ាស ជំនួសឱ្យការនិយាយការពិតអំពីភាពស្មុគស្មាញនៃសង្រ្គាមហ្កាហ្សា។ អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាស និងជើងគោកនៅតំបន់ហ្កាហ្សា កាលពីខែតុលា…
-

បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាព ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៉ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។
បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាព ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៉ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។ ឯកឧត្តម គី តិច ថ្លែងអោយដឹងថា បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបាន បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដោយដំបូងបានផ្តល់លេខទូរសព្ទ័ទំនាក់ទំនងដល់ពលរដ្ឋដែលរងគ្រោះ ដើម្បីប្រមូលទិន្នន័យពិតប្រាកដ ។ ក្នុងនោះមានពលរដ្ឋជាង ២ពាន់នាក់ដែលបានអះអាងថា កំពុងរងគ្រោះដោយតែសារតែការដាក់លុយវិនិយោគបានការប្រាក់ ការដាក់លុយទិញដី ទិញផ្ទះជាដើម។ ឯកឧត្តមបន្តថា ពលរដ្ឋរងគ្រោះត្រូវបំពេញបែបបទ ផ្តិតមេដៃប្រគល់សិទ្ធិជូនមកក្រុមមេធាវីរាជរដ្ឋាភិបាលដើម្បីក្លាយជាតំណាង និង ការពារក្តីស្របច្បាប់ជូនដល់ពួកគាត់ទៅតាមនីតិវិធីរបស់តុលាការ។ ក្រៅពីនេះ ពលរដ្ឋរងគ្រោះត្រូវដាក់ឯកសារពាក់ពន្ធ័ ដែលជាភស្តុតាងបញ្ជាក់ថា ពួកគាត់ពិតជាបានពាក់ពន្ធ័នឹងការបោកប្រាស់របស់ក្រុមហ៊ុន ជនត្រូវចោទឡេងចាន់ណា និង បក្សពួកពិតមែន។ ឯកឧត្តម គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ គឺមិនតម្រូវឲ្យពលរដ្ឋរងគ្រោះ ចំណាយថវិកាបង់ថ្លៃសេវាមេធាវីនោះទេ…
-

ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះម្ដងទៀតជាលើកទីប្រាំចាប់តាំងពីខែធ្នូមក
ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ បានបញ្ជូនកម្អែលភ្នំភ្លើងដែលមានកម្ពស់ជាង ៥០ ម៉ែត្រទៅលើអាកាសកាលពីថ្ងៃពុធ (២៩ ឧសភា) ដែលជាការផ្ទុះលើកទី៥ ចាប់តាំងពីខែធ្នូ មក និងជាការផ្ទុះដ៏ខ្លាំងក្លាបំផុតចាប់តាំងពីប្រព័ន្ធភ្នំភ្លើងរបស់ប្រទេសនេះបានដំណើរការកាលពី ៣ ឆ្នាំមុន។ អាជ្ញាធរបានព្រមានពីហានិភ័យនៃសកម្មភាពភ្នំភ្លើងជាថ្មីនៅក្នុងតំបន់នៅភាគខាងត្បូងនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) ខណៈដែលការសិក្សាបានបង្ហាញថាកម្អែភ្នំភ្លើងបានប្រមូលផ្ដុំកកកុញនៅក្រោមដី។ ការផ្ទុះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការផ្ទុះរយៈពេលប្រាំបីសប្តាហ៍ ដែលបានកើតឡើងរវាងតំបន់ ហាហ្កាហ្វេល (Hagafell) និងតំបន់ ស្ត័រ៉ា ស្គូកហ្វេល (Stora-Skogfell) នៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ដដែលនោះ។ ជើងហោះហើរបានបន្តដូចធម្មតានៅអាកាសយានដ្ឋាន ខេហ្វ្លាវីក (Keflavik) របស់រដ្ឋធានី នេះបើយោងតាមគេហទំព័រអាកាសយានដ្ឋាន។ បន្ទុះកាលពីថ្ងៃពុធនេះ គឺជាការផ្ទុះលើកទី៨ ចាប់តាំងពីឆ្នាំ២០២១ មក នៅលើឧបទ្វីបដែលមានប្រជាជនប្រហែល ៣០.០០០ នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ ឆ្នាំ បានក្លាយទៅជាសកម្មម្តងទៀត។ ការផ្ទុះភ្នំភ្លើងនេះគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រទេសកោះ មានប្រជាជនជិត ៤០០.០០០ នាក់នេះបានជួបប្រទះ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះម្តងហើយម្តងទៀត គឺអាចកើតឡើងបាននៅឧបទ្វីប រ៉ៃក្យាណេស នេះរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ទៅមុខទៀត៕
-

ឱកាសការងារជាង ៥០០កន្លែង កំពុងបង្ហាញតម្រូវការកម្លាំងពលកម្ម នៅកម្មវិធីវេទិការការងារ
នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនធំៗចំនួន៧ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនចំនួន៧ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យសេវាកម្មជាដើម។ នៅក្នុងវេទិការការងារនេះ លោកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សរបស់ក្រុមហ៊ុន ហ្វ័រវើដ ខេម (Forward Cam) ក្នុងវិស័យកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី២ ដែលសហការជាមួយ NEA ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ដោយមើលឃើញ ពិតជាជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុន ដល់សាធារណជនទូទៅឱ្យបានស្គាល់ផងដែរ។ លោកស្រី បានអំពាវនាវផងដែរទៅកាន់យុវជន និងអ្នកស្វែងរកការងារ ដែលចង់បានការងារឆាប់រហ័ស សូមចូលរួមកម្មវិធីវេទិការការងារនេះ ដើម្បីជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន។ ដោយឡែក មន្រ្តីផ្នែកជ្រើសរើសបុគ្គលិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ…
-

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។ ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដែលយុវជនខ្មែរមួយក្រុមជាសិស្សនិស្សិតចេះឆ្នៃកាកអំពៅយកទៅធ្វើជាចានក្រដាស់ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកបាន។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិ មកជួយដល់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អរបស់ប្រទេសអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេស ហើយមិនរង់ចាំតែការជួយពីរដ្ឋនោះឡើយ។ ដោយ ៖ សោភណ្ឌ
-

ប្រទេសអាល់ហ្សេរីស្នើឲ្យUN ចាត់វិធានការបញ្ឈប់ការសម្លាប់មនុស្ស នៅទីក្រុងរ៉ាហ្វា
ប្រទេសអាល់ហ្សេរីកាលពីថ្ងៃអង្គារ បានស្នើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់មួយ នៅតំបន់ហ្កាហ្សាស្ទ្រីប ការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស និងជាសំខាន់បញ្ជាឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយលុកយោធារបស់ខ្លួនជាបន្ទាន់» នៅទីក្រុងរ៉ាហ្វា។ ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Amar Bendjama បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃស្ថាប័នសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក ១៥ប្រទេស នៅតំបន់ហ្កាហ្សាថា គោលបំណងនៃការផ្លាស់ប្តូរនេះ គឺដើម្បី «បញ្ឈប់ការសម្លាប់មនុស្សនៅ «ទីក្រុងរ៉ាហ្វា» ។ អាល់ហ្សេរី គឺជាសមាជិកក្រុមប្រឹក្សាសម្រាប់ឆ្នាំ ២០២៤-២០២៥។ អត្ថបទសេចក្តីព្រាងរបស់អាល់ហ្សេរីដែលបានឃើញដោយសារព័ត៌មានរ៉យទ័រ ប្រើភាសាខ្លាំងបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយសម្រេចចិត្តថា អ៊ីស្រាអែលដែលជាប្រទេសកាន់កាប់អំណាច នឹងបញ្ឈប់ការវាយលុកយោធារបស់ខ្លួនភ្លាមៗ និងសកម្មភាពផ្សេងទៀត នៅក្នុងទីក្រុងរ៉ាហ្វា។ សេចក្តីព្រាងនោះ ក៏បានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីសប្តាហ៍មុន ដែលបានបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយលុកយោធារបស់ខ្លួន លើទីក្រុងរ៉ាហ្វា នៅក្នុងសេចក្តីសម្រេចជាបន្ទាន់ដ៏សំខាន់មួយ នៅក្នុងសំណុំរឿងរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលចោទប្រកាន់ អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ អ្នកការទូត បាននិយាយថា ក្រុមប្រឹក្សានេះ អាចបោះឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ ចំណាត់ការនេះ កើតឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យ បានដុតបំផ្លាញជំរំមួយ នៅក្នុងតំបន់មនុស្សធម៌រ៉ាហ្វា នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥ នាក់។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយមិនមានបំណងធ្វើបាបជនស៊ីវិលឡើយ។
-

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមត្ថភាពឈ្លបយកការណ៍អវកាសមានសារៈសំខាន់ណាស់សម្រាប់ការការពារខ្លួនរបស់ជាតិប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ ហើយប្រទេសនេះនឹងមិនបោះបង់ចោលការតស៊ូដើម្បីកាន់កាប់សមត្ថភាពនេះទេ។ ការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃចន្ទ បានបរាជ័យ បន្ទាប់ពីយានជំរុញដំណាក់កាលដំបូងបានផ្ទុះនៅក្នុងការហោះហើរ។ លោក គីម បាននិយាយថា «ការមានផ្កាយរណបឈ្លបយកការណ៍យោធា គឺជាកិច្ចការសំខាន់មួយ ដើម្បីពង្រឹងការការពារជាតិ និងការពារអធិបតេយ្យភាព និងសន្តិសុខជាតិពីការគំរាមកំហែងដែលអាចកើតមាន ដោយសារតែសកម្មភាព និងការបង្កហេតុរបស់យោធាសហរដ្ឋអាមេរិក»។ ទោះបីជាមានការបរាជ័យនេះក៏ដោយ ក្រុមអ្នកជំនាញបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយបង្អស់ដោយកូរ៉េខាងជើង បង្ហាញពីការបោះជំហានថ្មីក្នុងការប្រណាំងប្រជែងអវកាសរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនថ្មីដែលបំពាក់ដោយអុកស៊ីសែនរាវ និងប្រេងឥន្ធនៈ។ អ្នកជំនាញម្នាក់បាននិយាយថា ការរចនានេះបង្ហាញថា រុស្ស៊ី ប្រហែលជាបានផ្តល់ជំនួយក្នុងការសាងសង់យាននេះ ដោយហៅវាថាជា «ការលោតផ្លោះដ៏ធំមួយ»។ កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការយោធា ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីឆ្នាំមុនមក៕
-

-

សីតុណ្ហភាពនៅប្រទេសប៉ាគីស្ថាន រលកកម្តៅឡើងលើសពី ៥២អង្សាសេ
ការិយាល័យឧតុនិយម បាននិយាយកាលពីថ្ងៃច័ន្ទថា សីតុណ្ហភាពបានកើនឡើងលើសពី ៥២ អង្សាសេ នៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ជាការបង្ហាញសីតុណ្ហភាពខ្ពស់បំផុតនៅរដូវក្តៅ និងខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតរបស់ប្រទេស ក្នុងពេលមានរលកកម្តៅនៅតែបន្ត។ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប្រទេសប៉ាគីស្ថាន លោក Shahid Abbas បានប្រាប់សារព័ត៌មានរ៉យទ័រថា នៅក្នុងក្រុង ម៉ូហេនចូ ដារ៉ូ(Mohenjo Daro) ជាក្រុងមួយក្នុងខេត្ត Sindh ល្បីល្បាញដោយសារទីតាំងវត្ថុបុរាណ ដែលមានមកតាំងពីអរិយធម៌ជ្រលងភ្នំ Indus សីតុណ្ហភាពបានកើនឡើងខ្ពស់ រហូតដល់ ៥២,២អង្សាសេ។ ការកើតមានសីតុណ្ហភាពខ្ពស់នេះ គឺជាកម្រិតខ្ពស់បំផុតនៅរដូវក្តៅ រហូតមកដល់ពេលនេះ ហើយបានខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតនៅក្នុងទីក្រុង និងប្រទេស ដែលឈានដល់កម្រិត៥៣,៥អង្សាសេ និង ៥៤អង្សាសេ។ ក្រុង Mohenjo Daro គឺជាក្រុងតូចមួយ ដែលជួបប្រទះរដូវក្តៅ ក្តៅខ្លាំង និងរដូវរងាក្តៅមធ្យម ហើយមានភ្លៀងធ្លាក់តិច ប៉ុន្តែទីផ្សារមានកម្រិត ខណៈហាងនំប៉័ង ហាងលក់តែ ហាងជួសជុលគ្រឿងអេឡិចត្រូនិក និងហាងលក់បន្លែ ផ្លែឈើ ដែលជាធម្មតាមានសភាពអ៊ូអរដោយមានអតិថិជនច្រើន។ ប៉ុន្តែក្នុងពេលមានរលកកម្តៅបច្ចុប្បន្ន ហាងនានា ស្ទើរតែគ្មានមនុស្សចូល។ រលកកម្តៅនៅពេលនេះ…
-

មន្ទីរពេទ្យកូវ៉ែត នៅក្រុង Rafah បានបិទដំណើរការ ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល
មន្ត្រីវេជ្ជសាស្រ្តប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃចន្ទ (២៧ ឧសភា) ពីការបិទមន្ទីរពេទ្យកូវ៉ែត ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមពីរ ដែលនៅតែដំណើរការនៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងទីក្រុងនេះ។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ជំហាននេះត្រូវបានធ្វើឡើងដោយសារតែការពង្រីកប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែល នៅក្រុងរ៉ាហ្វា និងការវាយលុកដោយចេតនាម្តងហើយម្តងទៀតទៅលើតំបន់ជុំវិញមន្ទីរពេទ្យ ដោយចុងក្រោយបំផុតគឺបានកំណត់គោលដៅលើច្រកទ្វារមន្ទីរពេទ្យ ដែលបណ្តាលឱ្យគ្រូពេទ្យពីរនាក់បានស្លាប់។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យ អាល់អាកសា (Al-Aqsa) ក្នុងទីក្រុង ឌើ អាល់បាឡា (Deir al-Balah) កណ្តាលតំបន់ហ្កាហ្សាស្រ្ទីប បានព្រមានថា ការទប់ស្កាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់កងទ័ពអ៊ីស្រាអែល អាចនាំឱ្យមានការផ្អាកសេវាសុខភាពក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ មន្ទីរពេទ្យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បាននិងកំពុងរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ មក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មន្ទីរពេទ្យនេះផ្តល់សេវាថែទាំ និងសេវាសុខភាពដល់អ្នកជំងឺ និងរបួសជាង ១.២០០ នាក់ រួមទាំងអ្នកជំងឺខូចក្រលៀនចំនួន ៦០០ នាក់ ដែលត្រូវការលាងឈាម ហើយការព្យាបាលរបស់ពួកគេនឹងត្រូវផ្អាកក្នុងរយៈពេលប៉ុន្មានម៉ោងដែលអាចបណ្ដាលឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រេងឥន្ធនៈមិនត្រូវបានផ្គត់ផ្គង់៕